ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ DualCool របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 10 AM, Friday, 25 Jan, 2019

រដូវក្តៅជិតចូលមកដល់ហើយ តើអ្នកមានគិតចង់ទិញម៉ាស៊ីនត្រជាក់ថ្មី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារដែរឬទេ? បើមែន នៅទីនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល Dualcool Deluxe Air Purifying សក្តិសមបំផុតសម្រាប់គ្រួសារទាន់សម័យ។
រក្សាភាពស្រស់ស្រាយជាមួយខ្យល់ត្រជាក់ និងបរិសុទ្ធ អ្នកនឹងទទួលបានភាពស្រស់ស្រាយ ជាមួយខ្យល់ត្រជាក់ និងបរិសុទ្ធបញ្ចេញពីម៉ាស៊ីនត្រជាក់ LG DualCool ជាមួយឧបករណ៍បន្សុន្ធខ្យល់។ លើសពីនេះទៀត ការដំណើរការដោយឯករាជ្យនៃមុខងារ Air Purification អាចឱ្យអ្នកនៅតែរក្សាបានខ្យល់បរិសុទ្ធ ទោះបីជាម៉ាស៊ីនត្រជាក់ត្រូវបានបិទក្តី។
ម៉ាស៊ីន Dual Converter Compressor ជាមួយការធានា 10 ឆ្នាំ
ម៉ាស៊ីន Dual Inverter Compressor របស់ LG ដោះស្រាយបញ្ហាដំណើរការមិនប្រក្រតី មិនមានប្រសិទ្ធភាព និងបញ្ហាសម្លេងរំខានរបស់ម៉ាស៊ីនត្រជាក់។ បច្ចេកវិទ្យានេះជួយឱ្យម៉ាស៊ីនត្រជាក់ផ្តល់ភាពត្រជាក់បានកាន់តែលឿន ប្រើប្រាស់បានកាន់តែយូរអង្វែង និងដំណើរការកាន់តែស្ងប់ ស្ងាត់។ ជាមួយនឹងការធានារយៈពេល 10 ឆ្នាំ អ្នកប្រើប្រាស់អាចរីករាយជាមួយអត្ថប្រយោជន៍របស់ម៉ាស៊ីនត្រជាក់ LG បានក្នុងរយៈពេលកាន់តែយូរអង្វែង។

ការសន្សំសំចៃថាមពល
ម៉ាស៊ីន Inverter Compressor កែតម្រូវល្បឿនរបស់ម៉ាស៊ីនបានភ្លាមៗ ដើម្បីរក្សាឱ្យបាននូវកម្រិតសីតុណ្ហភាពដែលអ្នកចង់បាន។ លើសពីនេះទៀត បច្ចេកវិទ្យា Dual Inverter Compressor ជាមួយនឹងប្រតិបត្តិការសន្សំសំចៃថាមពល មានសមត្ថភាពសន្សំសំចៃថាមពលបានកាន់តែច្រើន ធៀបជាមួយម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់ម៉ាស៊ីនធម្មតា។

សមត្ថភាពផ្តល់ភាពត្រជាក់កាន់តែលឿន
ម៉ាស៊ីនត្រជាក់របស់ LG ចាប់ផ្តើមផ្តល់នូវខ្យល់ត្រជាក់បានលឿន ដោយប្រើប្រាស់លំដាប់ផ្តល់ភាពត្រជាក់ក្នុងល្បឿនលឿនបំផុត ជាមួយម៉ាស៊ីន Dual Inverter Compressor ដូច្នេះវាអាចបញ្ចេញខ្យល់បានកាន់តែឆ្ងាយ និងធ្វើឱ្យបន្ទប់ចុះត្រជាក់បានកាន់តែលឿន។

ការរចនាម៉ូដដ៏សាមញ្ញ ប៉ុន្តែទំនើប
ម៉ាស៊ីនត្រជាក់ LG ម៉ូដែលនេះមានការរចនាម៉ូដជាទម្រង់ម៉ាស៊ីនមានកម្រាស់ស្តើង និងមានភាពទាន់សម័យ ធ្វើឱ្យវាងាយស្រួលក្នុងការតម្លើង និងងាយស្រួលក្នុងការលាងសម្អាត ជាមួយនឹងតម្រង់ EZ Sliding Filter។ កាន់តែពិសេស ការរចនាអេក្រង់លាក់បង្កប់ដ៏ធំ ផ្តល់នូវលក្ខណៈល្អបំផុតសម្រាប់ការពិនិត្យមើលកម្លាំងថាមពលនៅលើអេក្រង់យ៉ាងងាយស្រួល។

