ចូលចិត្តទំនើប

LG ផលិតបច្ចេកវិទ្យាឆ្នាំងសាក គ្មានខ្សែ ដោយពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ក្រុមហ៊ុន LG ថ្មីៗនេះបានផលិតបច្ចេកវិទ្យា ដែលធ្វើឱ្យការសាកថ្ម ដោយប្រើប្រាស់ថាមពលមេដែក ក្លាយជាការពិត។

ក្រុមហ៊ុន LG បានបន្តជំរុញដែនកំណត់ នៃបច្ចេកវិទ្យាទូរសព្ទចល័តឥតឈប់ឈរ។ ទូរសព្ទ LG G3 ជាបច្ចេកវិទ្យាដំបូង ជាមួយប្រព័ន្ធ QHD ហើយក្រុមហ៊ុននេះ ជាក្រុមហ៊ុនដំបូងដែលទទួលបានជោគ ជ័យ លើការផលិតបច្ចេកវិទ្យា Laser-Auto Focus។ ទាំងនេះជាបច្ចេកវិទ្យាដំបូង ហើយ LG កំពុង បង្ហាញថា គ្មានសញ្ញានៃការពន្យឺតល្បឿន នៃការច្នៃប្រឌិតបច្ចេកវិទ្យាឡើយ។

យោងតាមសេចក្តីរាយការណ៍ ក្រុមហ៊ុន LG បានផលិតយ៉ាងជោគជ័យ នូវបច្ចេកវិទ្យាសាកថ្មដោយថាមពលមេដែក ដែលជាអ្វីដែលយើងបានស្រមើស្រមៃ និងធ្លាប់និយាយដល់ការសាកថ្ម ដោយគ្មាន ខ្សែ សម្រាប់ទូរសព្ទចល័ត។ ជាមួយបច្ចេកវិទ្យាសាកថ្ម ដោយថាមពលមេដែក អ្នកអាចបញ្ចូលថ្មទូរសព្ទ ពីចំងាយត្រឹមពីរ ឬបីអ៊ីញ ហើយមិនមែនចំងាយមីលីម៉ែត្រ ដូចដែលស្តង់ដាសាកថ្មដោយគ្មានខ្សែបច្ចុប្បន្ន ត្រូវការនោះឡើយ។

ក្រុមហ៊ុន LG បាននឹងកំពុងផ្តោតយ៉ាងខ្លាំង លើការពង្រឹងគុណភាព ហើយបច្ចេកវិទ្យានេះមានតម្លៃជាបច្ចេកវិទ្យាដំបូង។ លក្ខណៈពិសេសគឺ គម្លាតគឺចាប់ពី ៧សង់ទីម៉ែត្រឡើង ហើយការបញ្ចូលថ្មចាប់ពីកម្លាំង ៧វ៉ាត់ឡើងទៅ។ ចំនួនតួលេខនេះ គឺជាចំណុចចម្រូងចម្រាស់ដ៏សំខាន់មួយ៖ ការសាក ថ្មដោយគ្មានខ្សែ តែងតែប្រើពេលយូរជាងការសាកថ្ម ដោយប្រើខ្សែ ប៉ុន្តែកម្លាំង ៧វ៉ាត់ គួរតែគ្រប់គ្រាន់ សម្រាប់ការសាកថ្ម ក្នុងរយៈពេលតិចជាងមួយម៉ោង សម្រាប់ថ្មទូរសព្ទ Smartphone ធម្មតា។

បច្ចេកវិទ្យានេះបច្ចុប្បន្ន បានត្រៀមរួចរាល់ សម្រាប់បំពាក់ក្នុងទូរសព្ទ។ មិនមានព័ត៌មានណាអំពីប្រភេទ ទូរសព្ទដែលនឹងមានបំពាក់បច្ចេកវិទ្យានេះ ឬពេលវេលាជាក់លាក់នេះការមកដល់ទេ។ វាអាចត្រូវបាន បញ្ចូលក្នុងទូរសព្ទ G6 ឬទូរសព្ទម៉ូដែលថ្មី ដែលនឹងចេញក្នុងឆ្នាំនេះ ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ទេ។

