ចូលចិត្តទំនើប

LG នឹងបង្ហាញ Laptop មានទង្ងន់ស្រាលបំផុត ដែលមានទំហំ 17 អ៊ីញ នៅក្នុងព្រឹត្តិការណ៍CES

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ Las Vegas ។ នៅក្នុងព្រឹត្តិការណ៍ CES នៅលើកនេះផងដែរ ក៏មានការចូលរួមពីក្រុមហ៊ុន LG ដោយបានប្រកាសថាខ្លួននឹងធ្វើបទបង្ហាញពី Laptop ថ្មីរបស់ខ្លួន ដែលមានទំហំ 17 អ៊ីញ និងមានទម្ងន់ស្រាលជាងគេបំផុត នៅលើពិភពលោក ដែលមានក្រុមហ៊ុនឱ្យឈ្មោះថា «Gram 17» នៅពិព័រណ៍ CES ក្នុងឆ្នាំនេះ។ សម្រាប់ Laptop ស៊េរីថ្មីនេះ គឺមានទម្ងន់ត្រឹមតែ 1,340 ក្រាមប៉ុណ្ណោះ បើប្រៀបធៀបនឹង Laptop ដទៃទៀត នោះបានន័យថាវាមានទម្ងន់ស្រាលជាង រហូតដល់ 2000 ក្រាម ឬច្រើនជាងនេះផងដែរ។

ម្យ៉ាងទៀត ក្រុមហ៊ុនក៏បានអះអាងថា ខ្លួនអាចធ្វើការគ្រប់គ្រងដំណើរការផលិត នូវអេក្រង់ទំហំ 17 អ៊ីញ ធំជាង Laptop ស៊េរីមុនៗ ដែលមានអេក្រង់ទំហំ ត្រឹមតែ 15,6 អ៊ីញ។ លើសពីនេះ Laptop ថ្មីនេះ ក៏មានអេក្រង់ Wide Quad Extended Graphics Array ឬហៅកាត់ថា (WQXGA) ព្រមទាំងមាន Resolution 2560 x 1600 និងសមមាត្រ 16:10 ថែមទៀត។ លក្ខណៈពិសេសៗទាំងនេះ បានបង្ហាញថាវាជាអេក្រង់ដ៏ល្អបំផុត សម្រាប់ធ្វើការ Stream វីដេអូ លេងហ្គេម និងការកែសម្រួលឯកសារផ្សេងៗ បានកាន់តែងាយស្រួលជាងមុនផងដែរ។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗមួយចំនួនរបស់ Gram 17៖
• អេក្រង់៖ អេក្រង់ WQXGA ទំហំ 17 អ៊ីញជាមួយ Resolution 2560 x 1600
• បច្ចេកវិទ្យាដំណើរការ៖ Intel 8th Gen Intel Core Processor
• ក្រាហ្វិក៖ Intel UHD
• អង្គចងចាំ៖ RAM 8 / 16GB
• ទំហំផ្ទុកខាងក្នុង៖ 256 / 512GB
• ថ្ម៖ 72Wh (ប្រើប្រាស់19,5 ម៉ោង ក្នុងការសាកបញ្ចូលថ្មពេញម្តង)
• រន្ធដោត៖ USB 3.1 ប្រភេទ C (Thunderbolt 3 ជម្រើស), USB 3.1 x 3, រន្ធដោតមីក្រូហ្វូន 2, រន្ធដោត HDMI, រន្ធដោត MicroSD, និងរន្ធ HP/Mic Out

បន្ថែមលើនេះ ក្រុមហ៊ុន LG បាននិយាយថា Laptop នេះត្រូវបានរចនាឡើងជាមួយនឹងស្តង់ដារ អាយុកាល MIL-STD-810G និងមានភាពធន់នឹងធូលីដី ដែលទាំងនេះប្រាកដជាធ្វើឱ្យអ្នកប្រើប្រាស់ទាំងឡាយ មានភ្ញាក់ផ្អើល និងរំជើបរំជួលចិត្តចង់ឃើញ ចង់ស្គាល់ ចង់ប្រើប្រាស់ Laptop ស៊េរីថ្មីរបស់ក្រុមហ៊ុន LG ជាក់ជាមិនខាន។ ម្យ៉ាងទៀត ក្រុមហ៊ុន LG ក៏បានរួមបញ្ចូលជាមួយនឹង កម្មវិធីស្កេនស្នាមម្រាមដៃផងដែរ សម្រាប់ធ្វើការផ្ទៀងផ្ទាត់កាន់តែត្រឹមត្រូវជាងមុន ព្រមជាមួយនឹងការបំពាក់បច្ចេកវិទ្យា DTS Headphone X ដើម្បីបង្កើននូវបទពិសោធ Audio ឱ្យកាន់តែប្រសើរឡើង។

ប្រភព: thenextweb ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ស្រោមបញ្ឈរធ្វើឱ្យការលេងហ្គេមលើ Nintendo Switch កាន់តែងាយ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018

ផ្នែកមួយដ៏ធំនៃចំណុចខ្លាំងរបស់ Nintendo Switch គឺភាពចល័តរបស់វា ប៉ុន្តែការជ្រើសយកហ្គេមប្រភេទចាស់ៗ ដែលធាតុដើមដំបូងត្រូវបាន លេងនៅលើម៉ាស៊ីនប្រភេទ Arcade...

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ 2018

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូច...

Xiaomi អាចនឹងផលិតទូរសព្ទបត់ 3 ផ្ទាំង

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទបត់រមូរបានរបស់ Samsung ប្រហែលជារឿងចាស់ដែលយើងគ្រប់គ្នាតែងលើកយកមកពិភាក្សា។ ប៉ុន្តែនាពេលនេះ អ្នកចែករំលែកព័ត៌មានបែកធ្លាយដ៏ល្បីល្បាញម្នាក់ គឺ Eva...

Gadget ចំនួន 7 ប្រភេទ ធ្វើឱ្យគេហដ្ឋានកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 06 Jul, 2017

តើអ្នកធ្លាប់បានលឺពាក្យមួយឃ្លាពោលថា នៅពេលអ្នកមានភាពឆ្លាតវៃ អ្នកនឹងមិនដើរថាក្រោយឡើយ។ ថ្ងៃនេះ សូមស្វាគមន៍មកកាន់ជីវិតដ៏ឆ្លាតវៃ ជាជីវិតដែលប្រើប្រាស់បច្ច...

Tomnerb.Com - YouTube Channel