ចូលចិត្តទំនើប

LG ផ្សព្វផ្សាយទូរសព្ទដៃ LG K10 ម៉ូដែល 2017 ដែលមានមុំ Selfie ធំ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

កាមេរ៉ាខាងមុខទំហំ 5 Megapixel នៅលើទូរសព្ទ LG K10 ម៉ូដែល ២០១៧ បំពាក់នូវ Lens ដែល មានមុំធំទូលាយ ដែលធ្វើឱ្យអ្នកអាចថតរូប Selfie ក្នុងមុំធំទូលាយ។ ទោះជាការពន្យល់នេះ មានភាពងាយស្រួលយល់ ក៏ក្រុមហ៊ុន LG នៅតែព្យាយាមផ្សព្វផ្សាយ យ៉ាងទូលំទូលាយ អំពីផលិតផលថ្មីនេះ ជាមួយនឹងវីដេអូ ដែលមានចំណងជើងថា «មិនបាច់សុំទោស» (Don’t Be Sorry)។ គោលបំណងនៃវីដេអូនេះគឺ ដោយសារតែកាមេរ៉ាដែលមានមុំធំ អ្នកមិនចាំបាច់ត្រូវសុំទោស ទៅកាន់អ្នកដែលតែងតែត្រូវបានកាត់ចេញពីរូបថត នៅពេលដែលអ្នកបានប្រើប្រាស់កាមេរ៉ា Selfie ធម្មតា។

បន្តពីម៉ូដែលដើម LG K10 ដែលបានចេញលក់ កាលពីខែមករា ឆ្នាំមុន ទូរសព្ទ LG K10 (2017) គឺជាទូរសព្ទជំនាន់ថ្មី ដែលមានអេក្រង់កោង 2D ទំហំ៥.៣ អ៊ីញ និងមានកម្រិតរូបភាព 720×1280។ ថាមពលរបស់ទូរសព្ទមួយគ្រឿងនេះគឺ Octa-Core 1.5GHz CPU និងមាន RAM ទំហំ 2GB Mali- T860 MP2 GPU និងមានទំហំអង្គចងចាំខាងក្នុង 32GB។ ក្រៅពីកាមេរ៉ា មុខដែលមានមុំ Selfie ធំហើយ កាមេរ៉ាក្រោយមានទំហំ 13 Megapixel ដែលមាន f/2.2 aperture។ អ្នកក៏អាចបើកទូរសព្ទចោល ដោយមិនចាំបាច់បារម្ភពីបញ្ហាអស់ថ្ម ព្រោះ LG K10 (2017) មានថ្មដែលអាចផ្លាស់ប្តូរបានកម្លាំង 2800mAh និងមាន Android 7.0 បំពាក់រួចជាស្រេច។ ទូរសព្ទ LG K10 (2017) ត្រូវបានរំពឹងទុកថា នឹងចេញលក់លើទីផ្សានាខែក្រោយនេះ។

Don't-Be-Sorry-LG-K10-02

Don't-Be-Sorry-LG-K10-04

អត្ថបទអ្នកចង់អាន

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

Nikon កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធី SnapBridge សម្រាប់ការផ្ទេររូបថតបាន កាន់តែលឿនជាងមុន

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

ក្រុមហ៊ុន Nikon បានបង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា SnapBridge ជាមួយនឹងលក្ខណៈពិសេសថ្មីៗ ដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកថ...

Instagram កំពុងអភិវឌ្ឍន៍មុខងារ Shopping App

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Sep, 2018

កម្មវិធីបណ្តាញសង្គម Instagram បាននឹងកំពុងដាក់ដំណើរការមុខងារជាច្រើនទាក់ទងនឹងការដើរទិញទំនិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យយើងអាចសន្មត់កា...

ឧបករណ៍សំខាន់ៗ ប្រើប្រាស់ជាមួយ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Sunday, 08 Oct, 2017

ទូរសព្ទ Galaxy S8 គឺជាទូរសព្ទ Smartphone កំពូលមួយនាពេលបច្ចុប្បន្ន។ ប៉ុន្តែវាកាន់តែមានសក្តានុពលខ្លាំង នៅពេលអ្នកបន្ថែមឧបករណ៍ជំនួយដទៃទៀត។ ចង់ដឹងថាឧបករ...

Tomnerb.Com - YouTube Channel