LG-LOCKS-DOWN-True-Wireless-Charging-Technology-03

វាជាជម្រើសថ្មី

LG បានបន្ថែមការពង្រឹងបច្ចេកវិទ្យា ដោយពង្រីកវិសាលភាព នៃការតភ្ជាប់របស់វា និងបង្កើតវាឱ្យក្លាយជាភាពប្រាកដច្បាស់ នៃការសាកថ្មដោយគ្មានខ្សែ នៅក្នុងបន្ទប់ដ៏ធំទូលាយ។ បើទោះជាវាមិន អាចអនុវត្តបានទាំងស្រុង អត្ថប្រយោជន៍នៅតែធំធេង៖ ស្រមៃថាអ្នកមានស្ថានីយ៍ផ្គត់ផ្គង់ថាមពលមួយនៅលើតុ ឬក្នុងរថយន្ត ជាទីកន្លែងដែលអ្នកអាចដាក់ទូរសព្ទយ៉ាងងាយស្រួល នៅក្បែរវត្ថុអ្វីម្យ៉ាង ប្រសើរជាងនៅពីលើវត្ថុអ្វមួយ ដើម្បីបញ្ចូលថ្ម។

ថាមពលរបស់វា

ថាមពល ៧វ៉ាត់ គឺជាថាមពលដ៏ខ្លាំងមួយ សម្រាប់ឧបករណ៍សាកថ្មគ្មានខ្សែ ដែលនាំមកនួវបច្ចេកវិទ្យាស្រដៀងនឹងការសាកថ្មតាមស្តង់ដារ។ ចំណុចសំខាន់ វាត្រូវការចំណាយពេលជាច្រើនឆ្នាំ សម្រាប់ការផលិតអ្វីម្យ៉ាង ជំនួសឱ្យឧបករណ៍សាកថ្មដោយខ្សែ ប៉ុន្តែវឌ្ឍនភាពនៃការច្នៃប្រឌិតក្នុង បច្ចេកវិទ្យានេះ បង្ហាញថា ធាតុពិតនៃឧបករណ៍សាកថ្ម គ្មានខ្សែនាពេលអនាគត មិនមែនជាការស្រមើ ស្រមៃទៀតឡើយ។

ឧបករណ៍ប្រភេទនេះ ទោះបីបច្ចុប្បន្នក្រុមហ៊ុន LG កំពុងមាន នឹងសក្តិសមបំផុតសម្រាប់រថយន្ត យន្តហោះ និងរថភ្លើង។

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Xiaomi ចេញលក់ Xiaomi Mi MIX 2

ដោយ: ស. លីង 12 AM, Wednesday, 25 Oct, 2017

ទំនើប ធ្លាប់បានផ្សាយពីម៉ាស៊ីន Scishare Cofee Maker ដែលផលិតដោយក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ។ ថ្ងៃនេះ ទំនើប សូមលើកយកពីផលិតផលទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xi...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

Apple កំណត់សម្រាប់ iPhone Event

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

ក្រុមហ៊ុន Apple ទើបនឹងផ្ញើលិខិតអញ្ជើ សម្រាប់ព្រឹតិ្តការណ៍ប្រចាំឆ្នាំ iPhone Event ដែលនឹងប្រពឹត្តទៅនាថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ ហើយព័ត៌មាននេះទទួលបា...

Game Online ល្បីៗទាំង ១០ សម្រាប់ថ្ងៃបុណ្យ Christmas

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

Christmas កំពុងឈានចូលមកដល់ហើយ។ ពេលវេលាដ៏រីករាយបំផុតប្រចាំឆ្នាំ មកដល់ឆាប់ៗនេះហើយ មកជាមួយនឹងក្លិនផ្លែប៉ោម ក្លិនដើមឈើអែម និងដើមស្រល់ ជាមួយនឹងកិច្ចសន្យ...

Tomnerb.Com - YouTube Channel