ចូលចិត្តទំនើប

ទូរទស្សន៍ LG OLED បង្ហាញពីសិល្បៈដេរប៉ាក់ របស់កូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 04 May, 2019

នៅក្នុងកិច្ចសហការជាមួយអង្គការ UNESCO ក្រុមហ៊ុន LG បានជួយពង្រីក ផ្សព្វផ្សាយកេរ្តិ៍ដំណែលនៃប្រពៃណីដ៏យូរលង់មួយរបស់ប្រទេសកូរ៉េ គឺ Chasu។ Chasu គឺជាប្រពៃណីដ៏ពិសេសខុសពីគេមួយរបស់ប្រទេសកូរ៉េ ដែលផ្តោតលើសិល្បៈនៃការដេរប៉ាក់ដោយដៃ។
ជ្រកក្រោមពាក្យស្លោក The Royal Palace ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមួយនេះត្រូវបានគឹត្រូវបានរំពឹងថានឹងនាំមកជូននូវបទពិសោធន៍ផ្ទាល់ភ្នែកថ្មីមួយដល់អ្នកទស្សនា តាមរយៈមុខងារដ៏អស្ចារ្យរបស់ទូរទស្សន៍ LG ម៉ូដែល Signature OLED TV W ដែលមានឈ្មោះដ៏មានប្រជាប្រិយភាពមួយទៀតហៅថា LG Wallpaper TV។

នៅក្នុងអំឡុងពេលការតាំងពិព័រណ៌រយៈពេល 10 ថ្ងៃរបស់អង្គការ UNECSO នៅក្នុងទីក្រុងប៉ារីស ចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 18 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន LG បានបង្ហាញពីការរចនាម៉ូដដេរប៉ាក់ប្រពៃណីប្រមាណជាង 100 ផ្ទាំង ដែលជាស្នាដៃរបស់សិល្បៈករដ៏ល្បីល្បាញសញ្ជាតិកូរ៉េ មានឈ្មោះថា Lee Jung-Sook។

ទាំងក្រុមហ៊ុន LG និងអង្គការ UNESCO បានសង្ឃឹមថាអាចចាប់យកសិល្បៈនៃការដេរប៉ាក់ជាប្រពៃណីរបស់ប្រទេសកូរ៉េ និងសមត្ថភាពដ៏ពិសេសរបស់វា ដើម្បីបង្ហាញពីសារៈសំខាន់នៃប្រវត្តិសាស្រ្ត និងវប្បធម៌ដែលមានតែមួយគត់របស់ប្រទេសនេះ សម្រាប់មនុស្សទាំងអស់បានយល់ដឹង និងទទួលបានបទពិសោធន៍ថ្មី។

