ចូលចិត្តទំនើប

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដាក់បង្ហាញដ៏ អស្ចារ្យ តែមិនមានអ្វីទាំងអស់។

នាពេលនេះ ក្រុមហ៊ុន LG Electronics បាននាំយកបច្ចេកវិទ្យាទាំងនោះមកប្រើប្រាស់នៅក្នុងផលិតផលមួយចំនួន ដែលអ្នកអាចទិញយកមកប្រើប្រាស់ពិតប្រាកដបានហើយ។ នោះគឺផលិតផល Signature Series OLED TV R។
គ្រាន់តែក្រឡេកឃើញភ្លាម អ្នកអាចគិតថាវាមានរូបរាងដូចជាទូរទស្សន៍ទំហំ 65 inch ធម្មតា ប៉ុន្តែបន្ទាប់ពីចុចលើប៊ូតុងមួយ អេក្រង់ OLED នោះនឹងរមូរចូលទៅក្នុងសម្បកធ្វើពីអាលុយមីញ៉ូម របស់វា ប្រៀបដូចជាដុំក្រដាសជូតមាត់ ដែលអាចរមូរចូលគ្នាវិញ។ ជំនួសឱ្យផ្ទាំងអេក្រង់ពណ៌ខ្មៅធំមួយ អ្វីដែលនៅសេសសល់គឺ High-Tech Credenza មួយគ្រឿងប៉ុណ្ណោះ។

សំណួរលើកឡើងថា តើអ្នកណានឹងត្រូវការទូរទស្សន៍ប្រភេទនេះ? ស្ទើរតែដូចគ្នានឹងផលិតផលទូរទស្សន៍ Wallpaper OLED ដ៏ស្តើងរបស់ LG ក្រុមហ៊ុនបានទិសដៅផ្តោតទៅលើអតិថិជន ដែលមានទំនោរបែបស៊ីវិល័យ និងមានចំណូលចិត្តលើការលេងម៉ូដទូរទស្សន៍។
ទូរទស្សន៍ម៉ូដែល OLED TV R នេះទំនងជាផលិតផលទូរទស្សន៍ដែលសក្តិសមសម្រាប់អ្នកប្រើប្រាស់ណាដែលចង់បានអេក្រង់ទូរទស្សន៍ធំ ទំហំ 65 inch សម្រាប់ការទស្សនាភាពយន្តកាន់តែច្បាស់ និងត្រជាក់ភ្នែក ប៉ុន្តែមិនចង់ឱ្យវាបង្អួតរូបរាងខ្លាំងពេកនៅក្នុងបន្ទប់របស់ពួកគេ។ រហូតមកទល់ពេលនេះ ជម្រើសតែមួយគត់របស់ពួកគេ គឺទិញទូរទស្សន៍ទំហំតូច ឬស្វែងរកវិធីច្នៃប្រឌិតដទៃទៀត ដើម្បីលាក់បង្កប់អេក្រង់ទូរទស្សន៍។

បាតរបស់ទូរទស្សន៍ OLED TV R ក៏ជាប្រព័ន្ធបំពងសម្លេង Dolby Atmos កម្លាំង 100-Watt ដែរ ដែលជាថ្មីម្តងទៀត វាស្រដៀងទៅនឹងផលិតផល Soundbars LG ដែលបំពាក់ភ្ជាប់ជាមួយទូរទស្សន៍ម៉ូដែល Wallpaper OLED ដែរ។ នៅក្នុងនោះមិនមានឧបករណ៍បំពងសម្លេងដែលមានកម្លាំងខ្លាំងទេ ប៉ុន្តែវាអាចផ្តល់នូវសម្លេងព័ទ្ធជុំវិញយ៉ាងល្អ។ អាស្រ័យលើការបង្ហាញខ្លីមួយ ឧបករណ៍បំពងសម្លេងនេះផ្តល់នូវសម្លេងតន្រ្តីលឺច្បាស់ ហើយមានសមត្ថភាពបញ្ចេញសម្លេងស្មើគ្នាទៅនឹង Soundbars ទំនើបៗ នៅពេលអ្នកទស្សនាភាពយន្ត។ ប្រាកដណាស់ថាវានឹងមិនអាចជំនួសឈុត Home Theater បានទេ ប៉ុន្តែវានៅតែជាជម្រើសដ៏ប្រសើរសម្រាប់អ្នកប្រើប្រាស់មួយចំនួនទៀតផងដែរ។

