ចូលចិត្តទំនើប

LG G5 មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 2 AM, Monday, 25 Apr, 2016

 

អស់រយៈពេលជាង ពីខែកន្លង​មក​ហើយ​ដែលកំពូលទូរស័ព្ទរបស់ LG បាន​ប្រកាស​ជាផ្លូវការនៅ MWC 2016។ ប៉ុន្តែក្នុងពេលថ្មីស្រាប់តែ​មាន​ការ​ដាក់លក់​ម៉ូដែល​ថ្មី​នេះ​នៅ​តាមបណ្តាល​ហាងទូរស័ព្ទដៃ​ធំៗចំនួនពីរ​នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំ​ទាន់​មាន​ការ​ដាក់​លក់​ជាផ្លូវ​ការ​ពី​ក្រុមហ៊ុន LG នៅកម្ពុជា។​ យើងឃើញថា​ ហាងទូរស័ព្ទ​ដៃទំនើប ហាក់សែ និង សុខលី បានដាក់ទូរស័ព្ទដៃ LG G5 ក្នុងតម្លៃដូចគ្នា គឺជាង 2,600,000រៀល (650$)។ ដែល​ការមក​ដល់​មិនទាន់ជា​ផ្លូវការ​នេះ​ បាន​ធ្វើ​ឲ្យ​អតិថិជន​មាន​ចាប់​អារម្មណ៍​ជាវ​ជាបន្តបន្ទាប់ផងដែរ។​

122222000

 

អេក្រង់ដ៏ត្រជាក់ភ្នែក

LG G5 ត្រូវ​បាន​បំពាក់​មកជាមួយអេក្រង់ទំហំ 5.3 អ៊ីញ គឺតូចជាង LG G4 បន្តិច ប្រភេទ IPS Quantum ដែលផ្តល់នូវ​កម្រិតភាព​ច្បាស់ QuadHD (2K) ផ្តល់ឲ្យ​ការទស្សនាមាន​ភាព​ត្រជាក់​ភ្នែកបំផុត ក្រាល​ដោយកញ្ចក់ការពារប្រភេទ Corning Gorilla Glass 4 ហើយវាមានភាពកោង​បន្តិចនៅជ្រុង​ខាងលើដែល​អេក្រង់​ប្រភេទនេះ​ហៅថា 3D Arc ដែលវាជាអេក្រង់​ជំនាន់ចុង​ក្រោយគេបន្ទាប់ពី​អេក្រង់ 2.5D Arc។ អ្វីដែល​រឹតតែអស្ចារ្យទៀតនោះ​គឺ មុខងារថ្មីដែលមានឈ្មោះ AlwayON ដែលវាអាចបង្ហាញម៉ោង និងការជូនដំណឹង ដោយ​ជារៀង​រហូត និងស៊ីថាមពលថ្មតិចបំផុតត្រឹមតែ 0.8%ប៉ុណ្ណោះ ក្នុង 1ម៉ោង។

landscape-1455976187-lg-g5-promo

កាមេរ៉ាភ្លោះ

LG G5 ត្រូវ​បាន​ភ្ជាប់មក​ជាមួយកាមេរ៉ាចំនួនពី​រ​នៅ​ថ្នែក​ខាង​ក្រោយគឺមានមួយ ទំហំ 16MP និងមួយទៀតទំហំ 8MP សម្រាប់ថត​យក​រូបភាព​ជា Wide Angle និងមានកម្រិតកែឡែន F1.8 អាចចាប់​យក​រូបភាព​នៅ​ទីដែល​មាន​ពន្លឺទាប​បាន​យ៉ាង​ល្អ មានOIS 2.0 សម្រាប់ទំលំនឹងពេលគំពុង​ថតវីដេអូ និង​រូបភាព ភ្លឺង​ Flash LED ចំនួន1 និង​មាន​សែនសឺ Spectrum Colorចំនួន1 ព្រមជាមួយភ្លឺ Laser សម្រាប់ផ្តោត​យក​រូបភាព​ឲ្យបាន​យ៉ាង​លឿន​បំផុត។​ LG នៅ​តែភ្ជាប់មក​ជាមួយ​មុខងារ Manual Mode ដែល​អនុញ្ញាតិ​ឲ្យ​អ្នកប្រើ​ប្រាស់​ អាចធ្វើ​ការ​ថត​រូប​ដូចជា​កាមេរ៉ាអាជីព​អញ្ចឹង​ដែរ ដោយ​អាចកែសម្រួល Shutter Speed, Wide Balance, ISO, Manual Focus ជាដើម។ វាក៏អាចថត​វីដេអូកម្រិត 4K  Fast Motion និង Slow Motion បាន​ផង​ដែរ។