ចាប់តាំងពីការចាប់ដៃគូជាមួយស្ថាប័ន Cultural Heritage Administration កាលពីឆ្នាំ 2016 ដើម្បីអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌កូរ៉េនៅជុំវិញពិភពលោក ក្រុមហ៊ុន LG បានប្រើប្រាស់វិធីសាស្រ្ត និងគំនិតផ្តួចផ្តើមចម្រុះជាច្រើន ដើម្បីលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌កូរ៉េដ៏ពិសេសនេះ ដែលភាគច្រើននៃការរៀបចំកម្មវិធីទាំងនោះស្ថិតនៅចំកន្លែងនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។
ការតាំងពិព័រណ៌របស់អង្គការ UNESCO លើកកម្ពស់ការយល់ដឹងអំពីប្រពៃណីដែលបានបាត់បង់ ដោយធ្វើការទំនាក់ទំនងជាមួយអ្នកទស្សនាជាសកល បង្ហាញពីសម្រស់ដ៏ត្រកាលនៃស្នាដៃ និងជំនាញដេរប៉ាក់ដោយដៃ ដែលបានលេចឡើងកាលពីអតីតកាល។
អ្នកទស្សនានៅក្នុងការតាំងពិព័រណ៌នេះបានរីករាយក្នុងការទស្សនាស្នាដៃដេរប៉ាក់របស់សិល្បៈករ Lee រាប់ចាប់ពីស្នាដៃដេរប៉ាក់ដ៏មានឥទ្ធិពលរបស់គាត់ រហូតដល់ឧបករណ៍ជំនួយចម្រុះពណ៌របស់គាត់ ដែលទាំងអស់នេះត្រូវបានបង្ហាញយ៉ាងអស្ចារ្យនៅលើអេក្រង់ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ដែលផលិតឡើងវិញនូវពណ៌ និងចំណុចលម្អិតទាំងអស់ ប្លែកខុសពីអេក្រង់ដទៃ ទៀត។
ទូរទស្សន៍ Wallpaper របស់ LG មាន Razor ស្តើង និងការរចនាដ៏ស្រស់ស្អាត ត្រូវបានផលិតឡើងនៅលើបច្ចេកវិទ្យាគ្រប់គ្រងការកាត់បន្ថយពន្លឺ នៃអេក្រង់ OLED របស់ LG ដែលផ្តល់ជូននូវ Platform ដ៏សក្តិសម ក្នុងការតាំងបង្ហាញភាគល្អិតតូចៗ និងសិល្បៈហត្ថកម្មដ៏អស្ចារ្យនៃប្រពៃណីដេរប៉ាក់របស់ប្រទេសកូរ៉េ។

ស្ទើរតែរួមគ្នាតែមួយជាមួយផ្ទៃជញ្ជាំង គែមដ៏ស្តើងបំផុត និងស្ទើរតែមើលមិនឃើញនៃទូរទស្សន៍ម៉ូដែល LG Signature OLED TV R បន្ថែមនូវបទពិសោធន៍ដ៏អស្ចារ្យ នៅពេលអ្នកប្រើប្រាស់វាសម្រាប់ទស្សនារូបភាព Hyper-Realistic ដ៏ស្រស់ស្អាតនៅលើទូរទស្សន៍ ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ដូចស្ថិតនៅក្នុងគេហដ្ឋាន ទាំងដែលអ្នកកំពុងស្ថិតក្នុងសាលវិចិត្រសាល៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Oppo Find X មានកាមេរ៉ាដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

បើសិនជាមាននិន្នាការតែមួយគត់ក្នុងការចង្អុលបង្ហាញពីទូរសព្ទស៊េរីថ្មីក្នុងឆ្នាំ 2018 វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផ្ទៃអេក្រង់ទូរសព្ទឱ្យកាន់តែធ...

ហ្គេម លើទូរសព្ទ សម្រាប់ជើងខ្លាំង Hardcore

ដោយ: ដួងច័ន្ទ 9 PM, Monday, 23 Oct, 2017

អ្នកចូលចិត្តលេងហ្គេមលើ Smartphone និង Tablet ភាគច្រើនចំណាយពេលវេលាច្រើន លើហ្គេម សាមញ្ញធម្មតាដូចជា Dots, Angry Birds ជាដើម។ ប៉ុន្តែជាមួយនឹងក្រុមហ៊ុនផ...

ក្នុងនាមជាអ្នកដឹកនាំ តើអ្នកបានដឹងអ្វីខ្លះពីបច្ចេកវិទ្យា?

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

អ្នកដឹកនាំភាគច្រើនគិតថាបច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយដល់បុគ្គលិក ធ្វើការងារបានកាន់តែ ប្រសើរ ដូច្នេះពួកគេធ្វើការវិនិយោគ លើផលិតផល Hardware/Softwar...

Suzuki Swift ២០១៧ បង្ហាញខ្លួន នៅជប៉ុន

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រថយន្ត Suzuki Swift ២០១៧ ត្រៀមនឹងដាក់លក់ ជាផ្លូវការនៅប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ Suzuki Swift ២០១៧ របស់ជប៉ុនត្រូវបានឌីហ្សាញឡើងថ្មី នៅក្...

Tomnerb.Com - YouTube Channel