ចូលចិត្តទំនើប

ទូរទស្សន៍ OLED របស់ LG ឈ្នះពានរង្វាន់មាស iF

ដោយ: ដួងច័ន្ទ 10 AM, Sunday, 07 Apr, 2019

គណៈវិនិច្ឆ័យដែលមានការចូលរួមពីអ្នកមានជំនាញរចនាម៉ូដចំនួន 67 នាក់បានកោះប្រជុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចផ្តល់ពានរង្វាន់ចំនួន 16 ពានរង្វាន់ជូនដល់ក្រុមហ៊ុន LG។ ក្នុងចំណោមពានរង្វាន់ទាំងនោះ ពានរង្វាន់មាស iF ត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភី គឺទូរទស្សន៍ LG OLED TV E9។
ម្ចាស់ជ័យលាភីត្រូវបានប្រកាសជាផ្លូវការកាលពីយប់មិញ នៅក្នុងទីក្រុង Munich នៅក្នុងកម្មវិធី iF Design Award 2019។ នៅក្នុងឆ្នាំនេះ ផលិតផលចំនួន 66 ប្រភេទត្រូវបានទទួលស្គាល់ជាម្ចាស់ជ័យលាភីពានរង្វាន់ iF Gold Award ក្នុងចំណោមបេក្ខភាពចំនួន 6,375។

ទូរសព្ទ OLED របស់ LG ម៉ូដែល E9 ទទួលបានពានរង្វាន់មាស iF លំដាប់ខ្ពស់ជាងគេ សម្រាប់ការរចនាម៉ូដល្អដាច់គេ ដែលធ្វើឱ្យផ្ទៃអេក្រង់ពន្លាតបានកាន់តែធំទូលាយ។ ការប្រើប្រាស់កញ្ចក់ថ្លា នៅផ្នែកខាងក្រោម ជាមួយជើងទម្រភ្ជាប់នៅពីក្រោយយ៉ាងឆ្ងាយពីផ្ទៃអេក្រង់ បង្កើតបាននូវបទពិសោធន៍ទស្សនាទូរស្សន៍កាន់តែអស្ចារ្យ ដែលទាក់ទាញកែវភ្នែករបស់អ្នកទស្សនាមកកាន់កញ្ចប់ទូរទស្សន៍។
យោងតាមគណៈកម្មការ iF ក្រុមហ៊ុន LG បានរចនាទូរទស្សន៍មួយប្រភេទដែលមានអេក្រង់បង្ហាញរូបរាង លេចត្រដែតនៅក្នុងអាកាស ដែលនេះជាវត្ថុបំណងធំបំផុតរបស់អ្នករចនាម៉ូដទូរទស្សន៍ទាំងអស់។

ផលិតផល OLED ជាច្រើនប្រភេទ ដូចជាទូរទស្សន៍ LG Signature OLED TV R, 8K OLED TV, OLED TV និង Transparent OLED Signage ក៏ជាបេក្ខភាពប្រជែងយកពានរង្វាន់ iF នៅក្នុងឆ្នាំនេះដែរ។ នៅក្នុងចំណោមបេក្ខភាពដណ្តើមជ័យលាភី iF Design Award បេក្ខភាពដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ គឺ LG Signature OLED TV R ឬត្រូវបានគេស្គាល់ជាសកលថា ជាទូរទស្សន៍បត់រមូរ ដោយសារតែសមត្ថភាពនៃការពន្លិចខ្លួនចូលទៅក្នុងជើងទម្រនៅខាងក្រោម នៅពេលវាមិនត្រូវបានប្រើប្រាស់សម្រាប់ការទស្សនា និងជួយធ្វើឱ្យសោភណ្ឌភាពបន្ទប់កាន់តែស្រស់ស្អាត បែបសាមញ្ញ។

