ចូលចិត្តទំនើប

LG មានដៃគូសហការថ្មី ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន LG និង Qt Company បានប្រកាសអំពីការពង្រីកភាពដៃគូ ដើម្បីនាំយកប្រព័ន្ធប្រតិបត្តិការ webOS ទៅកាន់សេវាកម្មកាន់តែច្រើនទៀត រួមមាន រថយន្ត មនុស្សយន្ត និងផលិតផល Smart Home ដទៃទៀត។ ក្រុមហ៊ុន LG បានរៀបរាប់ថា ភាពជាដៃគូនេះនឹងធ្វើឱ្យក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពក្នុងការនាំយក webOS ទៅកាន់ឧបករណ៍ថ្មីៗជាច្រើនទៀត។

LG និង Qt Company បានសហការគ្នានៅក្នុងការបង្កើត webOS ចាប់តាំងពីឆ្នាំ 2014 មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុន LG បានទិញយក ប្រព័ន្ធប្រតិបត្តិការ Palm-Developed ពីក្រុមហ៊ុន HP។ LG បានប្រើប្រាស់ទម្រង់ Software Developer របស់ Qt និងឧបករណ៍ GUI ដើម្បីធ្វើសមតុល្យប្រព័ន្ធ webOS ចេញពីប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទដៃ ទៅកាន់ប្រព័ន្ធប្រតិបត្តិការមួយ ដែលនាពេលនេះអាចស្វែងរកឃើញនៅក្នុងទូរទស្សន៍ ទូរទឹកកកឆ្លាតវៃ និងនៅក្នុង Smartwatch ផងដែរ។

កាលពីឆ្នាំមុន ប្រព័ន្ធ Open-Sourced webOS ត្រូវបានបញ្ចេញក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់របស់វា។ ខណៈដែលការបោះជំហានថ្មីចុងក្រោយបង្អស់នេះមិនបានធានាអំពីការកើនឡើងនៃការប្រើប្រាស់ webOS ក្តី ប៉ុន្តែវានឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនបង្កើតផលិតផលនានា ក្នុងការប្រើប្រាស់ webOS នៅក្នុងបទពិសោធន៍នៃការប្រើប្រាស់ផ្សេងៗគ្នា។

វាប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលគូប្រជែងដ៏ខ្លាំងរបស់ LG គឺក្រុមហ៊ុន Samsung ដែលមានមហិច្ឆតាស្រដៀងគ្នា សម្រាប់ការដំណើរការ Open-Source នៃប្រព័ន្ធប្រតិបត្តិការ Tizen ដែលត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងផលិតផលពាក់ជាប់នឹងខ្លួន កាមេរ៉ា និងទូរទឹកកកឆ្លាតវៃរបស់ Samsung។


កាលពីអតីតកាល Samsung បាននិយាយថាក្រុមហ៊ុនមានបំណងនាំយកប្រព័ន្ធ Tizen ទៅកាន់ផលិតផលសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ដូចជារូប៉ូតបូមធូលី ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ ហើយក៏មានបំណងចង់នាំយកប្រព័ន្ធប្រតិបត្តិការនេះទៅប្រើប្រាស់នៅក្នុងរថយន្តផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ Mouse ហ្គេមថ្មី ពី Microsoft

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Jun, 2019

ក្រុមហ៊ុន Microsoft បាននាំយកផលិតផលលំដាប់ Classic ម៉ូដែល IntelliMouse Explorer ត្រឡប់មកវិញ កាលពីឆ្នាំ 2017 ហើយនាពេលនេះ ក្រុមហ៊ុននេះកំពុងបោះជំហានកាន់...

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced ...

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

ឋាមពលអគ្គិសនី ដ៏អស្ចារ្យ ដែលមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

ប្រសិនបើអ្នកគិតថា ការកាត់បន្ថយបរិមាណផ្គត់ផ្គង់ប្រេងឥន្ធនៈ គឺមានន័យថា ជាការនិយាយថា លាហើយ ទៅកាន់រថយន្តល្បឿនលឿននោះ សូមធ្វើការគិតម្តងទៀត។ រថយន្តម៉ាក Ne...

Tomnerb.Com - YouTube Channel