ចូលចិត្តទំនើប

លក្ខណៈពិសេស G-Sync របស់ NVIDIA សម្រាប់តភ្ជាប់ជាមួយនឹងទូរទស្សន៍ LG OLED ស៊េរីឆ្នាំ 2019 ពិតជាអស្ចារ្យ!

ដោយ: ភារុន 9 AM, Wednesday, 11 Sep, 2019

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ CES នាខែមករា ក្រុមហ៊ុន NVIDIA បានធ្វើការសន្យាថា នឹងបង្ហាញអេក្រង់ដែលត្រូវគ្នា ក្នុងការតភ្ជាប់ជាមួយនឹង G-Sync នោះគឺជាប្រភេទអេក្រង់ដ៏ធំដូចជា អេក្រង់របស់ទូរទស្សន៍ស៊េរីទំនើបរបស់ក្រុមហ៊ុន LG។ ហើយក្រុមហ៊ុន LG ក៏បានលើកឡើងថាទូរទស្សន៍ LG OLED 2019 ក៏នឹងមកដល់នាពេលឆាប់ៗនេះផងដែរ។ ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីបង្កប់ សម្រាប់ទូរទស្សន៍ LG OLED 2019 នឹងចាប់ផ្តើមបន្ថែមការគាំទ្រ សម្រាប់លក្ខណៈពិសេសៗរបស់ខ្លួន ដែលធ្លាប់បានសន្យាថា «អាចដំណើរការបានយ៉ាងរលូន និងមិនមានភាពរអាក់រអួល» ជាមួយនឹងកុំព្យូទ័រហ្គេម ដែលត្រូវគ្នា។ ហើយវាក៏សក្តិសមសម្រាប់អ្នកនិយមលេងហ្គេម ដែលស្វែងរកអេក្រង់ធំ ជាមួយនឹងពេលវេលាឆ្លើយតបបានយ៉ាងលឿន។


• ទូរទស្សន៍ LG OLED 2019 ដែលមាន G-Sync
– 65-, ទំហំ 55-inch E9
– 77-, 65-, ទំហំ 55-inch C9
លក្ខណៈពិសេសផ្សេងទៀត នៅក្នុងខ្សែស្រឡាយទូរទស្សន៍ស៊េរីឆ្នាំ 2019 របស់ LG សម្រាប់ការលេងហ្គេម មានដូចជា៖ រន្ធ HDMI 2.1, VRR, លក្ខណៈពិសេស Auto Low Latency Mode (ALLM)។ លើសពីនេះ នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន NVIDIA លោក Matt Wuebbling ក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានចិត្តរំភើបខ្លាំងណាស់ ក្នុងការនាំមកជូននូវការគាំទ្រ ដែលត្រូវគ្នាជាមួយនឹងលក្ខណៈពិសេស G-Sync ទៅនឹងទូរទស្សន៍ OLED 2019 របស់ក្រុមហ៊ុន LG ហើយក៏មានការគាំទ្រ HDMI ព្រមទាំងធ្វើការគាំទ្រដល់ GeForce RTX 20-Series GPUs ផងដែរ»។


រហូតមកដល់ពេលនេះ ប្រសិនបើអតិថិជនចង់ទទួលបានលក្ខណៈពិសេស G-Sync និងអេក្រង់ធំ ក្រៅពីផលិតផលទូរទស្សន៍របស់ក្រុមហ៊ុន LG ពួកគេគឺចាំបាច់ត្រូវជ្រើសរើសឈុតផលិតផល Omen X Emperium ទំហំ 65អ៊ីញ ដែលមានតម្លៃថ្លៃរហូតដល់ $5,000 របស់ក្រុមហ៊ុន HP ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឈុតនេះគ្រាន់តែបិទស្លាកសញ្ញា G-Sync Ultimate របស់ NVIDIA ខណៈពេលដែលក្រុមហ៊ុន LG មានតែម G-Sync ត្រូវគ្នា ពីព្រោះពួកគេមិនប្រើប្រាស់ Processor របស់ NVIDIA នោះទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

8 ចំណុចជួយពង្រឹងថាមពលថ្ម MacBook

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Dec, 2018

គុណសម្បត្តិមួយផ្នែកធំនៃប្រព័ន្ធប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព អាយុកាលថាមពលថ្មរបស់ MacBook ត្រូវបានពង្រឹង នៅគ្រប់ម៉ូដែលនីមួយៗជារៀងរាល់ឆ្នាំ។ យ៉ាង...

ម៉ូដែលកង់នារី ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ការពីមុន ម៉ាកសញ្ញាកង់ជាច្រើន តែងផលិតកង់ម៉ូដែលស្រ្តីមួយម៉ូដែល ជារៀងរាល់ឆ្នាំ។ ឯសព្វថ្ងៃនេះ កង់ប្រភេទស្រីបានពង្រីកចំនួនផលិតផលកាន់តែច្រើន សម្រាប់អ្នកជ...

Samsung Notebook 7 Spin កាន់តែលឿន ជាមួយ Stylus

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ក្រុមហ៊ុន Samsung បានចេញលក់កុំព្យូទ័រយួរដៃ Notebook 7 Spin ដំបូងកាលពីឆ្នាំ 2016 ហើយខណៈដែល Laptop មួយប្រភេទនេះពុំសូវបញ្ចេញការរចនាដ៏ទាក់ទាញ យ៉ាងហោចណា...

ឧបករណ៍សាកថ្ម Suntree Solar

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 05 Sep, 2017

យើងមិនបានគិតគូរវែងឆ្ងាយ អំពីឧបករណ៍សាកថ្មនោះទេ។ យើងគ្រាន់តែប្រើប្រាស់វាជាធម្មតា ដោយដោតវាជាប់នឹងជញ្ជាំង និងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច សម្រាប់ការបញ...

Tomnerb.Com - YouTube Channel