ចូលចិត្តទំនើប

LG Night 2019 ផ្ដល់ជូនដំណោះស្រាយសំរាប់ការរស់នៅ ដ៏ប្រសើរបំផុតពី LG ThinQ AI

ដោយ: ទំនើប 8 AM, Saturday, 31 Aug, 2019

នៅល្ងាចថ្ងៃទី 28 ខែ សីហា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន GGear Group ( ជីហ្គៀ គ្រុប ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់​ នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG Night 2019 ដើម្បីជប់លៀងជួបជុំ ថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូរអាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ 2019 នៅ «ដឹព្រេមៀសេនធ័រសែនសុខ» ។
នៅក្នុងពិធីជួបជុំប្រចាំឆ្នាំ ដ៏អធិកអធម ដែលមានការចូលរួម ជាកិត្តិយសពីសំណាក់ លោក Sung Suk Kim អគ្គនាយករបស់ក្រុមហ៊ុន LG Electronices ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន GGear Group ( ជីហ្គៀ គ្រុប ) និង ដៃគូរអាជីវកម្មប្រមាណជាង 800 នាក់។ ភ្ញៀវកិត្តិយសរាប់រយនាក់បានអញ្ជើញ ចូលរួមកម្មវិធី LG Night 2019 ហើយទទួលបាននៅបទពិសោធន៍ច្នៃប្រឌិតថ្មីបំផុតរបស់ LG រួមមាន៖ ទូរទស្សន៍ OLED, ទូរទឹកកក Instra View, ម៉ាស៊ីនបោកសំលៀកបំពាក់ Twin Wash, ម៉ាស៊ីនត្រជាក់, ម៉ាស៊ីន បន្សុន្ធខ្យល់, ម៉ាស៊ីនបូមធូលី និង ម៉ាស៊ីនកម្តៅអាហារដ៏អស្ចារ្យសម្រាប់ឆ្នាំ 2019 នេះ។ លើសពីនេះទៀត វាក៏បានឆ្លុះបញ្ជាំងពីបច្ចេកវិទ្យា AI ដែលរកឃើញនៅក្នុងផលិតផល LG ThinQ ដោយធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងតាមពេលវេលាជាមួយនឹងការប្រមូលផ្ដុំ អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

ការរស់នៅក្នុងពេលបច្ចុប្បន្ន វាត្រូវបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាជាច្រើន និន្នាការនៃការរស់នៅ និងភាពជឿនលឿននៃគ្រឿងអេឡិចត្រូនិចសំរាប់អ្នកប្រើប្រាស់ នឹងបានឃើញពីការមកដល់នូវបច្ចេកវិទ្យារបស់ LG សម្រាប់លំនៅដ្ឋានសម័យទំនើប ដែលមានការតភ្ជាប់ រវាងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាមួយទូរសព្ទ័ដៃ ហើយនឹងនិយាយគ្នាបាន។

LG Smart Home បានបង្រួបបង្រួមបរិយាកាសរស់នៅតាមរយៈឧបករណ៍អេឡិចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដែលមានមុខងារដ៏ទាន់សម័យ ដែលផ្ដល់ជូនបទពិសោធន៍ដល់អ្នកប្រើប្រាស់នូវការវិវឌ្ឍន៍ឥតឈប់ឈរ ដោយផ្អែកលើការសិក្សាដ៏ម៉ត់ចត់ និងការយល់ដឹងពីបរិបទនៃការរស់នៅរបស់អតិថិជន នាពេលបច្ចុប្បន្ន។ ការគ្រប់គ្រង់ឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ ដោយរលូនតាមរយៈកម្មវិធីទូរសព្ទ័ដៃ និងការបញ្ជាដោយសំលេង និងរូបរាងដ៏អស្ចារ្យជាមួយបច្ចេកវិទ្យា LG ThinQ។ បច្ចេកវិទ្យា LG ThinQ ក៏ត្រូវបានដាក់បង្ហាញជូនដល់ភ្ងៀវកិតិ្តយសទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីចូលរួមទស្សនា រួមទាងំអាចទទួលយកបទពិសោធន៍ប្រើប្រាស់ដោយផ្ទាល់។ លើសពីនេះ LG ThinQ ក៏ជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ LG ដែលតភ្ជាប់ឧបករណ៏ប្រើប្រាស់គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ បានតាមរយះ Wifi មានដូចជា ទូរទស្សន៏ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ និង ម៉ាស៊ីនបូមធូលី Home Robot យើងអាចគ្រប់គ្រង និង បញ្ជារឧបករណ៏គ្រឿងអេឡិចត្រូនិចដែលប្រើប្រាស់នៅក្នុងផ្ទះបានតាម អ៊ីនធឺណេត ទោះបីយើងនៅទីណាក៏ដោយ នៅក្នុងពិភពលោកនេះ នេះគឺ Internet of Things (IOT) ។