ចាប់តាំងពីឆ្នាំ 1953 មក អ្នករចនាម៉ូដ និងក្រុមហ៊ុនផលិតបានខិតខំយ៉ាងខ្លាំងក្នុងការដណ្តើមយកជ័យលាភីពានរង្វាន់ iF ដ៏ល្បីល្បាញសម្រាប់ការរចនាម៉ូដ។ សេចក្តីសន្និដ្ឋានដោយ iF International Forum Design GmbH ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Hanover ពានរង្វាន់ការរចនាម៉ូដ iF ត្រូវបានគេទទួលស្គាល់ថាជាពានរង្វាន់ធំមួយ ក្នុងចំណោមពានរង្វាន់សម្រាប់ការរចនាម៉ូដកំពូលទាំង 3 នៅក្នុងពិភពលោក រួមមាន ពានរង្វាន់ Red Dot Design Award និង IDEA (International Design Excellence Award)។
ជ័យលាភី iF Design Award គឺជាការបញ្ជាក់អំពីគុណភាពនៃការរចនាម៉ូដដ៏លេចធ្លោជាងគេ និងសេវាកម្មបម្រើអតិថិជនដ៏លេចធ្លោ។ សម្រាប់អតិថិជន និងអ្នកប្រើប្រាស់ ពានរង្វាន់ iF Design Award គឺជាប័ណ្ណធានា ថាផលិតផលដែលទទួលបានជ័យលាភីនេះគឺជាផលិតផលលំដាប់ខ្ពស់ ល្អជាងគេ នៅក្នុងចំណោមផលិតផលប្រភេទដូចគ្នា។

លោក Noh Chang-ho អនុប្រធាន និងជាប្រធានផ្នែកកិច្ចសហការរចនាម៉ូដរបស់ក្រុមហ៊ុន LG Electronic បានមានប្រសាសន៍ថា «ការរចនាដ៏ល្អវិចិត្រគឺអាចគិតទុកជាមុននូវតម្រូវការរបស់អតិថិជនរបស់យើង។ នៅក្រុមហ៊ុន LG យើងនឹងបន្តណែនាំជូនអតិថិជនរបស់យើងនូវការរចនាដ៏ល្អឯក ដែលហួសពីក្តីរំពឹងទុករបស់អតិថិជន»។
ខាងក្រោមនេះ គឺជាបញ្ជីម្ចាស់ជ័យលាភីពានរង្វាន់ iF ដែលមានដូចជា
ពានរង្វាន់មាស iF៖ ទូរទស្សន៍ LG OLED TV ម៉ូដែល E9
ពានរង្វាន់ iF Design៖
– ទូរទស្សន៍ LG Signature OLED TV R ម៉ូដែល R9
– ទូរទស្សន៍ LG Signature 8K OLED TV ម៉ូដែល Z9
– ទូរទស្សន៍ LG OLED TV ម៉ូដែល C9
– ទូរទស្សន៍ Transparent OLED Signage ម៉ូដែល 55EW5F
– អេក្រង់ Ultrawide 32:9 Monitor ម៉ូដែល 49WL95C
– LG Gram ម៉ូដែល AJ7
– LG Audio ម៉ូដែល AJ7
– Soundbar ម៉ូដែល SL9
– LG 4K CineBeam Laser 4K Projector ម៉ូដែល HU85L
– LG Bottom Freezer ម៉ូដែល GBB569NSAFB
– Signature Kitchen Suite Induction Cooktop, Steam Ovens and Coffee Machine
– LG HomeBrew UX
– LG Sensor Connect App
– LG Global Store Management Guidebook

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

តារាផេ បើកសម្ពោធកាបូបលុយអេឡិចត្រូនិច ដើម្បីធ្វើទំនើបកម្មសេវាកម្មទូទាត់ប្រាក់ក្នុងប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 25 Aug, 2018

នៅថ្ងៃទី 24 ខែ សីហា ឆ្នាំ2018នេះ ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេ តារាផេ បានសម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់តាមដៃគូ ពាណិជ្ជករដែលហៅ...

បែកធ្លាយ​ពីលក្ខណៈសម្បត្តិរបស់ Galaxy Note7

ដោយ: WangSang 1 AM, Monday, 27 Jun, 2016

បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពី ក្រុមហ៊ុន Samsung នៃឈ្មោះរបស់ទូរស័ព្ទជំនាន់ថ្មីរបស់ត្រកូល Galaxy Note ឥលូវនេះក៏មានការបែកធ្លាយពីលក្ខណៈមួយចំនួន...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

សួស្ដីឆ្នាំថ្មី! បញ្ចុះតម្លៃរហូតដល់ 40 % និង ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពី LG BRANDSHOP

ដោយ: ម៉ូនី 10 PM, Wednesday, 06 Apr, 2016

  ដើម្បីចូលរួមអបអរសាទពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ LG BrandShop បានរៀបចំកម្មវិធី លក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ 40% និង មានការបន្ថែមជូ...

Tomnerb.Com - YouTube Channel