ចូលចិត្តទំនើប

អេក្រង់ QHD ទំហំ 32 inch ពី LG តម្លៃដ៏សមរម្យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន LG កំពុងឈានមុខគេចំពោះផលិតផលអេក្រង់សម្រាប់ការលេងហ្គេមមានទំហំធំ និងមានតម្លៃទាប ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានបញ្ចេញអេក្រង់ម៉ូដែល 4K ទំហំ 32 inch មានតម្លៃទាបជាង $500។

បើសិនជាអ្នកមានបំណងចង់បានអេក្រង់ប្រភេទ QHD Resolution អ្នកអាចទទួលបានជម្រើសកាន់តែប្រសើរជាមួយម៉ូដែលមួយផ្សេងទៀត ដែលមានទំហំ 32 inch ដូចគ្នា នោះគឺម៉ូដែល 32QK500-W។

អេក្រង់នេះមានបំពាក់ជាមួយបច្ចេកវិទ្យា FreeSync របស់ AMD ជាមួយអត្រា Refresh Rate កម្រិត 75 Hz និងមានថេរវេលាឆ្លើយតប (Response Time) 8 មីលីវិនាទី ធ្វើឱ្យអេក្រង់មួយនេះជាអេក្រង់សក្តិសមបំផុតសម្រាប់ការលេងហ្គេមដ៏រីករាយ។

លើសពីនេះទៀត ផ្ទាំង 8-Bit + FRC IPS Panel ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុំសម្រាប់ការទស្សនាកាន់តែល្អប្រសើរ និងមានចំនួនពណ៌រហូតដល់ 1.07 ពាន់លានពណ៌ ដូច្នេះវានឹងបំពេញមុខងារចាក់វីដេអូបានកាន់តែល្អផងដែរ។

លក្ខណៈពិសេសទាំងអស់នេះរួមគ្នានៅក្នុងផលិតផលអេក្រង់ថ្មីនេះ ក្នុងតម្លៃប្រមាណ $300 ប៉ុណ្ណោះ ដែលធ្វើឱ្យអេក្រង់ថ្មីពីក្រុមហ៊ុន LG មួយនេះក្លាយជាអេក្រង់ទំហំ 32 inch មានតម្លៃដ៏ទាបមួយ នៅក្នុងទីផ្សានាពេលបច្ចុប្បន្ន។

កម្រិត Resolution ត្រូវបានរឹតត្បិតត្រឹម 2,560 x 1,440 Resolution ប៉ុន្តែជាការផ្លាស់ប្តូរអ្នកនឹងទទួលបាន Frame Rates សម្រាប់ការលេងហ្គេមកាន់តែខ្ពស់ ជាងអ្វីដែលអ្នកទទួលបានពីអេក្រង់ 4K នេះអាស្រ័យលើ Graphic Card របស់អ្នក។

បច្ចេកវិទ្យា AMD FreeSync ត្រូវបានដំណើរការជាមួយរន្ធដោត HDMI មួយប៉ុណ្ណោះ ប៉ុន្តែអេក្រង់នេះ មានបំពាក់ជាមួយរន្ធដោត DisplayPort, Mini DisplayPort និងរន្ធដោត HDMI ចំនួន 2 ព្រមជាមួយរន្ធភ្ជាប់កាសស្តាប់ទំហំ 3.5mm ផងដែរ។

អេក្រង់នេះមានបំពាក់ជាមួយនឹងជើងទម្រប្រភេទ Edge-ArcLine រចនាម៉ូដយ៉ាងពិសេសពី LG ដែលគាំទ្រដល់ដំណើរការកែតម្រូវភាពលំអៀងរបស់អេក្រង់តែមួយមុខប៉ុណ្ណោះ ប៉ុន្តែអ្នកក៏អាចភ្ជាប់អេក្រង់ព្យួរលើជញ្ជាំងបានផងដែរ។

ផលិតផលអេក្រង់សម្រាប់លេងហ្គេមថ្មីនេះ មិនទាន់បង្ហាញវត្តមាននៅសហរដ្ឋអាមេរិកនៅឡើយ ទេ ដោយក្រុមហ៊ុន LG គ្រាន់តែបញ្ជាក់ថា វានឹងទៅដល់នាពេលឆាប់ៗខាងមុខ ប៉ុន្តែវាមានបង្ហាញវត្តមាននៅក្នុងប្រទេសជប៉ុនក្នុងតម្លៃ 34,800 យ៉េន ដែលនេះមានន័យថាវាអាចនឹងមានតម្លៃប្រមាណ $300 នៅពេលវាចេញលក់ក្នុងទីផ្សារនៅសហរដ្ឋអាមេរិក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Samsung ផ្សាយពីឧបករណ៍ថ្មី និងចម្លែកសម្រាប់ថែរក្សា ស្បែកមុខ

ដោយ: ចរិយា 9 PM, Monday, 09 Jan, 2017

ពេលនឹកដល់ការអនុវត្ត ដើមី្បថែរក្សាស្បែកមុខ មនុស្សយើងតែងតែគិត «ទៅឆ្លុះកញ្ចក់ ពិនិត្យមើលប្រភេទស្បែកមុខ រួចទិញផលិតផលមកសាកល្បងប្រើ។ បើប្រើមិនត្រូវ រកផលិ...

ហេតុផល ៤យ៉ាង ដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ដោយ: ទំនើប 9 PM, Wednesday, 20 Jun, 2018

សន្សំសំចៃអគ្គីសនី ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Invert...

មុខងារថ្មីរបស់ Gboard នៅលើ Android

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Google បាន Update កម្មវិធីក្តារវាយអត្ថបទ Gboard របស់ខ្លួននៅលើទូរសព្ទដៃ ជាមួយនឹងមុខងារថ្មីមួយ គឺ GIF Suggestions។ កម្មវិធី Looped Video និង Animatio...

បច្ចេកវិជ្ជាកុំប្រេស័រ INVERTER LINEAR របស់ទូរទឹកកក LG ផ្តល់នូវការ សន្សំសំចៃភ្លើង និងគ្មានសំលេងរំខាន

ដោយ: ទំនើប 10 PM, Friday, 24 Mar, 2017

ក្រុមហ៊ុន LG Electronics បានប្រកាសអំពី ភាពជោគជ័យលើការលក់ទូរទឹកកក ដែលបំពាក់ទៅដោយកុំប្រេស័រ Inverter Linear របស់ខ្លួនអស់ 15 លានគ្រឿងទូទាំងពិភពលោក ។ ក...

Tomnerb.Com - YouTube Channel