មិនតែប៉ុណ្ណេះនៅក្នុងកម្មវិធី LG Night 2019 ក៏បានដាក់តាំងបង្ហាញនូវផលិតផល LG ស៊េរីថ្មី ឆ្នាំ 2019 ជាច្រើនផ្សេងៗទៀតផងដែរ ។
តាមប្រសាសន៏របស់លោក សុង សុកគីម អគ្គនាយករបស់ក្រុមហ៊ុន LG Electronices ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា “ យើងនឹងផ្តល់ជូនអតិថិជននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់បំផុតជាមួយនិង ផលិតផលជាកញ្ចប់ដែលយើងហៅថា Smart Home ដែលបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើបគឺ LG ThinQ ។ ហើយ វាក៏នឹងផ្តល់ឱ្យអតិថិជនមានអារម្មណ៍ពិសេសមិនធ្លាប់មាន ព្រមជាមួយនិងការទទួលបានបទពិសោធន៍ដែលមានតែមួយគត់។ ហើយមានតែ LG ប៉ុណ្ណោះដែលបានបំពាក់នូវបច្ចេកវិទ្យា Smart Home ឈានមុខគេនៅកម្ពុជា។ ”

នៅក្នុងកម្មវិធី លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group ( ជីហ្គៀ គ្រុប ) ក៏បានប្រសាសន៏ផងដែលថា “ កំនើនទីផ្សារគ្រឿងអេឡិចត្រូនិច នៅក្នុងប្រទេសយើងមានការកើនឡើង គួរឲ្យកត់សំគាស់ដោយទំហំទីផ្សារសំរាប់ ទូរទស្សន៏ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ នៅក្នុងឆ្នាំ 2018 មានចំនួនទឹកប្រាក់ស្មើរ 121លាន ដុល្លា ហើយសំរាប់ឆ្នាំ 2019 នេះគឺមានចំនួនប្រមាណប្រហែល 135 លាន ដុល្លា គឺមានការកើនឡើងប្រមាណ 12% ហើយសំរាប់ផលិតផល LG ដែលនាំចូលមក និង ចែកចាយដោយក្រុមហ៊ុន
G Gear Group នៅពេលនេះគឺមានការកើនឡើងប្រមាណជា 40% បើប្រៀបធៀបនិងឆ្នាំ 2018 ។ លោកបន្ដទៀតផងដែរថា ទទឹមនឹងការកើនឡើងចំណែកទីផ្សាររបស់គ្រឿងអេឡិច ត្រូនិច LG នៅក្នុងប្រទេសកម្ពុជាយើងនេះ គឺដោយសារមានហេតុផលមួយចំនួនដូចជា ៖
1. កំនើនការសាងសងអាគារធំៗ លំនៅដ្ឋានយ៉ាងច្រើន ពាលពេញផ្ទៃប្រទេស
2. ការវិវត្ដន៏ក្នុងការផ្គត់ផ្គងចរន្ដអគ្គិសនីកាន់តែច្រើនឡើង ស្របពេលតម្លៃចរន្ដអគ្គីសនីក៏មានការធ្លាក់ចុះ ដែលធ្វើអោយប្រជាពលរដ្ឋ មានលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៏អេឡិចត្រូនិចច្រើនជាងមុន។
3. ការលុបបំបាត់ចោលនៅពន្ធពិសេស ( Special Tax ) 10% ពីរាជរដ្ឋាភិបាលសំរាប់ ទូរទស្សន៏ និង ម៉ាស៊ីនបោកសំលៀកបំពាក់ បានជួយធ្វើអោយតម្លៃផលិតផលគ្រឿងអេឡិច ត្រូនិច របស់យើងមានធ្លាក់ចុះ តម្លៃរឹតតែល្អ ធ្វើអោយលទ្ធភាពទិញ និង ប្រើប្រាស់របស់ប្រជាពលរដ្ឋយើងកាន់តែមានច្រើន៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Samsung Galaxy S8 ឈ្នះពាន Phones of the Year

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

ព្រឹត្តិការណ៍ Mobile Choice Consumer Awards 2017 ជាព្រឹត្តិការណ៍ប្រារព្ធឡើងដើម្បីអបអរសាទរដល់ឧស្សាហកម្មទូរសព្ទល្អបំផុត រាប់ចាប់ពីប្រភេទទូរសព្ទ និងប្...

អ្វីដែលគួរស្វែងយល់ មុនពេលជួសជុលបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

ការជួសជុលបន្ទប់ទឹក អាចជាបញ្ហាចោទដ៏ធំមួយ ទោះបីជាអ្នកមានបទពិសោធន៍ច្រើន ក្នុងការកែច្នៃម៉ូតឡើងវិញក៏ដោយ។ ការសហការជាមួយអ្នកមានជំនាញពិតប្រាកដ គឺជាគន្លឹះ ដ...

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រាប់គេហដ្ឋានខ្នាតតូច

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនម្ហូបអាហារដ៏សម...

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

Tomnerb.Com - YouTube Channel