ការបញ្ជារដ៏ឆ្លាតវៃ
ម៉ាស៊ីនត្រជាក់ម៉ូដែល DualCool របស់ LG ត្រូវបានផលិតឡើងបំពាក់ជាមួយការភ្ជាប់ជាមួយប្រព័ន្ធ WiFi និងការគ្រប់គ្រងខ្យល់ត្រជាក់នៅក្នុងបន្ទប់ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សម្លេងរំខានតិចតួច
ម៉ាស៊ីនត្រជាក់មួយនេះ ប្រតិបត្តិការនៅក្នុងកម្រិតសម្លេងដ៏ទាប ដែលនេះជាគុណសម្បត្តិរបស់កង្ហារបញ្ឈិតដ៏ពិសេស និងម៉ាស៊ីន Dual Inverter Compressor របស់ LG ដែលមានសមត្ថភាពលុបបំបាត់សម្លេងរំខាន និងផ្តល់នូវការប្រតិបត្តិការដ៏រលូន។

បច្ចេកវិទ្យា Gold Fin
បច្ចេកវិទ្យា Gold Fin ធានាថាផ្ទៃខាងក្រៅរបស់ម៉ាស៊ីនត្រជាក់មានភាពធន់ទៅនឹងការកកិត និងបង្កើនសមត្ថភាពទប់ទល់នឹងការផ្លាស់ប្តូរកម្តៅ ដែលអាចឱ្យម៉ាស៊ីនត្រជាក់ដំណើរការបានកាន់តែយូរអង្វែង។

ការតម្លើងដ៏ងាយស្រួល និងឆាប់រហ័ស
ម៉ាស៊ីនត្រជាក់ម៉ូដែលនេះត្រូវបានរចនាឡើង សម្រាប់ការតម្លើងយ៉ាងងាយស្រួល ដោយមិនចាំបាច់គិតពីទីតាំងជុំវិញ និងមិនចាំបាច់ខ្វល់ពីតម្រូវការចំនួនមនុស្សសម្រាប់ការតម្លើងទេ។ ជាមួយនឹងការកាត់បន្ថយកម្លាំងមនុស្ស និងពេលវេលា សម្រាប់ការតម្លើង ពេលនេះអ្នកអាចធ្វើការតម្លើងម៉ាស៊ីនត្រជាក់បានកាន់តែច្រើន នៅក្នុងគេហដ្ឋាន នៅក្នុងរយៈពេលដ៏ខ្លី៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាសត្រចៀកម៉ាក BOSE វិវត្តបច្ចេកវិទ្យាថ្មី

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមលើកយកនូវអត្ថបទថ្មីមួយ ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យាកាស ស្តាប់ចម្រៀង។ BOSE គឺជាម៉ាកសញ្ញាផលិតផលកាសត្រចៀកដ៏ល្បីមួយ នៅក្...

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

ព័ត៌មានថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យា Apple

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានលេចលឺជាច្រើន មានទំនោរថា ក្រុមហ៊ុន Apple កំពុងពិចារណាផលិតទូរសព្ទ iPhone ថ្មី ដែលរួមបញ្ចូលនូវសមត្ថភាពបត់...

Android ធ្វើការផ្លាស់ប្តូរមួយដ៏ធំ សម្រាប់រថយន្តនាពេលអនាគត

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ពេលនេះប្រព័ន្ធប្រតិបត្តិការ Android កំពុងធ្វើដំណើរមកកាន់រថយន្តរបស់អ្នកហើយ ហើយអ្នកក៏ពុំ ចាំបាច់យកទូរសព្ទជាប់ខ្លួនពេលជិះរថយន្តទៀតទេ។ មួយឆ្នាំបន្ទាប់ព...

Tomnerb.Com - YouTube Channel