ចូលចិត្តទំនើប

LG ផលិតអេក្រង់ OLED ទំហំ 65 inch ដែលអាចរមូរបាន

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

កាលពី 4 ឆ្នាំមុន ក្រុមហ៊ុន LG បានបង្ហាញពីអេក្រង់ OLED ទំហំ 18 inch ដែលមានសមត្ថភាព រមូរឡើងលើ ដូចជាក្រដាសកាសែត។ ក្រុមហ៊ុនក៏បានធ្វើការសន្យាថា ផលិតផលអេក្រង់ទំហំកាន់តែ នឹងត្រូវបាន ផលិតនាពេលអនាគត។

នាពេលនេះ ក្រុមហ៊ុន LG បាននាំមកនូវអេក្រង់ OLED ទំហំ 65 inch ដែលមានភាពបត់បែនគ្រប់ គ្រាន់ សម្រាប់ការរមូរឡើង និងរក្សាទុកនៅពេលមិនប្រើប្រាស់។ នៅក្នុងព្រឹត្តិការណ៍ CES 2018 ក្រុមហ៊ុន LG នឹងធ្វើការដាក់បង្ហាញគំរូអេក្រង់ទូរទស្សន៍ ដែលអាចរមូរបត់ទុកបាន ទំហំ 65 inch ដែលទំនងជានឹងផលិតឡើង ជាមួយបច្ចេកវិទ្យា UHD ឬហៅថា 4K Resolution ផងដែរ។

LG-Display-has-made-a-65-inch-rollable-OLED-TV-technology-news_cambodia-tomnerb-01

មូលហេតុអ្វីដែលអ្នកត្រូវការទិញទូរទស្សន៍ ដែលអាចរមូរទុកបាន?

ហេតុផលដ៏ងាយស្រួល និងសាមញ្ញ គឺវាងាយស្រួលសម្រាប់ការទុកដាក់ និងការដឹកជញ្ជូន។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យាថ្មីស្រឡាងមួយនេះ នៅតែស្ថិតក្នុងដំណាក់កាលផលិតផលគំរូនៅ ឡើយទេ។

ភាពបត់បែន ដែលធ្វើឱ្យកញ្ចក់ទូរទស្សន៍មួយគ្រឿង អាចរមូរបត់បាន គឺមានន័យថាផ្ទាំងកញ្ចក់នោះ ត្រូវប្រែក្លាយជា ប្រភេទកញ្ចក់បែបសរីរាង្គ និងធម្មជាតិ។ ទម្រង់អេក្រង់ទូរទស្សន៍ប្រភេទនេះ អាចមាន លក្ខណៈស្រដៀងនឹងផ្ទាំងក្រណាត់គូរគំនូរ ឬ ផ្ទាំងក្រដាសមួយផ្ទាំង។

ថ្វីត្បិតយើងមិនទាន់មានព័ត៌មានលម្អិតបន្ថែម ក្រៅពីព័ត៌មានជាមូលដ្ឋានអំពីវត្តមានរបស់វា ប៉ុន្តែគំរូ អេក្រង់ទំហំ 65 Inch ដែលហាក់ដូចជាបង្កើតឡើង នាអនាគតកាល នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញស្នាដៃ និងផលិតផលបច្ចេកវិទ្យាប្រចាំឆ្នាំ CES ហើយយើងនឹងមានឱកាសបាន ឃើញ និងស្វែងយល់ពីវាកាន់តែច្បាស់។

LG-Display-has-made-a-65-inch-rollable-OLED-TV-technology-news_cambodia-tomnerb-02

ក្រៅពីការបង្ហាញពីផលិតផលទូរទស្សន៍ថ្មីមួយនេះ និងទូរទស្សន៍ OLED 8K ទំហំ 88 inch
ក្រុមហ៊ុន LG ក៏នឹងបង្ហាញពីផលិតផល Upgrade ថ្មីនៃបច្ចេកវិទ្យា Crystal Sound Tech ដែលជាបច្ចេកវិទ្យាដាក់បង្កប់ ឧបករណ៍បំពងសម្លេង នៅក្នុងអេក្រង់ទូរទស្សន៍។ មិនត្រឹមតែការត្រៀមខ្លួនរួចរាល់ សម្រាប់ការផលិតអេក្រង់ LCD មានបង្កប់ឧបករណ៍បំពងសម្លេង ដែលប្រើប្រាស់នៅក្នុងអេក្រង់ Monitor របស់ Desktop និង Laptop ប៉ុណ្ណោះទេ ក្រុមហ៊ុន LG ក៏នឹងបង្ហាញពីទូរទស្សន៍ OLED ដែលធ្វើការ Upgrade ថ្មី បន្ថែមលើម៉ូដែលដើម 2.1 Channel Audio ទៅ 3.1 ដែលមិនមានបន្ថែម ឧបករណ៍បំពងសម្លេងទេ។

LG-Display-has-made-a-65-inch-rollable-OLED-TV-technology-news_cambodia-tomnerb-04

LG-Display-has-made-a-65-inch-rollable-OLED-TV-technology-news_cambodia-tomnerb-05

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍, Appliances

អត្ថបទអ្នកចង់អាន

7 ជំហាន នៃការប្រើប្រាស់ម៉ាស៊ីនបោកគក់ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

មូលដ្ឋាននៃការបោកគក់ មិនមែនជាមុខវិជ្ជា ដែលទទួលបានពីក្នុងសាលារៀនទេ។ ដូចជាការចំអិនម្ហូបអាហារ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការបោកគក់ គឺជាចំណេះ...

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុម...

Soundcore របស់ Anker បានផ្លាស់ប្តូរឈ្មោះថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ផលិតផល Anker Innovations’ Soundcore ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីមកនៅត្រឹម Soundcore ដែលជាការកែប្រែថ្មីពីក្រុមហ៊ុន Anker។ នេះជាការផ្លាស់ប្តូរឈ្មោះត...

Tomnerb.Com - YouTube Channel