 

កាមេរ៉ាមុខ

កាមេរ៉ាមុខរបស់ LG G5 គឺមាន​ទំហំ 8MP ដែល​អាចថត​កាមេរ៉ាមុខ​បាន​ច្បាស់​បំផុត។ LG នៅតែភ្ជាប់​មកជាមួយមុខងារថត​រូប​ដោយ​ប្រើកាយវិការ ដូចទៅ​នឹង​ទូរស័ព្ទ​ជំនាន់មុនផង​ដែរ។ ប៉ុន្តែ​អ្វី​ដែរ​រឹត​តែពិសេស​ជាង​មុន​នោះ​ គឺ LG G5 បាន​ភ្ជាប់​មក​ជាមួយមុខងារ​ថត​រូប​ថ្មី គឺ​គ្រាន់តែ​ញញឹម​ថត​ដោយ​ស្វ័យប្រវត្តិ។ ក្រៅ​ពី​មុខងារថ្មី​ទាំងនេះ​ LG G5 ក៏​នៅមុខងារជាច្រើន​ទៀត​ ដូចជា​ថតដោយ​ប្រើសំឡេង ប៉ះ&ថត មុខងារថត​ឲ្យស្អាតជាដើម។

90000

 

រូបរាង និងម៉ាស៊ីនដ៏អស្ចារ្យ

LG G5 គឺ​ជាទូរស័ព្ទ​ដៃសា្មតហ្វូន​ទី2 របស់​របស់​ LG ដែល​ផលិត​ឡើង​អំពីលោហៈធាតុ ប្រភេទ អាលុយមីញ៉ូម បន្ទាប់ទូរស័ព្ទដៃស្មាតហ្វូល LG Zero។​ វា​ជា​ទូរស័ព្ទ​ទីមួយដែលស្រោប​ដោយ​លោហៈហើយ​មិន​ខ្សែរឆ្នូតជាផ្លាស្ទិច ព្រោះថា​វាបាន​បង្កប់​អង់តែននៅ​ថ្នែកខាងក្រោម​នៃសម្បកទូរស័ព្ទរួចជាស្រេច​។ LG G5 ក៏​ជា​ទូរស័ព្ទដំបូង​គេដែល​ផលិតពីលោហៈហើយអាច​ធ្វើការ​ដោះថ្មពេញ​បាន​ពីខាង​ក្រោម​ដែល​ផ្តល់​ឲ្យមាន​ភាព​ងាយ​ស្រួល​ដល់​ការប្តូរថ្ម និង​តភ្ជាប់ជាមួយឧបករណ៍ដទៃទៀតដែលហៅថា LG Friend ។ LG G5 ត្រូវបាន​ពំពាក់ដោយ អង្គដំណើរការ Snapdragon 820 ប្រភេទ 64-bit ពិតប្រាកដ​មែន ដែលមាន​ស៊ី​ភី​យូ ចំនួន4 គ្រាប់ រ៉េ​ម​ទំហំ 4GB និង​មាន GPU ប្រភេទ Adreno 530។ មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 32GB ហើយ​អ្នក​ទាំងអស់គ្នា ក៏​អាច​បន្ថែម មេម៉ូរី​ខាងក្រៅ បាន​ផងដែរ ដល់​ទៅ 200GB ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Mashmallow 6.0.1 ស្រោប​ដោយ​អ៊ី​ន​ធើ​ហ្វេ​ស UX 5.0 UI។ ទូរស័ព្ទ​នេះ​មាន​ថាមពល​ថ្ម ទំហំ 2800 mAh ដែល​អាច​ដោះដូរ​បាន។​ ក្រៅពីនោះ​ LG G5 ក៏បាន​បំពាក់​មក​ជាមួយ​ឧបករណ៏បំពង​សំឡេង​ជំនាន់​ថ្មី​ ដែល​ផ្តល់​នូវ​កម្រិត​សំឡេង​យ៉ាង​ពិរោះរន្តំ និងរន្ធបញ្ចូលថ្មប្រភេទ C ដែល​អាចបញ្ចូលថ្មបាន​លឿន​បានជាង 80% ក្នុង​រយៈពេល 30 នាទីប៉ុណ្ណោះ។ G5 ក៏មាន​មុខងារបញ្ជារគ្រឿង​អេឡិចត្រូនិចភ្ជាប់មកជាមួយផង​ដែរ ដែលអាច​ប្រើបញ្ជារ ទូរទស្សន៍ ម៉ាស៊ូន​ត្រជាក់ ម៉ាស៊ីនបញ្ចាំងស្លាយ ក្បាលចាក់ DVD ជា​ដើម​ដោយផ្ទាល់​ដូចជា​តេឡេ ដោយមិន​បាច់​ភ្ជាប់ Bluetooth និង​ Wifi ឡើយ។ LG G5 ក៏​បាន​បន្ថែម​នូវ​ជម្រើស​ពណ៌ថ្មី​មួយទៀត​នោះ គឺពណ៌​ផ្កាឈូកពីលើពណ៌មាស ពណ៌ប្រាក់ និង​ពណ៌ប្រផេះ។ ប៉ុន្តែពណ៌ផ្កាឈូក​របស់ G5 គឺ​មាន​លក្ខណៈស្រស់​ស្អាត និង​មិន​ដូចនឹង​ពណ៌ផ្កាឈូក​របស់ Samsung និង IPhone ឡើយ។

