ចូលចិត្តទំនើប

ទូរទស្សន៍ OLEDs ទំហំ 48អ៊ីញ របស់ LG នឹងមកដល់នៅឆ្នាំ 2020

ដោយ: ភារុន 9 AM, Friday, 16 Aug, 2019

ប្រសិនបើ បន្ទប់ទទួលភ្ញៀវរបស់ប្រិយមិត្តអ្នកអាន មានទំហំតូច ទំនងជាមិនអាចបំពាក់ទូរទស្សន៍ OLED ដែលមានទំហំដ៏ធំសម្បើមមួយគ្រឿងនោះទេ? ប៉ុន្តែសម្រាប់ទូរទស្សន៍បន្ទះ OLED ទំហំ 48អ៊ីញនេះ របស់ក្រុមហ៊ុន LG នេះវិញ វាទំនងជាសក្តិសមទៅនឹងបន្ទប់ទទួលភ្ញៀវទំហំតូចរបស់អ្នក ហើយទូរទស្សន៍ថ្មីនេះនឹងត្រូវបានប្រកាសចេញលក់ ចាប់ផ្តើមពីឆ្នាំក្រោយនេះតទៅហើយ។

យោងទៅតាមវិបសាយព័ត៌មានបរទេសមួយ បានរាយការណ៍ថា កាលពីខែមីនា ក្រុមហ៊ុន LG កំពុងរៀបចំផែនការផលិតម៉ូដែលទូរទស្សន៍ Compact OLED បន្ថែម ដើម្បីប្រកួតប្រជែងជាមួយនឹង ទូរទស្សន៍ប្រភេទ LCD កម្រិតមធ្យម។ ប៉ុន្តែឥឡូវនេះ នៅមិនទាន់លេចឮព័ត៌មានផ្សេងទៀត អំពីលក្ខណៈពិសេសៗនៃទូរទស្សន៍ថ្មីនេះនៅឡើយទេ។ ម្យ៉ាងទៀត យើងក៏នៅមិនទាន់ដឹងថាតើកម្មវិធីល្អបំផុត របស់ទូរទស្សន៍ឆ្លាតវៃថ្មីនេះ គឺជាអ្វីផងដែរ?

នៅក្នុងសារព័ត៌មានដំណើរកម្សាន្តមួយនៅក្នុងប្រទេសចិន បានលើកឡើងថា អនុប្រធានក្រុមហ៊ុន LG លោក Oh Chang-ho បានលើកឡើងថាទូរទស្សន៍ OLED ទំហំ 48អ៊ីញ គ្រោងនឹងចេញផ្សាយនៅក្នុងឆ្នាំ 2020 (នេះបើយោងទៅតាមសារព័ត៌មាននៃឧបករណ៍អេឡិចត្រូនិចមួយ ប្រចាំប្រទេសកូរ៉េខាងត្បូង)។
បន្ថែមលើនេះ លោក Oh Chang-ho ក៏បាននិយាយថា «វាគឺជាយុទ្ធសាស្រ្ត ដើម្បីពង្រឹងជំហររបស់យើងនៅក្នុងទីផ្សារទូរទស្សន៍លំដាប់ខ្ពស់ ខណៈពេលដែលផលិតផលទូរទស្សន៍របស់យើង គឺនៅតែបន្តវត្តមាន ហើយវាក៏ស្ថិតនៅក្នុងផ្នែកស្តង់ដារ»។



ដូច្នេះ បន្ទះអេក្រង់ OLED នៃទូរទស្សន៍ស៊េរីថ្មីៗរបស់ក្រុមហ៊ុនផលិតទូរទស្សន៍នានា ឥឡូវនេះ កាន់តែត្រូវបានគេចាប់អារម្មណ៍ខ្ពស់ដូចជា៖ LG, Sony, Philips និង Hisense ដែលសុទ្ធសឹងតែ ប្រើប្រាស់បន្ទះអេក្រង់ OLED នៅលើផលិតផលទូរទស្សន៍ ដែលមានគុណភាពខ្ពស់របស់ខ្លួនផ្ទាល់។ ម្យ៉ាងទៀត ប្រសិនបើ អ្នកចង់បានទូរទស្សន៍ប្រភេទ OLED ដែលបំពាក់នៅនឹងជញ្ជាំងបន្ទប់ទទួលភ្ញៀវ ឬ បន្ទប់គេងរបស់អ្នក ប្រហែលជាអ្នកត្រូវរង់ចាំបន្តិចសិន ពីព្រោះនៅពេលបច្ចុប្បន្ននេះ អ្នកនៅមិនទាន់អាចទិញទូរទស្សន៍ OLED ទំហំតូចជាង 55អ៊ីញ បាននៅឡើយទេ៕

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

រថយន្ត Audi ថ្មី អាចរំកិលកៅអីបាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

កាលពីមួយខែមុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Pebble Beach Concours d’Elegance គំរូរថយន្ត Audi PB18 E-Tron បានបង្ហាញដល់អ្នកទស្សនាស្វែងយល់ថា ន...

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយ...

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងពី Android Q

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ចំណុចពិសេសមួយរបស់ក្រុមហ៊ុន Google ក្នុងការលក់ Android Q គឺវិធីសាស្រ្តថ្មីនៃការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងសម្ងាត់។ ក្រុមហ៊ុន Google ផ្តល់ជូន...

Tomnerb.Com - YouTube Channel