ចូលចិត្តទំនើប

LG បង្ហាញអេក្រង់ 8K OLED ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Sunday, 10 Mar, 2019

ព្រឹត្តិការណ៍ CES ពិតជាមិនមានភាពភ្ញាក់ផ្អើលទេ បើសិនជាមិនមានការដាក់បង្ហាញផលិតផល LG Display ហើយក្រុមហ៊ុន LG ក៏កំពុងអន្ទះសារក្នុងការនាំមកនូវផលិតផលថ្មី សម្រាប់ឆ្នាំថ្មីនេះដែរ។
ជាកិច្ចចាប់ផ្តើម ក្រុមហ៊ុន LG បានបង្ហាញពីការ Upgrade ធំមួយនៅលើបច្ចេកវិទ្យា Crystal Sound Screen ដែលក្រុមហ៊ុនបានបង្ហាញកាលពីឆ្នាំ 2017។ ម៉ូដែលថ្មីនេះ ជាអេក្រង់មានទំហំ 88 inch ជាប្រភេទអេក្រង់ 8K OLED ដែលមានផ្ទាំងផលិតភ្ជាប់ជាមួយឧបករណ៍បំពងសម្លេងប្រភេទ 3.2.2-Channel Dolby Atmos Audio ដែលអាចឱ្យអ្នកមិនត្រឹមតែទទួលបានអេក្រង់ដែលផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងទទួលបានសម្លេងច្បាស់ល្អ ដែលអ្នកមិនចាំបាច់ចំណាយថវិកាបន្ថែមទៅលើឧបករណ៍បំពងសម្លេងផ្សេងទៀតឡើយ។ ផលិតផល LG Display មិនបានបង្ហាញអំពីគម្រោងនានាសម្រាប់ផលិតផលអេក្រង់ឡើង ប៉ុន្តែក្នុងនោះមាន ចម្ងល់ថា វាអាចជាទំនាក់ទំនងដ៏សំខាន់បំផុតសម្រាប់ភ្ជាប់ទៅកាន់ផលិតផលទូរទស្សន៍នាពេលអនាគត។

ក្រុមហ៊ុនក៏មានផលិតផលដទៃទៀតសម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន នៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលបច្ចេកវិទ្យាដ៏ធំនេះដែរ។ ក្រៅពីការដាក់បង្ហាញវត្តមានអេក្រង់ 8K OLED ទំហំ 65 inch ក្រុមហ៊ុន LG ក៏បានបង្ហាញអេក្រង់ 4K OLED ទំហំ 65 inch ដែលមានបំពាក់បច្ចេកវិទ្យាចលនារូបភាពលឿនជាងគេនៅក្នុងពិភពលោក នៅក្នុងរយៈពេលឆ្លើយតបត្រឹមតែ 3.5 មីលីវិនាទី។ LG បង្អួតផលិតផលនេះ សម្រាប់ជាម៉ូដែលអេក្រង់ប្រើប្រាស់សម្រាប់ទស្សនាភាពយន្ត បែប Action និងកីឡា ទោះបីវាក៏អាចជាម៉ូដែលអេក្រង់ប្រើប្រាស់សម្រាប់ការលេងហ្គេម ដែលភាពព្រិលស្រអាប់បន្តិចបន្តួចអាចលេចឡើងមករំខាន។

ព្រមជាមួយគ្នានេះ ក្រុមហ៊ុន LG ក៏បានបង្ហាញពីការច្នៃប្រឌិតថ្មី បង្កប់ដោយភាពទាក់ទាញមួយចំនួនទៀតផងដែរ។ អ្នកបើកបរអាចនឹងពេញចិត្តជាមួយផលិតផលអេក្រង់ OLED ថ្លា ទំហំ 12.3 inch ក៏ដូចជាអេក្រង់ OLED ផ្លាស្ទិច មានទំហំប្រហាក់ប្រហែលគ្នា សម្រាប់ប្រើប្រាស់ជាអេក្រង់បង្ហាញព័ត៌មាន។ ខណៈពេលនោះ ផលិតផលគំរូនៃអេក្រង់ Neo Art ទំហំ 27 inch ផ្តល់ឱ្យអ្នកនូវជម្រើសផលិតផល USB-C Monitor ចល័តផងដែរ។

ផលិតផល LG Display ក៏មានប្រើប្រាស់បច្ចេកវិទ្យា Oxide Backplane ដោយផលិតចេញជាអេក្រង់ Monitor ប្រភេទ 4K ទំហំ 27 inch ជាមួយនឹង Bezel មានកម្រាស់ត្រឹមតែ 0.11 inch ប៉ុណ្ណោះ នៅគ្រប់ជ្រុងទាំងអស់ ក៏ដូចជាផលិតផលអេក្រង់ 4K ទំហំ 13.3 inch ដែលអាចជាគំរូផលិតផលសម្រាប់អេក្រង់ Laptop ជាមួយការប្រើប្រាស់ថាមពលត្រឹមតែ 2.8W ប៉ុណ្ណោះ។

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនមានភាពភ្ញាក់ផ្អើលទេ នៅពេលផលិតផលទាំងអស់នេះមានដាក់លក់នៅលើទីផ្សារនាពេលអនាគត មិនថាវាជាផលិតផលចេញពីក្រុមហ៊ុន LG Electronics ឬពីក្រុមហ៊ុនដទៃទៀតក្តី៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ហេតុអ្វីបានជាយើងត្រូវជ្រើសរើសយកស្មាតហ្វូន LG K7 & LG K10

ដោយ: WangSang 1 AM, Wednesday, 13 Jul, 2016

រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា ការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗ សំរាប់ការប្រើប្រាស់ទូទៅ និងការកំសាន្ត គឺបាននឹងកំពុងតែក្លាយទៅជាទំលាប់ប្រចាំថ្ងៃសំរ...

កម្មវិធីកែរូប ភាពល្អបំផុត សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

តើអ្នកចូលចិត្តថតរូប មែនទេ? តើអ្នកថតរូបហើយចែករំលែករូបភាព លើទូរសព្ទដៃ Smartphone ភ្លាមៗ ឬកែរូបភាពសិនទើបចែករំលែក? អាស្រ័យលើអ្វី ដែលអ្នកចង់ធ្វើលើរូបថតរ...

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

វិធីសាស្រ្ត 2 យ៉ាង ដើម្បីឆ្លុះបញ្ចាំង អេក្រង់របស់ទូរស័ព្ទ iPhone ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

ជាធម្មតា អ្នកអាចលេងហ្គេម ដែលគួរឱ្យចាប់អារម្មណ៍នៅលើទូរស័ព្ទ iPhone ប៉ុន្តែបើសិនជាបានលេងនៅលើអេក្រង់កាន់តែធំ គឺកាន់តែមានភាពសប្បាយរីករាយ ថែមមួយកម្រិតទៀ...

Tomnerb.Com - YouTube Channel