ប្រសិន​ជា​អ្នក​ចង់​ចំណាយ​លុយ​ជាវទូរស័ព្ទ​ចុង​ក្រោយ​របស់ LG នេះ វាពិតជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​អ្នក​ ព្រោះ​វា​បានភ្ជាប់​មក​ជាមួយ​លក្ខណៈពិសេស​ជាច្រើន ដូចជាកាមេរ៉ាភ្លោះ កម្លាំង​ម៉ាស៊ីនខ្លាំង ជាពិសេសគឺការរចនាថ្មី ដែលអាចដោះថ្មបាន ជាមួយតម្លៃ​ 2,600,000រៀល វាពិតជាសរម្យបំផុត ប៉ុន្តែអ្វី​ដែលជាចំនុចមិនល្អនោះ​ វាមិន​បណ្ណធានាត្រឹម​ត្រូវ​ឡើយ ព្រោះ​ថា​លោក​អ្នក​អាចនឹង​ខាត​បង់​​ប្រសិន​បើ​វាមាន​បញ្ហានៅ​ថ្ងៃក្រោយ។

អត្ថបទអ្នកចង់អាន

ឧបករណ៍ Qi Chargers ល្អៗសម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 01 Nov, 2017

Qi Charger គឺជាឧបករណ៍សាកថ្ម មានរាងជាបន្ទះស្តើង សាកថ្មទូរសព្ទដោយមិនចាំបាច់ដោតខ្សែជាមួយទូរសព្ទទេ។ បច្ចុប្បន្នឧបករណ៍សាកថ្មប្រភេទនេះ កំពុងមានប្រជាប្រិយ...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទ...

5 ចំណុច ដែល iPhone X ជាមិត្តដ៏ល្អ សម្រាប់ដំណើរកំសាន្ត

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទំនើប សូមលើកយកអត្ថបទមួយមកបរិយាយ លើប្រធានបទទូរសព្ទ iPhone X បន្ថែមជាមួយគុណសម្បត្តិរបស់វា ទាក់ទងនឹងដំណើរកំសាន្តទៀតផង ព្រោះ iPhone X គឺជាទូរសព្ទដៃ ដែល...

Tomnerb.Com - YouTube Channel