ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ LG ឈ្នះពាន Top Edison Award

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន LG Electronic ត្រូវបានគេផ្តល់កិត្តិយសជាមួយនឹងការទទួលបានពានរង្វាន់ Gold Edison Award ឆ្នាំ 2019 ដែលជាពានរង្វាន់កិត្តិយសខ្ពស់ជាងគេ នៅក្នុងពានរង្វាន់ប្រភេទ Energy & Sustainability សម្រាប់របកគំហើញថ្មីរបស់ក្រុមហ៊ុន LG នៅក្នុងបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដែលផ្តល់ជូននូវការពង្រឹងប្រសិទ្ធភាព 40% សម្រាប់ម៉ូដែលមានសមត្ថភាពខ្ពស់ជាងគេរបស់ក្រុមហ៊ុន។
ពានរង្វាន់ Edison Award ដែលទទួលស្គាល់លើផលិតផលដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងជាអ្នកនាំមុខផ្នែកអាជីវកម្មនៅក្នុងពិភពលោក គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏មានកិត្យានុភាពបំផុត ដែលផ្តល់កិត្តិយសដល់ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មី ទីផ្សារ ការរចនាម៉ូដ និងគំនិតច្នៃប្រឌិតថ្មី។

ក្រុមហ៊ុន LG បានទទួលពានរង្វាន់កិត្តិយសកំពូលនៅក្នុងពានរង្វាន់ Smart Climate Control សម្រាប់ការបំពាក់ប្រព័ន្ធ Wi-Fi នៅក្នុងផលិតផលម៉ាស៊ីនត្រជាក់ Smart Room Air Conditioners ជាមួយនឹងម៉ាស៊ីន Dual-Inverter Liner Compressor។
នេះជាការទទួលស្គាល់លើគំនិតច្នៃប្រឌិតដ៏ទំនើបថ្មី សមត្ថភាពដ៏ខ្លាំង និងប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់។

គុណសម្បត្តិនៃបច្ចេកវិទ្យាម៉ាស៊ីន Dual Inverter Compressor ក្រុមហ៊ុន LG បានក្លាយជាក្រុមហ៊ុនដំបូងនៅសហរដ្ឋអាមេរិក ដែលនាំមកជូននូវម៉ាស៊ីន Compressor មានល្បឿនអថេរ សម្រាប់ម៉ាស៊ីនត្រជាក់ ដែលផ្តល់ជូននូវផលិតផលម៉ាស៊ីនត្រជាក់ដែលមានសម្លេងកាន់តែស្ងប់ស្ងាត់ មានខ្យល់ត្រជាក់លឿនជាងមុន ជាមួយនឹងការពង្រឹងប្រសិទ្ធភាពថាមពល 40%។ បច្ចេកវិទ្យា Compressor មានល្បឿនអថេរ ក៏ទទួលបានការផ្តល់កិតិ្តយសដោយ U.S Environment Protection Agency ជាមួយនឹងការផ្តល់ជូននូវពាន Energy Star Emerging Technology Award សម្រាប់ឆ្នាំ 2018 និង 2019 ដែលទទួលស្គាល់ជាបច្ចេកវិទ្យាថ្មី ដែលផ្តល់ជូននូវការសន្សំសំចៃថាមពលខ្លាំង ក្នុងអំឡុងពេលប្រតិបត្តិការ។
ខណៈដែលម៉ាស៊ីនត្រជាក់ទូទៅដំណើរការដោយរង្វិលជុំម៉ាស៊ីន បើក និងបិទទាំងស្រុង ម៉ាស៊ីនត្រជាក់ Smart Air Conditioner របស់ LG ដែលបំពាក់បច្ចេកវិទ្យា Dual Inverter Compressor អាចបន្តកែសម្រួលល្បឿន Compressor ដើម្បីសម្រេចបាននូវសីតុណ្ហភាពដែលចង់បានដោយងាយស្រួល។ នេះមានន័យថា វាមានរបត់ប្រែប្រួលកាន់តែតិច ហើយវាអាស្រ័យតាមម៉ូដែល ដែលផ្តល់នូវការសន្សំសំចៃថាមពលបាន 15 ឬ 25 ឬ 40% ជួយឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ និងមានសមត្ថភាពកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។

លោក Frank Bonafilia នាយកជាន់ខ្ពស់នៃពានរង្វាន់ Edison Awards បានរៀបរាប់ថា ពានរង្វាន់ Edison Awards របស់ក្រុមហ៊ុន LG ជាភស្តុតាងបង្ហាញថាគំនិតច្នៃប្រឌិតថ្មីៗមិនដែលត្រូវបានបញ្ឈប់ឡើយ។ ជាមួយនឹងភាពឆ្លាតវៃ និងទំនើបកម្មនៃបច្ចេកវិទ្យា ក្តីសុបិន្តកាលពីម្សិលមិញនឹងក្លាយជាការពិតនៅថ្ងៃនេះ ដើម្បីបង្កើតបាននូវការជះឥទ្ធិពលនៅក្នុងជីវភាពរស់នៅ បរិបទការងារ និងការលេងកំសាន្ត៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

៦ រថយន្តមានប្រជាប្រិយ ប្រចាំខែកញ្ញា ២០១៧

ដោយ: ស. លីង 3 PM, Sunday, 24 Sep, 2017

តើរថយន្តណាខ្លះ ដែលមានប្រជាប្រិយ និងស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នៅក្នុងឆ្នាំ ២០១៧ នេះ? ទំនើប សូមបង្ហាញជូនពីរថយន្តល្បី ចំនួន ៦ ដែលជាប្រភេទរថ...

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំ...

ម៉ូដែល Chromebooks ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Thursday, 14 Dec, 2017

មិនថាកិច្ចការងារអ្វីដែលអ្នកចង់សម្រេចបាន មិនថាក្តីសុបិន្តបែបណាដែលអ្នកប៉ងប្រាថ្នា អ្នកអាចទុកចិត្តលើកំពូល Chromebooks ខាងក្រោម ដែលដើរតួជាយានជំនិះ និងដ...

តើបញ្ហាអ្វីខ្លះដែលអ្នកជួបប្រទះ សំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃ ?

ដោយ: ទំនើប 7 PM, Tuesday, 20 Feb, 2018

ជាក់ស្តែង បញ្ហាទូទៅដែលអ្នកជួបប្រទះ ពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះ មានដូចជា ម៉ាស៊ីនត្រជាក់ស៊ីភ្លើងច្រើន ប្រើបានបន្តិចក៏លាន់ឮសំឡេងខ្លាំងធ្វើឲ្យរំខាន ...

Tomnerb.Com - YouTube Channel