ចូលចិត្តទំនើប

ទូរសព្ទ LG G8 នឹងមានឧបករណ៍ បំពងសម្លេងដ៏ពិសេស

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន LG នៅតែបន្តការប្រកាសមុន ដោយធ្វើការបង្ហើបបន្តិចម្តងៗអំពីផលិតផលទូរសព្ទថ្មី ម៉ូដែល G8 ThinQ ហើយនៅថ្ងៃនេះសេចក្តីប្រកាសព័ត៌មាន បានផ្តោតជាមួយនឹងព័ត៌មានមួយចំនួនទាក់ទងនឹងសមត្ថភាពសម្លេងរបស់ទូរសព្ទផ្ទាល់។

ទូរសព្ទដៃម៉ូដែលថ្មីនេះប្រើប្រាស់ស្លាកសញ្ញាផលិតផល Crystal Sound OLED ប្រភេទតែមួយ ដែលក្រុមហ៊ុន LG Display បានប្រើប្រាស់នៅលើផលិតផលទូរទស្សន៍គំរូកាលពីពេលមុន។ នេះមានន័យថា អេក្រង់ទូរសព្ទទាំងមូលនឹងមានរំញ័រ ដើម្បីដំណើរការជាឧបករណ៍បំពងសម្លេង ដែលពីពេលមុនលក្ខណៈពិសេសនេះគឺជាព័ត៌មានចចាមអារាមតែប៉ុណ្ណោះ។

ព័ត៌មានថ្មីនេះក៏បានបញ្ជាក់ថា ទូរសព្ទម៉ូដែលថ្មី G8 នឹងក្លាយជាទូរសព្ទស៊េរី G ដំបូងដែលមិនមានប្រើប្រាស់អេក្រង់ LCD។

ទូរសព្ទម៉ូដែល G8 នៅតែមានឧបករណ៍បំពងសម្លេងនៅខាងមុខតួទូរសព្ទផ្នែកខាងក្រោមដដែល សម្រាប់ការប្រើប្រាស់ក្នុងករណីត្រូវការសម្លេងលឺខ្លាំង ដូចជាការសន្ទនាទូរសព្ទដោយប្រើប្រាស់ Speaker ជាដើម ហើយក្រុមហ៊ុន LG បាននិយាយថាវាអាចធ្វើការជាគូជាមួយផ្នែកខាងលើនៃអេក្រង់ សម្រាប់ផ្តល់ឱ្យនូវសម្លេង 2-Channel Stereo Sound។ លក្ខណៈពិសេសមួយផ្សេងទៀតគឺ ការត្រឡប់មកវិញនៃ DAC យកចេញពីម៉ូដែលទូរសព្ទ LG ចេញកាលពីពេលថ្មីៗនេះ។ មានន័យថា នៅលើទូរសព្ទថ្មីនេះនឹងមានរន្ធដោតកាសស្តាប់ ក៏ដូចជាការត្រឡប់មកវិញនេះ Boombox Speaker មានតួនាទីផលិតនូវសម្លេងបាសដ៏ភ្ញាក់ផ្អើល នៅពេលទូរសព្ទដាក់នៅលើតុ។

ក្រុមហ៊ុន LG បានបញ្ជាក់រួចមកហើយថា ទូរសព្ទម៉ូដែល G8 នឹងមានកាមេរ៉ាខាងមុខជាប្រភេទកាមេរ៉ា 3D ជាមួយនឹង Time-of-Light Sensor ខណៈដែលព័ត៌មានចចាមអារាមជាច្រើនបានលើកឡើងថា ទូរសព្ទនេះអាចនឹងមានជម្រើសគ្រឿងបន្លាស់អេក្រង់ទីពីរផងដែរ។
ផលិតផលទូរសព្ទម៉ូដែលថ្មីនេះនឹងត្រូវប្រកាសម្តងទៀត ឬនឹងត្រូវប្រកាសពេញលេញមុនពេលព្រឹត្តិការណ៍ Mobile World Congress ចូលមកដល់នៅចុងខែនេះ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Huawei មានមហិច្ឆតាចង់មាន OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

នៅក្នុងឱកាសដែលភាពតានតឹងរវាងក្រុមហ៊ុន Huawei Technologies និងសហរដ្ឋអាមេរិកបានឈានចូលមកដល់ចំណុចក្តៅគគុក ក្រុមហ៊ុន Huawei មានផែនការត្រៀមទុកមួយរួចជាស្រេ...

PlayStation Classic អាចលេងជាមួយឧបករណ៍បញ្ជារគ្មានខ្សែ

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ម៉ាស៊ីនហ្គេម PlayStation Classic បាននឹងកំពុងជួបប្រទះនឹងបញ្ហាចោទដ៏ធំមួយ គឺកង្វះខាតឧបករណ៍បញ្ជារគ្មានខ្សែ។ ប៉ុន្តែក្រុមហ៊ុន Sony មិនបានសំងំស្ងៀមទេ ដោយ...

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវា...

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោ...

Tomnerb.Com - YouTube Channel