ចូលចិត្តទំនើប

LG រួមគ្នានឹង London Vegetable Orchestra បង្កើតភ្លេងជួយបរិស្ថាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ការខ្ជះខ្ជាយអាហារ គឺជាបញ្ហាធំមួយ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថានពិភពលោក។

តាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំមានអាហារ លើពិភពលោកសរុបប្រមាណមួយពាន់បីរយលានតោន ដែលខូចខាត មិនអាចបរិភោគបាន ហើយត្រូវបានបោះចោល។ អាហារទាំងនោះរួមមានអង្ករ បន្លែ សាច់ និងផ្លែឈើ។ នេះជារឿងខ្ជះខ្ជាយបំផុត។

ដើមី្បបង្កើនការយល់ដឹងពីបញ្ហាខ្ជះខ្ជាយអាហារ និងការប៉ះពាល់ដល់បរិស្ថានដល់មនុស្សគ្រប់រូប ក្រុមហ៊ុន LG បានសហការជាមួយក្រុមតន្ត្រីប្រចាំទីក្រុងឡុងដ៍ ដែលមានឈ្មោះថា London Vegetable Orchestra (LVO) បង្កើតនូវភ្លេងបង្ហាញពីបច្ចេកវិទ្យាទំនើបរបស់ទូទឹកកក LG ដែលអាចជួយដោះស្រាយបញ្ហាខ្ជះខ្ជាយអាហារ។

ក្នុងបទភ្លេងបរិស្ថាននេះ LVO បានបង្ហាញពីបច្ចេកវិទ្យា Inverter Linear Compressor របស់ទូរទឹកកក LG ដែលអាចថែរក្សាអាហារបានយូរថ្ងៃ ជាងទូទឹកកកម៉ាកផ្សេងៗ និងរក្សាភាពស្រស់ល្អរបស់អាហារជានិច្ច។ ក្រៅពីនេះ ទូរទឹកកក LG មិនស៊ីភ្លើងច្រើន និងមិនមានសំឡេងរំខាន។

ក្រុមតន្ត្រី London Vegetable Orchestra (LVO) ជាក្រុមតន្ត្រីរបស់ប្រទេសអង់គ្លេស ដែលបានចាប់កំណើតជាង ៣ ឆ្នាំមកហើយ។ ចំណុចពិសេសរបស់ក្រុម LVO គឺបង្កើតបទភ្លេងដោយយកសំឡេង របស់បន្លែដូចជាការ៉ុត ម្រេច ល្ពៅជាដើម មកបង្កើតជាភ្លេង។ ពួកគេតែងតែបង្កើតភ្លេងថ្មី ដោយប្រើប្រាសបន្លែ និងផលិតផលផ្សេងៗ។

អតិថិជនទាំងអាចរកជាវ ទូរទឹកកករបស់ LG បាននៅគ្រប់សាខារបស់ LG BrandShop រាជធានីភ្នំពេញ ផ្លូវព្រះមុនីវង្ស ខេមកូស៊ីធី ខេត្ត កំពង់ចាម ខេត្ត សៀមរាម ខេត្តបាត់ដំបង និង ក្រុងព្រះសីហុន ។

ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ 023 222 699 

London-Vegetable-Orchestra-LG-Tomnerb-02

London-Vegetable-Orchestra-LG-Tomnerb-03

London-Vegetable-Orchestra-LG-Tomnerb-07

London-Vegetable-Orchestra-LG-Tomnerb-08

អត្ថបទអ្នកចង់អាន

Xiaomi ប្រកាសចេញលក់ទូរសព្ទតម្លៃទាប

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Feb, 2019

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីការបញ្ចេញលក់ទូរសព្ទម៉ូដែល Redmi Go ដែលជាទូរសព្ទ Android Go ដំបូងបង្អស់របស់ក្រុមហ៊ុន។ ដូចគ្នានឹងទូរសព្ទ Andr...

Karma Grip សម្រាប់ GoPro ធ្វើឱ្យដំណើរផ្សងព្រេងកាន់តែរំភើប

ដោយ: ដួងច័ន្ទ 8 AM, Saturday, 05 Jan, 2019

មកទល់ពេលនេះ យើងទាំងអស់គ្នាធ្លាប់បានឃើញវីដេអូគ្មានលំនឹងជាច្រើនថតចេញពីកាមេរ៉ា GoPro។ ហើយខណៈពេលដែលប្រព័ន្ធលំនឹងអេឡិចត្រូនិចសម្រាប់រូបភាពនៅក្នុងកាមេរ៉ា...

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។ ...

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

Tomnerb.Com - YouTube Channel