ចូលចិត្តទំនើប

ក្រុមហ៊ុន LG និង G Gear បានរៀបចំ សិក្ខាសាលាស្តីអំពី «បច្ចេកទេសក្នុងការដំឡើង ម៉ាស៊ីន LG»

ដោយ: ទំនើប 2 PM, Friday, 15 Feb, 2019

នាថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានរៀបចំសិក្ខាសាលាមួយ ស្តីអំពី «បច្ចេកទេសក្នុងការដំឡើង ម៉ាស៊ីន LG» ។ នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីអ្នកជំនាញបច្ចេកទេសជនជាតិកូរ៉េ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរនេះផងដែរ ម្យ៉ាងទៀតក៏មានការចូលរួម ពីជាងជំនាញបច្ចេកទេសជនជាតិខ្មែរ ចំនួន 150 នាក់ ដែលពួកគាត់មកពី បណ្តាហាងចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុន LG ។

សម្រាប់គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្តល់ឱកាសឱ្យ ជាងជំនាញបច្ចេសទេសជនជាតិខ្មែរ និងជនជាតិកូរ៉េ បានពិភាក្សាស្វែងយល់ពីចំនុចខ្វៈខាត ឬ ចំនុចខ្សោយ ទាក់ទិនទៅនឹង បច្ចេកទេសក្នុងការដំឡើង ម៉ាស៊ីន LG។

ស្ថិតនៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរ មានលោក សុង សុខគីម ដែលជាអគ្គនាយក របស់ក្រុមហ៊ុន LG Electronics និងលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ (G Gear) ក៏បានធ្វើការពន្យល់ណែនាំ អំពីរបកគំហើញថ្មីៗ ក្នុងការដំឡើង ម៉ាស៊ីន LG ព្រមទាំងបានចែកជូន លិខិតបញ្ជាក់វគ្គបណ្តុះបណ្តាល បច្ចេកទេសដំឡើង ម៉ាស៊ីន LG ដល់ជាងជំនាញបច្ចេកទេសជនជាតិខ្មែរថែមទៀត។

លើសពីនេះក្រុមហ៊ុនទាំងពីរ ក៏តែងតែមានការរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលនេះ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រីកចំណេះដឹង ដល់ជាងបច្ចេកទេសជនជាតិខ្មែរបន្ថែម ព្រមទាំងធ្វើឱ្យពួកគាត់ក្លាយទៅជា ជាងដែលមានជំនាញកាន់តែច្បាស់លាស់ផងដែរ។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទូរសព្ទ Huawei Nova 2 និង Nova 2 Plus កាមេរ៉ាមុខទំហំដល់ទៅ 20MP

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

ដូចជាទូរសព្ទភាគច្រើន នាពេលបច្ចុប្បន្ននេះ ទូរសព្ទ Huawei Nova 2 និង Nova 2 Plus មានលេចលឺព័ត៌មានមិនផ្លូវការជាច្រើន មុនពេលត្រូវបានប្រកាសជាផ្លូវការ។ ប៉...

នាឡិកា Apple អេក្រង់កោង ចាប់ផ្តើមសាកល្បងហើយ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

iWatch ឬនាឡិកាពីក្រុមហ៊ុន Apple មើលទៅហាក់ដូចជាមិនមែនត្រឹមតែជាពាក្យចចាមអារ៉ាមទៀតទេ ព្រោះសារ​ព័ត៌​មាននៅបរទេសនាំគ្នាចេញផ្សាយពីភាពអាចទៅរួចដែល Apple នឹង...

តើអ្នកគួរលាងសម្អាតសម្ភារៈទាំងនេះ ញឹកញាប់ប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើអ្នកគួរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានញឹកញាប់ប៉ុណ្ណា? តើគួររងចាំរហូតដល់វាលែងដំណើរការ ឬមានក្លិនអាក្រក់មែនទេ? ចម្ល...

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត...

Tomnerb.Com - YouTube Channel