ចូលចិត្តទំនើប

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង 200 ឯណោះ ដោយមានការឈរជើងមកជាយូរណាស់មកហើយ នៅអាមេរិកឡាទីន និងអឺរ៉ុប។ ក្រុមហ៊ុន LG Electronics បានផ្តល់ការគាំទ្រដល់កីឡា នៅអាស៊ីតាមរយៈកិច្ចព្រមព្រៀងដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភ ក្នុងសហព័ន្ធកីឡាបាល់ទាត់ យុវជនអាស៊ីអាគ្នេយ៍ (AFF) U22 Championship ដែលជាព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ របស់យុវជននៅតំបន់អាស៊ីអាគ្នេយ៍។ ការប្រកួត AFF U22 LG CUP 2019 ត្រូវប្រកួតប្រជែងគ្នាដោយអត្តពលិក ដែលមានអាយុក្រោម 22 ឆ្នាំប៉ុណ្ណោះ និងលេងឱ្យក្រុមចំនួន 8 មកពី ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ការប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 30 និងការប្រកួតបាល់ទាត់អាយុក្រោម 23 ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ឆ្នាំ 2010 នឹងប្រព្រឹត្តទៅនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 26 ខែកុម្ភៈតទៅ។


បន្ថែមលើនេះក្រុមហ៊ុន LG កំពុងរៀបចំពិធីជប់លៀង ពិរព័ណ៍នៅក្នុងបារកីឡាដ៏ពេញនិយម នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីផ្តល់ឱ្យអ្នកគាំទ្រនូវភាពសប្បាយរីករាយ ក្នុងក្រុមដែលពួកគេចូលចិត្ត ខណៈដែលកំពុងរីករាយនឹងការប្រកួតនៅលើទូរទស្សន៍ OLED និងទូរទស្សន៍ Nano Cell ដែលផលិតពណ៌ស្រស់ឆើតឆាយដែលមើលទៅគួរឱ្យភ្ញាក់ផ្អើលពីគ្រប់មុំផងដែរ ។ អ្នកចូលរួមក្នុងពិធីជប់លៀង អាចដាក់រូបថតរបស់ខ្លួនដោយរីករាយជាមួយ ការប្រកួតដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដ៏មានតម្លៃ។ ម្យ៉ាងទៀតដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ មានឱកាសពិសោធនូវភាពរំភើបនៃផលិតផលរបស់ LG យ៉ាងជិតស្និទ្ធនោះ យើងក៏មានស្ដង់ តាំងបង្ហាញបណ្តោះអាសន្នមួយ ត្រូវបានបង្កើតឡើងនៅជិតច្រកចូលនៃ ពហុកីឡាដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ជាមួយនឹងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន LG រួមមានទូរទស្សន៍ OLED ឧបករណ៍បំពងសម្លេង និងផលិតផលអូឌីយ៉ូ ដទៃទៀតដើម្បីជម្រុញ ក្នុងការមើលកីឡាបាល់ទាត់នៅតាមផ្ទះ ឱ្យកាន់មានភាពរីករាយមួយកម្រិតបន្ថែមទៀត។ ក្រុមហ៊ុន LG អេឡិចត្រូនិក ក៏កំពុងធ្វើការផ្សព្វផ្សាយ នៃការប្រកួតប្រជែងនៅតាមក្រុមហ៊ុនលក់រាយ ធំ ៗ នៅទូទាំងតំបន់ ដោយផ្តល់ជូននូវផលិតផលតាំងនៅទីតាំងដែលបានកំណត់។

រាល់ការប្រកួតប្រជែងទាំង 16 លើក របស់ AFF U22 LG CUP 2019 នឹងត្រូវបានចាក់ផ្សាយបន្តផ្ទាល់ នៅក្នុងប្រទេសម្ចាស់ផ្ទះ (ប្រទេសកម្ពុជា) តាមរយៈការផ្សាយផ្ទាល់ ឬផ្កាយរណប ជូនដល់អតិថិជន LG និងអ្នកគាំទ្រដៃទៀត នៅលើប្រព័ន្ធកម្សាន្តតាមផ្ទះរបស់អ្នក៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

បន្ទប់ទទួលភ្ញៀវជាបន្ទប់ដែលរវល់ជាងគេ នៅក្នុងគេហដ្ឋាន ដូច្នេះហើយបានជាវាត្រូវការប្រើប្រាស់សម្ភារៈច្រើនប្រភេទ។ សម្ភារៈទាំងនោះត្រូវប្រើប្រាស់ សម្រាប់តុប...

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

Tomnerb.Com - YouTube Channel