ចូលចិត្តទំនើប

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

ដោយ: ទំនើប 3 PM, Thursday, 23 May, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 ខែ ឧសភា ឆ្នាំ 2019 ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន កុសនី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និង អ្នកសារពត៌មានប្រមាណជាង 200 នាក់ ។



ហាងទំនើប LG BRANDSHOP មានគ្រឿងអេឡិចត្រូនិចនាំមុខដំបូងគេ បង្អស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2012 មករហូតដល់ពេលបច្ចុប្បន្ននេះ ។ ដោយសារតែការមើលឃើញពីតម្រូវការប្រើប្រាស់ឧបករណ៏អេឡិចត្រូនិច មានការកើនឡើន ទទឹមនឹងភាពរីកចំរើនព្រមទាំងសក្តានុពលកំពុងតែមានសន្ទុះនៅក្នុងតំបន់ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រុមហ៊ុន ជីហ្គៀ (G Gear) និង ក្រុមហ៊ុន LG Electronics បានសំរេចចិត្តបើកបន្ថែមនូវសាខា LG BRANDSHOP ថ្មីមួយទៀតនៅក្រុង តាខ្មៅ ដើម្បីជួយសម្រួល ដល់អតិថជនអោយកាន់តែ មានភាពងាយស្រួយក្នុង ការស្វែងរក ឧបករណ៏អេឡិចត្រូនិច ប្រើប្រាស់ប្រកបដោយគុណភាព ។ សូមបញ្ជក់ផងដែលថាហាងទំនើប LG BRANDSHOP មានសាខាសរុបចំនួន 9 សាខាទូទាំងប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខា ខេត្តបាត់ដំបង សាខា ក្រុងព្រះសីហនុ និង សាខាថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល នេះជាសាខាទីប្រាំបួន របស់ហាងទំនើប LG BRANDSHOP ។

LG BRANDSHOP ក្រុងតាខ្មៅ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា “ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺ “ការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង” ។ វាជាសារដ៏សាមញ្ញមួយប៉ុន្តែក្រុមហ៊ុន LG បានចាប់ផ្តើមផ្ដល់ជូនវាជាមួយអតិថិជនរួចមកហើយ ដូច្នេះទីតាំងថ្មីនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើងដើម្បីទទួលយកផលិតផល LG និងធ្វើការសម្រេចចិត្តយ៉ាងងាយស្រួល។ លើសពីនេះទៀតខ្ញុំ សូមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រព្រមទាំង ផ្តល់នូវទំនុកចិត្តចំពោះផលិតផលម៉ាក LG នៅកម្ពុជា ដែលជាផ្នែកមួយជួយជំរុញឱ្យយើងពង្រីកបណ្តាញកាន់តែច្រើនដូចជាបណ្តាហាងលក់រាយនិងហាង LG Brandshops នៅទូទាំងប្រទេស។

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសន៍ដែរថា “ LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សំរាប់ផ្ដល់នូវបទពិសោធន៏ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មសំរាប់អតិថិជនដ៏ល្អ និង ជាកន្លែងសំរាប់ស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG BRANDSHOP នឹងនៅតែបន្ដតួនាទី និង បេសកម្មរបស់ខ្លួនដើម្បី កសាងទំនុកចិត្ត និង ផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជន ដោយផ្ដោតសំខាន់លើគោលការណ៍ 3 ចំនុច ៖
– ទំនិញមានគុណភាព
– សេវាកម្ម ល្អ
– តំលៃសមរម្យ


ក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅក្រុងតាខ្មៅនេះផងដែរ LG BRANDSHOP មានធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ ២០% ការថែមជូនការដូរភ្លាមៗ ជាច្រើនដោយឥតកំណត់ យ៉ាងសន្ធឹបសន្ធាប់ ដូចជាគ្រឿងសម្អាងពីប្រទេសកូរ៉េមួយឈុត, ដបទឹក LG ដ៏ស្រស់ស្អាត, អាវយឺត និងមួក LG ជាដើម ព្រមទាំងមានកម្មវិធីលេងកម្សន្ដជាច្រើនផ្សេងទៀត កម្មវិធីពិសេសនេះនិងចាប់ផ្ថើមពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅ LG BRANDSHOP ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល៕

ប្រភព: G Gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

Facebook បញ្ជាក់ថាខ្លួនកំពុងធ្វើការ ជាមួយនឹងជំនួយការសំឡេង AI សម្រាប់ផលិតផល Portal និង Oculus

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Facebook បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃទី 17 ខែមេសា កន្លងទៅនេះបានលើកឡើងថា ក្រុមហ៊ុនកំពុងធ្វើការនៅលើបច្ចេកវិទ្យាឆ្លាតវៃ នោះគឺជំនួយការសំ...

មុខងារថ្មីៗនឹងមាននៅលើ Mac ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ស្របពេលដែលយើងកាន់តែខិតជិតទៅកាន់ព្រឹត្តិការណ៍ Worldwide Developer Conference របស់ក្រុមហ៊ុន Apple ក្នុងខែមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដែលក្រុមហ...

ម៉ាស៊ីនថត Digital ដែលល្អបំផុតប្រចាំឆ្នាំ 2016

ដោយ: ភារុណ 10 PM, Tuesday, 13 Dec, 2016

នៅពេលយើងទៅ ហាងលក់គ្រឿងអេឡិចត្រូនិក ម៉ាស៊ីនថត Digital គឺផលិតផលដែល ពិបាកទិញ ក្នុងចំណោមផលិតផលផ្សេងៗ ទៀត។ មិនត្រឹមតែមានម៉ូដែលច្រើនក្នុងការ ជ្រើសរើសទេ ថ...

Tomnerb.Com - YouTube Channel