ក្រៅពីមុខងារបើក និងបិទទាំងស្រុង ទូរទស្សន៍ OLED TV R ក៏អាចបន្សល់ទុកអេក្រង់ពណ៌ប្រាក់ ដែល LG ហៅវាថា Line Mode។ មុខងារនេះផ្តល់ឱ្យអ្នកនូវអេក្រង់បន្តិច សម្រាប់ការបញ្ជារការចាក់តន្រ្តី ឬការបង្ហាញម៉ោង រូបភាពនានា ឬការបង្ហាញរូប Digital Patterns។ LG អះអាងថា ឈុតទូរទស្សន៍មួយនេះអាចដំណើរការរមូរចុះឡើងបាន 50,000 ចង ប៉ុន្តែយើងមិនប្រាកដថាវាពិតជាមានសមត្ថភាពខ្លាំងដូចការលើកឡើងនេះឬទេ។ គ្រប់ឧបករណ៍ដែលមានមុខងារចល័តបាន ជាទូទៅងាយនឹងមានបញ្ហាចោទឡើងនៅលើផ្នែកធ្វើចលនានេះ ដែលកត្តានេះក៏ជាមន្ទិលសង្ស័យរបស់អ្នកប្រើប្រាស់នៅលើទូរទស្សន៍ម៉ូដែលថ្មីនេះដែរ។

រីឯគុណភាពរបស់វាវិញ ទូរទស្សន៍រមូរបាននេះ មានគុណភាពស្មើគ្នាទៅនឹងអេក្រង់ 4K OLED ដទៃទៀតរបស់ LG ហើយវាត្រូវបានផ្តល់ថាមពលដោយប្រព័ន្ធប្រតិបត្តិការ Alpha 2 ជំនាន់ទី2។ OLED TV R ក៏នឹងបំពាក់ជាមួយប្រព័ន្ធ WebOS ចុងក្រោយបង្អស់របស់ LG ផងដែរ ដែលបន្ថែមការគាំទ្រជាមួយមុខងារ Amazon Alexa។ ដូចគ្នានឹងផលិតផលរបស់ Samsung ក្រុមហ៊ុន LG ក៏បានបន្ថែមមុខងារ AirPlay 2 របស់ Apple ក៏ដូចជាការរួមបញ្ចូល HomeKit ផង ដែរ។ គួរឱ្យសោកស្តាយដែលមិនមានកម្មវិធី iTunes App ប្រើប្រាស់តែឯង ប៉ុន្តែមុខងារ AirPlay ក៏អាចផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជន iOS ក្នុងការប្រើប្រាស់ Content របស់ពួកគេនៅលើទូរទស្សន៍នេះផងដែរ ហើយនេះក៏ជាសញ្ញាបង្ហាញថា Apple កំពុងចាប់ផ្តើមពង្រីកវិសាលភាពកម្មវិធីកំសាន្តរបស់ក្រុមហ៊ុនផងដែរ។

LG មិនបានបញ្ជាក់ពីតម្លៃរបស់ OLED TV R នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរៀបរាប់ថា វានឹងបង្ហាញវត្តមានលើទីផ្សារ ឆមាសទី 2 ក្នុងឆ្នាំនេះហើយ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Suzuki Swift ២០១៧ បង្ហាញខ្លួន នៅជប៉ុន

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រថយន្ត Suzuki Swift ២០១៧ ត្រៀមនឹងដាក់លក់ ជាផ្លូវការនៅប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ Suzuki Swift ២០១៧ របស់ជប៉ុនត្រូវបានឌីហ្សាញឡើងថ្មី នៅក្...

កង់អគ្គិសនី E-Voluzione ឡូយយ៉ាងណាដែរ?

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

ក្រុមហ៊ុនច្នៃម៉ូដ មធ្យោបាយធ្វើដំណើររបស់អ៊ីតាលី Pininfarina បានបញ្ចេញម៉ូដកង់អគ្គិសនីដំបូង បង្កើតឡើង ដោយក្រុមហ៊ុនផលិតកង់ឈ្មោះ Diavelo។ ទោចក្រយាន E-Vo...

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

តោះមកដឹង! របៀបជួសជុល Apple Watch មិនសាកថ្ម

ដោយ: ភារុន 10 AM, Wednesday, 20 Feb, 2019

តើ Apple Watch មិនសាកថ្មមែនទេ? ជាធម្មតា នៅក្នុងសៀវភៅណែនាំរបស់ក្រុមហ៊ុន Apple បានពន្យល់យ៉ាងលម្អិតអំពីការប្រើប្រាស់ថាមពលថ្ម «អាយុកាលពេញមួយថ្ងៃ» របស់ ...

Tomnerb.Com - YouTube Channel