ចូលចិត្តទំនើប

LG W7 ទូរទស្សន៍ ២០១៧ របស់ LG

ដោយ: ស. លីង 9 PM, Thursday, 16 Feb, 2017

LG អភិវឌ្ឍមិនឈប់ឈរសោះឡើយ។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនេះ បានចេញផលិតផលទូរទស្សន៍ W7 ដែលជាប្រភេទទូរទស្សន៍ស្តើងប្រចាំឆ្នាំ។

ពាក្យថា W សំដៅដល់ Wallpaper ប្រែសម្រួលជាភាសាខ្មែរថា ក្រដាសបិទលើជញ្ជាំង។ ស្តាប់ទៅដូចជាចម្លែក តែន័យរបស់ទូរទស្សន៍ LG W7 គឺអ្នកទស្សនារូបភាពចេញពីក្រដាស នៅលើជញ្ជាំង ដោយសារតែទូរទស្សន៍នេះ មានរាងត្រង់ និងស្តើងប្រៀបដូចក្រដាស។

LG W7 មានពីរផ្នែកដាច់ពីគ្នា។ ផ្នែកខាងក្រោមជាប្រព័ន្ធសំឡេង Dolby Atmos ។ អ្នកអាចប្រើប្រាស់ទូរទស្សន៍ជាមួយ HDR មានដូចជា HDR10 Dolby Vision និង HLG។

ទូរទស្សន៍ស្តើងប្រចាំឆ្នាំរបស់ LG នេះ មានកម្រាស់ស្មើនឹងកាក់ពីរដាក់ត្រួតគ្នា ដូច្នេះមិនអាចដាក់លើតុបានទេ មានតែដាក់ភ្ជាប់នឹងជញ្ជាំងប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតមិនទាន់បញ្ចេញពីតម្លៃទូរទស្សន៍ឡើយ ប៉ុន្តែមានដំណឹងថា ទូរទស្សន៍ LG W7 នឹងចាប់ផ្តើមចេញលក់ នៅក្នុងខែមីនា ឆ្នាំ២០១៧។

អតិថិជនកុំភ្លេចទៅទស្សនា Showroom ណ៎ា ក្រែងលោ LG W7 មកដល់ភ្នំពេញ៕

LG-W7-TV-03

LG-W7-TV-05

អត្ថបទអ្នកចង់អាន

ប៊ិច S Pen របស់ Samsung សម្រាប់ទូរស័ព្ទ Galaxy Note 10 នឹងអាចដំណើរការយ៉ាងពិសេស!

ដោយ: ភារុន 8 AM, Tuesday, 13 Aug, 2019

ការច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung នៅលើប៊ិច S Pen ថ្មីចុងក្រោយបំផុតរបស់ខ្លួន នឹងអាចប្រើប្រាស់បានយ៉ាងពិសេសដូចជា៖ វាត្រូវបានប្រើប្រាស់ ដើម្បីអនុវត្ត ...

Samsung ចេញទូរសព្ទ Galaxy ម៉ូដែលថ្មីមួយទៀតហើយ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលទូរសព្ទស៊េរី A ធំជាងគេបង្អស់ ហើយវាក៏មានប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងមួយដែរ។ ម៉ូដែលថ្មីចុងក្រោយគេនេះគឺ Galaxy A70 ដែលមានប...

Nokia សហការជាមួយក្រុមហ៊ុន Cellcard ដើម្បីពង្រីកបច្ចេកវិទ្យា 3G នៅកម្ពុជា

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័ររបស់ Nokia នាពេលថ្មីៗនេះ បានបង្ហាញថាក្រុមហ៊ុននឹងសហកាពង្រីក និងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធ 3G និង LTE ជាមួយ...

iOS 11 វិវត្តទៅរកភាពប្រសើរ

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

ប្រព័ន្ធប្រតិបត្តិការ iOS 11 ត្រូវបានណែនាំនៅក្នុងព្រឹត្តិការ Worldwide Developer Conference របស់ក្រុមហ៊ុន Apple កាលពីថ្ងៃទី 5 ខែមិថុនាកន្លងទៅនេះ ហើ...

Tomnerb.Com - YouTube Channel