ចូលចិត្តទំនើប

LED Monitor TV របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 21 May, 2019

តើអ្នកកំពុងស្វែងរក Monitor មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនឬទេ? នៅទីនេះ ទំនើប នឹងបង្ហាញជូនអ្នកនូវជម្រើសដ៏ល្អមួយ ជាផលិតផលរបស់ក្រុមហ៊ុន LG គឺ LED Monitor TV ទំហំ 24 inch ម៉ូដែល 24MT48AF-PT។ ចង់ដឹងថាវាមានលក្ខណៈពិសេសអ្វីខ្លះ នៅក្នុងអត្ថបទខាងក្រោមនឹងបង្ហាញជូនអ្នក។
Gaming Mode
អ្នកអាចរីករាយជាមួយការលេងហ្គេមកំសាន្ត នៅក្នុងបរិយាកាសប្រៀបដូចអ្នកលេងហ្គេមអាជីព ជាមួយនឹងមុខងារ Gaming Mode ជាច្រើនប្រភេទ ដូចជា Black Stabilizer ដែលជួយអ្នកស្វែងរកគូសត្រូវនៅក្នុងទីតាំងងងឹត និងមុខងារ DSA Mode ដែលអាចការពារ Input Lag នៅពេលអ្នកលេងកំសាន្តជាមួយហ្គេមមានល្បឿនលឿន។

Cinema Mode
នៅពេលអ្នកចង់ទស្សនាភាពយន្តនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់អ្នក នោះបច្ចេកវិទ្យា Full Visibility នៅក្នុងមុខងារ Cinema Mode ធ្វើឱ្យ Monitor នេះអាចបង្ហាញចេញនូវឈុតឆាកសំខាន់ៗកាន់តែច្បាស់ ទោះបីស្ថិតនៅក្នុងឈុតឆាកងងឹតយ៉ាងណាក្តី។

ភាពងាយស្រួល
Monitor មួយនេះផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់របស់អ្នក ហើយវាកាន់តែងាយស្រួលសម្រាប់អ្នក បើសិនជាអ្នកចង់ចាប់វ TV Monitor របស់អ្នកនៅលើជញ្ជាំង ផ្តល់ឱ្យអ្នកនូវទីកន្លែងកាន់តែធំទូលាយ និងកាន់តែរីករាយក្នុងការប្រើប្រាស់។

អាចព្យួរជាប់ជញ្ជាំង
អ្នកអាចសាកល្បងព្យួរ Monitor TV របស់អ្នកនៅលើជញ្ជាំង ស្របតាមស្ថានភាពការតុបតែងនៅក្នុងបន្ទប់របស់អ្នក និងអាចទាញយកអត្ថប្រយោជន៍ចេញពីការសន្សំសំចៃទីកន្លែងនៅលើតុ។ លើសពីនេះ វាក៏ផ្តល់សោភណ្ឌភាពបន្ថែមនៅក្នុងបន្ទប់របស់អ្នកផងដែរ។

មុខងារ USB AutoRun
មុខងារនេះផ្តល់ឱ្យនូវការប្រើប្រាស់កាន់តែងាយស្រួល ដោយវាផ្តល់ជូននូវការចាប់ផ្តើមដំណើរការ Content ភ្លាមៗ នៅពេលអ្នកបើកដំណើរការ Monitor ដោយគ្រាន់តែភ្ជាប់វាជាមួយ USB ។

តើចំណុចពិសេសទាំងអស់នេះអាចទាក់ទាញចិត្តអ្នកដែរឬទេ?

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេ...

ដឹងទេថា SmartStart ជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ថ្ងៃនេះ គេហទំព័រ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ មកធ្វើការស្វែងយល់ពីកម្មវិធីថ្មីមួយ មានឈ្មោះថា SmartStart។ ចង់ដឹងថានេះជាកម្មវិធីអ្វី? និងមា...

ក្នុងឆ្នាំ 2020!​ Apple នឹងបញ្ចេញទូរសព្ទ iPhone ដំណើរការដោយប្រព័ន្ធ 5G

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

ទូរសព្ទ Smartphone បំពាក់ជាមួយបច្ចេកវិទ្យា 5G នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019 ខាងមុខនេះ ប៉ុន្តែសូមកុំរំពឹងថាក្រុមហ៊ុន Apple នឹងប្រញាប់ប្រញាលក្នុង...

បង្ហាញខ្លួន LG G4 BEAT ស្មាតហ្វូនស៊េរីកណ្តាល ឌីហ្សាញស្អាតលើសកម្រិត

ដោយ: ដាលីស 5 AM, Saturday, 29 Aug, 2015

បន្ទាប់ពីបញ្ជូនស្មាតហ្វូន លំដាប់លើគេចេញមក ហក់លោតនៅក្នុងទីផ្សារដូចជា LG G4 រួចមក ឥឡូវក៏មកដល់​ពេល​វេលានៃការកែសម្រួលកលយុទ្ធ ដើម្បីគាំទ្រទីផ្សារលំដាប់ក...

Tomnerb.Com - YouTube Channel