ចូលចិត្តទំនើប

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល SL10YG, SL9YG និងម៉ូដែល SL8YG ដែលត្រូវបានផលិតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Meridian Audio និងមានមុខងារគាំទ្របច្ចេកវិទ្យាដោយ Dolby Atmos និង DTS:X ព្រមជាមួយការផលិតបំពាក់ជាមួយមុខងារ Google Assistant រួចជាស្រេច។

ទាំងអស់នេះមានន័យថា អ្នកអាចគ្រប់គ្រងឧបករណ៍ Speaker ទាំងបីម៉ូដែលនេះ ដោយប្រើប្រាស់សម្លេងបញ្ជារ ធ្វើការស្នើសុំទៅកាន់ Assistant ដើម្បីបង្កើនកម្រិតសម្លេង កំណត់អត្តសញ្ញាណបទចម្រៀងដែលកំពុងប្រគុំ ឬចងចាំ/រក្សាទុក Playlist តន្រ្តីសំណព្វចិត្តអ្នកជាដើម។

ការទទួលបានមុខងារ Assistant បំពាក់រួចជាស្រេច ក៏មានន័យថាអ្នកអាចប្រើប្រាស់ Soundbar ឱ្យដើរតួនាទីជា Smart Home Hub បានផងដែរ ដែលអ្នកអាចធ្វើការបញ្ជារសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ ដូចជា អំពូលភ្លើង ដែលភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi ដោយពុំចាំបាច់ងើបចេញពីកន្លែងដែលអ្នកកំពុងស្ថិតនៅឡើយ។

ការច្នៃប្រឌិតប្រកបដោយភាពឆ្លាតវៃ ធ្វើឱ្យផលិតផល Soundbar ថ្មីទាំងអស់នេះមានទំហំតូចល្មម និងមានរូបរាងទាក់ទាញ។ ពួកវាមានភាពទាក់ទាញ មានរូបរាងរលីងស្រិល និងមានការច្នៃប្រឌិតរូបរាងត្រៀមរួចជាស្រេចក្នុងការបំពេញសោភណ្ឌភាព ជាមួយការតុបតែងនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នក។
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍គឺ ម៉ូដែល SL9 ក៏មានបំពាក់នូវឧបករណ៍ Gyroscope ដែលក្រុមហ៊ុន LG បញ្ជាក់ថាជាឧបករណ៍សម្រាប់វាស់វែងទីតាំងរបស់ Soundbar (ដាក់ជាប់នៅលើជញ្ជាំង ឬនៅលើផ្ទៃរាបស្មើ) និងអាចកែសម្រួលកម្រិតសម្លេងបញ្ចេញមក ឱ្យសមស្របនឹងតម្រូវការ។ សម្រាប់អ្នកប្រើប្រាស់ដែលកំពុងសម្លឹងរកផលិតផលឧបករណ៍បំពងសម្លេងដែលមានសម្លេងបាសខ្លាំង ក៏អាចប្រើប្រាស់រួមគ្នាជាមួយផលិតផលថ្មីទាំងបីនេះដែរ ជាមួយនឹងកញ្ចប់ផលិតផល LG Wireless Rear Speaker Kit។

យើងនៅមិនទាន់ដឹងព័ត៌មានលម្អិតទាក់ទងនឹងតម្លៃ ឬកាលបរិច្ឆេទចេញលក់ផលិតផលថ្មីទាំងបីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG នឹងធ្វើការដាក់បង្ហាញផលិតផល Soundbar ថ្មីទាំងអស់នេះ នៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ដូច្នេះ សូមរងចាំតាមដានព័ត៌មានលម្អិតទាំងអស់គ្នា ជាមួយទំនើប៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

EA ចាប់ហ្គេម Plants vs Zombies បញ្ចូលរូបរាងជាមួយហ្គេ ម Mass Effect, Dead Space និង Medal of Honor

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

បង្ហាញខ្លួនឡើងប្រកបដោយជោគជយ័ដ៏ធំធេងសម្រាប់ Plants vs zombies ហ្គេមរុក្ខជាតិប្រយុទ្ធជាមួយខ្មោចឆៅ Zombies ដែលបាននាំយកមកបន្តធ្វើជាវើហ្សឹនសូសៀលនៅក្នុងហ...

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

ឆ្នាំ 2019 មានអ្វីថ្មីសម្រាប់ LV Smartwatch?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន Louis Vuitton បានធ្វើការ Upgrade នៅលើផលិតផលនាឡិកាដៃ Smartwatch របស់ខ្លួននៅលើ Wear OS ជាមួយនឹងបន្ទះឈីបថ្មីរបស់ Qualcomm។ ផលិតផល Smartwatch...

ក្រុមហ៊ុន Sony បន្ថែម 4K Touchscreen ទៅក្នុង Compact កាមេរ៉ា និង មាន Zoom ដ៏វែង

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Sony បានប្រកាស Compact កាមេរ៉ាស៊េរីថ្មីកាលពីចុងសបា្តហ៍មុននេះ ជាមួយនឹងសមត្ថភាព Zoom ដែលមិនគួរឲ្យជឿដោយសារទំហំ Zoom ចាប់ពីទំហំ 24mm ទៅ ទំហំ ...

Tomnerb.Com - YouTube Channel