ចូលចិត្តទំនើប

ស្វែងយល់ពី Neo Art Display របស់ LG

ដោយ: ដួងច័ន្ទ 10 AM, Monday, 18 Feb, 2019

ក្រុមហ៊ុន LG Display គឺជាក្រុមហ៊ុនដែលតែងតែនាំមកនូវភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ CES។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះធ្វើដំណើរមកកាន់ទីក្រុង Las Vegas ជាមួយនឹងអ្វីម្យ៉ាង ដែលបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើប និងអនាគតកាល។

ចំណែកផលិតផលមួយនេះវិញ វាមិនមែនជាអេក្រង់ដែលអាចរមូរបាន ឬអាចបត់បែនបាន ឬជាអេក្រង់ថ្លាឆ្វង់ទេ ប៉ុន្តែវានៅតែជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ។ អេក្រង់ Neo Art Portable Monitor Display ទំហំ 27 inch មួយនេះ គឺជាផលិតផលគំរូ នៃផលិត Grab-and-Go Monitor ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វា ទាំងសម្រាប់ការផ្តល់ថាមពល និងការទស្សនាវីដេអូ តាមរយៈខ្សែ USB-C តែមួយប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យ Monitor នេះជាផលិតផល Monitor ដែលអាចចល័តបាន ជាមួយនឹងការរចនាម៉ូដដ៏ស្តើង និងស្រាល ដែលអាចឱ្យវាចល័តបានយ៉ាងងាយស្រួល ពីទីកន្លែងមួយទៅទីកន្លែងមួយផ្សេងទៀត មិនថានៅក្នុងគេហដ្ឋាន ឬនៅក្នុងការិយាល័យធ្វើការនោះទេ។

ជាមួយការសាកល្បងប្រើប្រាស់ Neo Art Display ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ CES 2019 បង្ហាញថាវាមានសមត្ថភាពខ្លាំងជាងផលិតផលគំរូដទៃទៀត។ ការតភ្ជាប់វាជាមួយ MacBook Pro គឺជាបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Plug-to-Play ពិតប្រាកដ ហើយការបង្ហាញរបស់ LG Display ឱ្យយើងឃើញថាវាមាន MBP មួយគ្រឿង ដែលផ្តល់ថាមពលទៅកាន់អេក្រង់ទំហំ 27 inch ចំនួន 2 គ្រឿង នៅក្នុងពេលតែមួយ។

ប្រាកដណាស់ MacBook Pro ត្រូវការបញ្ចូលថាមពលជាថ្មីភ្លាមៗ ហើយនេះក៏ជាចំណុចមួយបង្ហាញអំពីចំណុចខ្សោយរបស់វា ដែលមានរន្ធដោត USB-C តែ 2 រន្ធ ដែលមិនអាចឱ្យយើងសេសសល់រន្ធដោតសម្រាប់ខ្សែថាមពល។ ប៉ុន្តែធាតុពិត វាពិតជាអាចបញ្ចូលថាមពលទៅកាន់អេក្រង់ទំហំ 27 inch ចំនួន 2 គ្រឿង ព្រមជាមួយនឹង MacBook ទំហំ 13 inch ក្នុងពេលតែមួយ ដោយប្រើប្រាស់ថាមពលថ្ម Laptop តែមួយគ្រឿង។

អេក្រង់ Neo Art Display មានចំណុចពិសេសដ៏សាមញ្ញ ព្រោះវាជាអេក្រង់ LCD ជាមួយនឹងកម្រិត Resolution 1920 x 1080 និងមិនមានឧបករណ៍បន្ថែម ដូចជា Speaker ឬ Webcam ទេ ប៉ុន្តែគុណភាពរូបភាពរបស់វាពិតជាចំណុចដ៏ទាក់ទាញ។

ជាទូទៅ ការដាក់បង្ហាញរបស់ LG Display មិនមែនជាការសន្យានៃការផលិតឧបករណ៍ជាក់លាក់មួយនោះទេ។ វាជាការបង្ហាញពីការរុករកឃើញបច្ចេកវិទ្យាទំនើបថ្មីៗ។ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុន LG Electronic បានប្រកាសអំពីការផលិតពិតប្រាកដលើផលិតផលទូរទស្សន៍ OLED រមូរបាន ទំហំ 65 inch ដែលជាការបង្ហាញមួយរបស់ LG Display កាលពីពេលមុន ហើយអ្នកអាចទិញវាយកមកប្រើប្រាស់បាននៅក្នុងឆ្នាំ 2019 នេះ ធ្វើឱ្យយើងនៅតែមានសង្ឃឹមថា អេក្រង់ចល័ត Neo Art ទំហំ 27 inch នេះ អាចក្លាយជាផលិតផលពិតប្រាកដមួយ បើសិនជាវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

iPhone 6s នឹងបង្ហាញខ្លួន នៅលើទីផ្សារនាចុងឆ្នាំនេះ

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

អ្នកដែលនិយមប្រើប្រាស់ផលិតផលរបស់ Apple ជាពិសេស iPhone ដែលតាមដានព័ត៌មាន​អាប់​ឌែត​​ជាញឹកញាប់​នោះ ប្រហែលជាស្គាល់ឈ្មោះលោក Ming-Chi Kuo ពីវេបសាយ KGI Secu...

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ ...

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

Laptop សម្រាប់អ្នកផលិត កម្មវិធី

ដោយ: ដួងច័ន្ទ 4 PM, Monday, 06 Nov, 2017

តើអ្នកមានអាជីពជាអ្នក IT ដែលកំពុងស្វែងរកកុំព្យូទ័រយួរដៃ សម្រាប់ប្រើប្រាស់បង្កើតកម្មវិធី Program និង Coding មែនទេ? បើពិតមែន អ្នកត្រូវស្វែងរកកុំព្យូទ័...

Tomnerb.Com - YouTube Channel