ចូលចិត្តទំនើប

LG K7 រូបរាងទាន់សម័យតម្លៃសមរម្យបំផុត

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ ក្រុមហ៊ុន Ggear Co., LTD ដែល​ដៃគូរទីផ្សារលើ​ផលិត​ផល​ម៉ាក​ LG ទើប​នឹង​នាំ​ចូល​នូវ​ទូរស័ព្ទ​ធន់មធ្យម​ស៊េរី​ថ្មី​មក​ប្រទេស​កម្ពុជា នោះគឺ LG​ K7​។

LG-K7

K7 គឺជា​ទូរស័ព្ទ​ស៊េរីថ្មី​ដែល​មាន​រូប​រាង​ស្រស់​ស្អាត​មាំ តម្រូវ​តាម​មនុស្ស​គ្រប់​វ័យ ជាពិសេស​នោះ​គឺ​ យុវវ័យ​តែម្តង។ ជាមួយ​តម្លៃ​យ៉ាង​ល្អ​បំផុត LG K7 មាន​តម្លៃត្រឹម​តែ 596,000 រៀល ($149) វាពិតជា​ពិសេស​ខ្លាំង ណាស់សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ទូរស័ព្ទស៊ីម2 មាន​តម្លៃ​សមរម្យ និង​មាន​គុណភាពល្អ។ LG K7 ត្រូវ​បាន​បំពាក់​មក​ជាមួយនឹងអេក្រង់ទំហំ​ 5​អ៊ី​ង កញ្ចក់កោង 2.5D​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រូបភាព​បាន​យ៉ាង​ច្បាស់​ត្រជាក់​ ភ្នែក​កម្រិត​ ជាមួយនឹង​កញ្ចក់​អេ​ក្រង់​ IPS​  LCD​ នេះ​ដែរ​ គឺ​ពិតជា​មាន​សមត្ថភាព​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ការ​ប្រើប្រាស់​បាន​យ៉ាង​ពេញលេញ​តែ​ម្តង​។​ ចំនុច​ពិសេស​មួយទៀត​នោះ​គឺ​កាមេរ៉ា​ LG​ K7​  មាន​កាមេរ៉ា​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ Autofocus​ ដែល​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​បន្ទះ​ឈី​ប​ MediaTek​ MT6580M​ និង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា  ​4​គ្រាប់​ Cortex-A7​ ល្បឿន​ 1.3​ GHz​ រួម​ជាមួយនឹង​GPU​ Mali-400MP2​ មិនតែប៉ុណ្ណោះ​ វា​ក៏​មាន​ RAM​ ទំហំ​ 1GB​ ជាមួយនឹង​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​មាន​ពីរ​ទំហំ​គឺ​ 8GB​ ហើយ​ថែម​ទាំង​អាច​ដាក់​បន្ថែម​នូវ​មេ​ម៉ូ​រី​កាត​ប្រភេទ​ MicroSD​ បាន​ថែម​ទៀត​ផង​ ហើយ​មួយទៀត​គឺ​ថ្ម​ទំហំ​ 2125​ mAh​។​ 

 

នៅក្នុង​សប្តាហ៍នេះ​ក្រុមហ៊ុន​នឹង​នាំចូល​ខ្សែរស្រឡាយ K មួយម៉ូដែលទៀត គឺ K10 ចូល​មកកាន់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ នេះបើតាមប្រសាសន៍របស់ លោកស្រី បូ មុន្នី ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​ ggear​។ ដែលម៉ូដែល​ K10 មាន​លក្ខណៈពិសេសជាង និង​រូបរាង​ស្អាតជាង ជាមួយ​តម្លៃប្រហែល 756,000រៀល ប៉ុណ្ណោះ! ដូច្នោះ​សូមកុំភ្លេច​តាមដាន​តម្លៃទូរស័ព្ទ K10 Tomnerb នឹង​ធ្វើការ​បង្ហាញ​នៅ​ពេលខាង​មុខទៀត។ 

អត្ថបទអ្នកចង់អាន

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

បាស JBL Boombox ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំផលិតផលបាសមួយប្រភេទពីក្រុមហ៊ុន JBL ដែលជាក្រុមហ៊ុនមានកិត្តិស័ព្ទល្បីលើផ្នែកឧបករណ៍សម្លេងគ្រប់ប្រភេទ។ ផលិតផលដែលយើងយកមកបង្...

បច្ចេកវិទ្យា 3 ធំៗ អាចនឹងវាយលុកក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 PM, Sunday, 17 Dec, 2017

នៅសល់រយៈពេលមិនដល់មួយខែទៀតទេឆ្នាំ 2017 នឹងត្រូវកន្លងផុត ដែលនេះជាពេលវេលា សម្រាប់មិត្ត អ្នកអានទាំងអស់មកធ្វើការស្វែងយល់ ពីដំណើរការបច្ចេកវិទ្យាធំៗ និងវិ...

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

Tomnerb.Com - YouTube Channel