ចូលចិត្តទំនើប

LG នាំយក Alexa ទៅកាន់ទូរទស្សន៍ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Jun, 2019

នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន LG បានប្រកាសថា ផលិតផលទូរទស្សន៍ ThinQ AI ស៊េរីឆ្នាំ 2019 របស់ក្រុមហ៊ុននឹងគាំទ្រដល់មុខងារ Amazon Alexa ហើយនាពេលនេះ មុខងារបញ្ជារដោយសម្លេងនេះបានមកដល់ហើយ នៅក្នុងទីផ្សារក្នុង 14 ប្រទេស។
ជាមួយការផ្តល់ជូនថ្មីនេះ អ្នកនឹងមានលទ្ធភាពប្រើប្រាស់មុខងារបញ្ជារដោយសម្លេងនៅគ្រប់ទូរទស្សន៍ម៉ូដែល ThinQ AI 4K រួមមានម៉ូដែល NanoCell និងម៉ូដែល OLED។ បើសិនជាអ្នកជាម្ចាស់របស់ទូរទស្សន៍ម៉ូដែលណាមួយខាងលើនេះ អ្នកនឹងអាចចូលទៅកាន់សេវាកម្មជាច្រើន ដូចជា Alexa Skills ការសួរសំណួរ ការបញ្ជារឧបករណ៍ Smart Home និងមុខងារជាច្រើនទៀត ដោយពុំចាំបាច់មានឧបករណ៍ Echo ឬ ឧបករណ៍ Alexa ដទៃទៀត ដូចពីមុនឡើយ។

ដូចគ្នាជាមួយនឹងឧបករណ៍ Alexa ណាមួយក៏បាន អ្នកអាចភ្ជាប់វាជាមួយគ្នា ឱ្យក្លាយជាប្រព័ន្ធនៃការបញ្ជាររួមគ្នា ដោយប្រើប្រាស់ Alexa Routines។ ជាឧទាហរណ៍ អ្នកអាចទទួលបានព័ត៌មានពីចរាចរណ៍ អាកាសធាតុ និងកាលវិភាគប្រចាំថ្ងៃរបស់អ្នក ដោយគ្រាន់តែនិយាយថា Alexa, Start my morning។ អ្នកក៏អាចស្តាប់តន្រ្តី អានសៀវភៅតាមរយៈ Audio Book និង ទស្សនាមាតិកាដទៃទៀត និងទទួលបានការ Update លើប្រព័ន្ធ Alexa និងមុខងារថ្មីៗចុងក្រោយ បានផងដែរ។

ផលិតផលទូរទស្សន៍របស់ LG មានដូចជាម៉ូដែល OLED ស៊េរីឆ្នាំ 2019 និងទូរទស្សន៍ NanoCell មួយចំនួនទៀត នឹងទទួលបានមុខងារ AirPlay 2 និង HomeKit តាមរយៈការ Update នាពេលណាមួយ នៅពាក់កណ្តាលឆ្នាំ 2019 នេះ។ កត្តានេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មុខងារ Siri ដើម្បីបញ្ជារឧបករណ៍ HomeKit និងទស្សនាវីដេអូ និងរូបថត ដោយប្រើប្រាស់កម្មវិធី Apple TV App។
យើងសូមរំលឹកផងដែរថា ផលិតផលស្រឡាយ ThinQ AI របស់ក្រុមហ៊ុន LG ដែលដំណើរការបច្ចេកវិទ្យា Gamut ចេញពីទូរទស្សន៍ម៉ូដែល 8K OLED នឹងទាមទារការចំណាយច្រើនគួរសម រាប់ចាប់ពីម៉ូដែល OLEDW9 Wallpaper ដែលមានតម្លៃដ៏ខ្ពស់កប់ពពករហូតដល់ $7,000 ចុះមកទូរទស្សន៍ម៉ូដែល NanoCell LCD និងម៉ូដែល Non-NanoCell LCD ដែលមានតម្លៃទាប។

អតិថិជនរស់នៅក្នុងតំបន់អាមេរិកខាងជើងនឹងទទួលបានការ Update ថ្មីនេះនៅក្នុងខែនេះ បន្ទាប់មកអតិថិជនរស់នៅក្នុងតំបន់អឺរ៉ុបក៏នឹងទទួលបានដូចគ្នា នៅក្នុងសប្តាហ៍បន្តបន្ទាប់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ទាក់ភ្នែកជាមួយរូបរាងរបស់ Honor View 20

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ថ្មីៗនេះក្រុមហ៊ុន Huawei មានទំនាក់ទំនងមិនសូវល្អសោះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ដោយបានដាក់បង្ហាញ...

អំណោយល្អបំផុត សម្រាប់អ្នកចូលចិត្តការបើកបរ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

អ្នកបើកបរ គឺជាមនុស្សដ៏ពិសេសមួយរូប ដែលមានភាពខុសប្លែកពីមនុស្សទូទៅ។ អ្នកបើកបរស្រឡាញ់រថយន្តដូចជា អាយុជីវិតរបស់គាត់ ការជ្រើសរើសផ្លូវដ៏ល្អបំផុត សម្រាប់ធ្...

ទិញទូរសព្ទនៅហាងពិសិដ្ឋ16 ទិញថ្មីក៏ធានា ទិញមួយទឹកក៏ធានា

ដោយ: ស៊ីវងីម 4 PM, Thursday, 31 Jan, 2019

នៅពេលទិញទូរសព្ទ មានអ្នកមួយចំនួនបារម្ភថាបើរបស់ថ្លៃរាប់រយដុល្លារទិញហើយតិចខូចទៅ។ បារម្ភនេះបារម្ភនោះ ព្រោះលុយមិនមែនរកមកដោយងាយឯណាមែនទេ ទម្រាំតែសន្សំបានគ...

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

Tomnerb.Com - YouTube Channel