ចូលចិត្តទំនើប

LG ធ្វើឱ្យការចំអិនអាហារ កាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

ក្រុមហ៊ុន LG នៅតែបន្តធ្វើការផលិតផល Oven របស់ខ្លួនកាន់តែឆ្លាតវៃ។ វិធីសាស្រ្តថ្មីរបស់ក្រុមហ៊ុន LG មិនបានផលិតផល Software ដោយខ្លួនឯងទេ ប៉ុន្តែក្រុមហ៊ុនបានប្រើប្រាស់គំនិតច្នៃប្រឌិត ចេញពីក្រុមហ៊ុនបង្កើតថ្មីជំនួសវិញ។

ក្រុមហ៊ុន LG បានធ្វើការប្រកាសនៅក្នុងថ្ងៃនេះថា ផលិតផល Smart Oven របស់ក្រុមហ៊ុននៅក្នុងឆ្នាំ 2019 នេះនឹងមានសមត្ថភាពទទួលស្គាល់អាហារមុនពេលកញ្ចប់ត្រូវបានបើក ដោយប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Tovala ដែលជាក្រុមហ៊ុន Smart Oven មានទីតាំងស្ថិតនៅក្នុងទីក្រុង Chicago។

ម្ចាស់ផលិតផល Smart Oven ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុន LG នឹងមានលទ្ធភាពស្កេនអាហារតាមរយៈការប្រើប្រាស់កម្មវិធី App របស់ Tovala ហើយ Oven របស់ពួកគេនឹងធ្វើចលនាដោយស្វ័យប្រវត្តិ ឆ្លងកាត់ការកំណត់ដ៏ត្រឹមត្រូវសម្រាប់ការចម្អិនអាហារ។
ខណៈដែលក្រុមហ៊ុន Smart Oven ជាច្រើន ដូចជា June និង Brava បានផលិតប្រព័ន្ធទទួលស្គាល់ម្ហូបអាហារទៅក្នុងម៉ាស៊ីនរបស់ខ្លួនរួចហើយក្តី ប៉ុន្តែក្រុមហ៊ុន Tovala គឺជាក្រុមហ៊ុនតែមួយគត់ដែលបានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនម្ហូបអាហារជាមួយដៃគូ។ ក្រុមហ៊ុន Tovala បានបង្កើតម្ហូបអាហារជារៀងរាល់សប្តាហ៍ ការចម្អិន និងការវេចខ្ចប់ម្ហូបអាហារ ហើយបន្ទាប់មកធ្វើការដឹកជញ្ជូនម្ហូបអាហារទៅកាន់អតិថិជន។ វាជាការខិតខំប្រឹងប្រែងដ៏ធំធេងមួយ ដែលច្បាស់ណាស់ថាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន LG មានន័យថាក្រុមហ៊ុន Tovala នឹងមិនមានដែនកំណត់សម្រាប់ការដាក់លក់ម្ហូបអាហាររបស់ខ្លួនទៅកាន់តែអតិថិជនរបស់ Tovala Oven ទៀតទេ។

ផលិតផល Tovala Oven ដែលកំពុងស្ថិតនៅក្នុងជំនាន់ទីពីរ បំពេញមុខងារចំហុយ ដុត អាំង និងកម្តៅអាហារដោយស្វ័យប្រវត្តិ អាស្រ័យទៅតាមប្រភេទមុខម្ហូបនីមួយៗ។ ក្រុមហ៊ុន Tovala នាពេលថ្មីៗនេះក៏ចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេនម្ហូបអាហាររបស់ Trader Joe ផងដែរ ប៉ុន្តែយើងមិនទាន់ច្បាស់ថាតើ Oven របស់ក្រុមហ៊ុន LG នឹងមានលទ្ធភាពគ្រប់គ្រងសមត្ថភាពនេះឬអត់ទេ។

ក្រុមហ៊ុន LG ក៏មានផលិតផល Smart Oven ដែលសហការភាពជាដៃគូជាមួយក្រុមហ៊ុនជាច្រើន ដូចជា Drop, Sidechef និង Innit ជាដើម ក្នុងការជួយណែនាំអ្នកប្រើប្រាស់អំពីរូបមន្តចម្អិនម្ហូបនានា ដោយប្រើប្រាស់ App ការបញ្ជារដោយសម្លេង និងការណែនាំតាមវីដេអូ។
វាច្បាស់ណាស់ថា ក្រុមហ៊ុន LG គិតអំពីដំណោះស្រាយសម្រាប់ការចម្អិនម្ហូបអាហារ ដែលនេះជាអ្វីដែលមនុស្សជាច្រើនចង់បាន ហើយក្រុមហ៊ុននេះទំនងជានឹងបន្តបន្ថែមដៃគូសហការកាន់តែច្រើនសម្រាប់សម្ភារៈ ឬឧបករណ៍ចម្អិនម្ហូបអាហារ ជំនួសឱ្យការជ្រើសយកដំណោះស្រាយជោគជ័យតែមួយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Samsung ស៊េរីឆ្នាំ 2019 អាចដំណើរការជាមួយកុំព្យូទ័របាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 03 Jan, 2019

ផលិតផលទូរទស្សន៍ Smart TV របស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីឆ្នាំ 2019 និងម៉ូដែលខ្ពស់ៗជាងនេះ នឹងត្រូវផលិតឡើងជាមួយសមត្ថភាពគ្រប់គ្រង និងដំណើរការកម្មវិធី...

Ferrari មានគម្រោងផលិតរថយន្ត Supercar ដើរដោយអគ្គិសនី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ក្រៅពីក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្ត ដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានចំណាយពេលវេលាក្នុងឆ្នាំ 2017 ក្នុងការប្រកាសព...

Xiaomi Redmi Note 7 មានកាមេរ៉ា 48MP

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

កាលពីចុងឆ្នាំមុន ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហើបពីម៉ូដែលទូរសព្ទដៃជំនាន់ថ្មី ដែលនឹងបំពាក់ជាមួយកាមេរ៉ាទំហំ 48 Megapixel ហើយនៅថ្ងៃនេះ ក្រ...

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់ន...

Tomnerb.Com - YouTube Channel