ចូលចិត្តទំនើប

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2019 កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 28 Jan, 2019

ព្រឹត្តិការណ៍ CES ឆ្នាំ 2019 មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG បានត្រៀមខ្លួនរួចរាល់ សម្រាប់បង្ហាញជូនព័ត៌មានទាំងឡាយណាទាក់ទងនឹងផលិតផលទូរទស្សន៍ OLED និង LCD សម្រាប់ឆ្នាំថ្មីនេះហើយ។
ខណៈដែលក្រុមហ៊ុនមិនបានបរិយាយអំពីផលិតផលទូរទស្សន៍បត់រមូរ OLED ដែលយើងគ្រប់គ្នា កំពុងទន្ទឹងរងចាំនោះ ក្រុមហ៊ុននៅតែបានបង្ហាញពីតារាងម៉ូដែលផលិតផលទូរទស្សន៍ជាច្រើន ដែលក្នុងនោះមាន ឈុតទូរទស្សន៍ 8K ចំនួន 2 ជាមួយម៉ូដែល Z9 OLED មានទំហំ 88 inch និងម៉ូដែល SM99 8K LCD ជាដើម។

យើងនៅមិនទាន់បានទទួលព័ត៌មានទាក់ទងនឹងតម្លៃរបស់ពួកវានៅឡើយទេ ប៉ុន្តែក្នុងនោះមានការបញ្ជាក់ដ៏ធំមួយ ដែលជាគុណសម្បត្តិរបស់រន្ធដោត HDMI 2.1 នៅគ្រប់ម៉ូដែលទូរទស្សន៍ OLED ស៊េរីឆ្នាំ 2019 និងម៉ូដែលទូរទស្សន៍ជម្រើស NanoCell LCD ដែលនឹងអាចដំណើរការជាមួយវីដេអូដែលមាន High Frame Rate (HFR)120fps។

មុខងារដទៃទៀតនៅក្នុងស្តង់ដាផលិតផលទូរទស្សន៍ថ្មីទាំងនេះ រួមមានបច្ចេកវិទ្យា Enhanced Audio Return Channel (eARC) ព្រមជាមួយបច្ចេកវិទ្យា Variable Refresh Rate (VRR) និងបច្ចេកវិទ្យា Automatic Low Latency Mode (ALLM) ដើម្បីជួយឱ្យអ្នកលេងហ្គេមកាន់តែទទួលបានភាពរីករាយ។
បើសិនជាអ្នកមានបំណងចង់ប្រើប្រាស់ទូរទស្សន៍ 8K ជំនាន់ថ្មី អ្នកនឹងទទួលបានភាពរីករាយ ដោយដឹងថាអ្នកនឹងមិនចាំបាច់ដោតខ្សែភ្ជាប់ HDMI ទាំងបួន ដើម្បីបំពេញមុខងារភ្ជាប់ទៅកាន់ឧបករណ៍ដទៃទៀតឡើយ។

ចំណែកផលិតផល NanoCell គឺជាស្លាកសញ្ញាថ្មី សម្រាប់សម្គាល់ផលិតផលទូរទស្សន៍ LCD លំដាប់ខ្ពស់ថ្មី របស់ក្រុមហ៊ុន LG (មានដូចជាម៉ូដែល SM9X និង SM8X) ដែលផ្តល់នូវពណ៌រូបភាពកាន់តែត្រជាក់ភ្នែក មុំសម្រាប់ការទស្សនាកាន់តែប្រសើរ ជាមួយនឹង Bezel កាន់តែស្តើង។
ជាទូទៅ ក្រុមហ៊ុន LG តែងនិយាយសម្តៅដល់សមត្ថភាពដំណើរការមុខងារ AI ជាមួយបច្ចេកវិទ្យា ThinQ និងប៊ូតុង Prime Video ថ្មី នៅលើឧបករណ៍បញ្ជារ Magic Remote ដែលធ្វើការភ្ជាប់ដោយផ្ទាល់ទៅកាន់ឧបករណ៍ Alexa របស់ Amazon។

នៅក្នុងឆ្នាំនេះ ផលិតផលបំពាក់ជាមួយមុខងារ AI របស់ LG ត្រូវបានបញ្ជាក់ថាអាចដំណើរការមុខងារកិច្ចសន្ទនាជាសម្លេង ខណៈប្រព័ន្ធប្រតិបត្តិការ α9 Gen 2 នៅខាងក្នុងផ្ទៃអេក្រង់ នឹងដំណើរការវិធីសាស្ត្រសិក្សាស៊ីជម្រៅនៅក្នុងដំណើរការរបស់វីដេអូ ដោយធ្វើការសម្របសម្រួលវីដេអូ មានលក្ខណៈស្តង់ដា និងវីដេអូ HDR ដើម្បីឱ្យវាសមស្របនឹងពន្លឺនៅក្នុងបន្ទប់ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា Dolby Vision ចុងក្រោយបង្អស់ផងដែរ។ ក្រុមហ៊ុន LG ក៏បានអះអាងផងដែរថា ក្រុមហ៊ុនអាចផ្តល់ឱ្យអតិថិជននូវសម្លេងរួមបញ្ចូលគ្នាពី Stereo Audio ទៅ Virtual 5.1 ខណៈដែលមានបន្ថែមមុខងារការកំណត់ដ៏ឆ្លាតវៃ នៃកម្រិតសម្លេងអាស្រ័យលើទីតាំងរបស់ទូរទស្សន៍នៅក្នុងបន្ទប់។
យើងគ្រប់គ្នារំពឹងថានឹងទទួលបានបច្ចេកវិទ្យាថ្មីៗជាច្រើន នៅក្នុងផលិតផលទូរទស្សន៍ជំនាន់ថ្មីរបស់ LG ដោយសារក្រុមហ៊ុននេះបានដណ្តើមយកពានរង្វាន់ Best of CES ជាច្រើនដង ហើយយើងក៏នឹងរំពឹងរងចាំមើលថាតើឆ្នាំនេះ LG នឹងបន្តផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការនាំយកអ្វីដែលថ្មី ទៀតឬយ៉ាងណា។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ទិញទូរស័ព្ទ ញ៉ាំកាហ្វេនៅ BROWN ឥតគិតថ្លៃ

ដោយ: WangSang 12 AM, Tuesday, 16 Aug, 2016

ដោយសារតែមានការគ្រាំទ្រពីសំណាក់អតិថិជនដែលតែងតែនិយមប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូន LG កន្លងមក ។ ក្រុមហ៊ុន LG និងក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ព...

វិធីការពារព័ត៌មាននៅលើ YouTube

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Apr, 2019

YouTube បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយ និងជាផ្នែកដ៏ពិសេសមួយនៃពិភព Online ប៉ុន្តែវាក៏ជាទីកន្លែងដែលព័ត៌មានសម្ងាត់របស់អ្នកជួបប្រទះនឹងបញ្ហាដែរ។ ទម្លាប់...

ចំណេះដឹងអំពីកាមេរ៉ាតូចៗ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

កាមេរ៉ាតូចៗ គឺជាកាមេរ៉ាងាយយកតាមខ្លួន ទំហំតូច ស្រាល និងងាយស្រួលកាន់។ វាជាប្រភេទកាមេរ៉ាដ៏សក្តិសម សម្រាប់អ្នកដែលទើបចាប់ផ្តើមប្រឡូកក្នុងការថតរូប អ្នកដែ...

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏...

Tomnerb.Com - YouTube Channel