ចូលចិត្តទំនើប

LG ផលិតទូរសព្ទតម្លៃ $1,800

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ក្រុមហ៊ុន LG បាននឹងកំពុងបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតផលទូរសព្ទប្រណិតកម្រិតខ្ពស់ជាមួយនឹងការដាក់បញ្ចូលផលិតផល
ទូរសព្ទ Signature Edition ថ្មី តាមរយៈគេហទំព័រ 9to5Google។ ទីផ្សារនេះបានចាប់ផ្តើមកាលពីឆ្នាំមុន ជាមួយនឹងការបញ្ចេញលក់
ទូរសព្ទម៉ូដែល V30 Modified Version។ ចំណែកម៉ូដែលទូរសព្ទ Signature Edition គឺជាម៉ូដែលទូរសព្ទ LG ផលិតពីសេរ៉ាមិច
មានតម្លៃដ៏ថ្លៃ ក្នុងអត្រា $1,800។

ទូរសព្ទ Version ទីពីរនេះ ចេញលក់នៅថ្ងៃនេះ ដែលមានលក្ខណៈជាមូលដ្ឋានរបស់ទូរសព្ទ LG V35 ហើយវាត្រូវបានផលិតនៅក្នុង
សម្បកសេរ៉ាមិច។ ទូរសព្ទ V35 ត្រូវបានប្រកាសដាក់លក់កាលពីខែឧសភា ក្នុងតម្លៃ $900 ដែលមានលក្ខណៈស្រដៀងនឹងទូរសព្ទ G7 ThinQ
ស្ថិតក្នុងសម្បកទូរសព្ទម៉ូដែល V30។ ផ្នែកខាងក្រោយនៃទូរសព្ទ Signature Edition ថ្មីនេះផលិតពី Zirconium Ceramic ជាសមាសភាព
វត្ថុធាតុដើម ដែលក្រុមហ៊ុន LG រៀបរាប់ថាធ្វើឱ្យតួទូរសព្ទស្ទើរតែអាចធន់នឹងសំណឹកបានទាំងស្រុង។ នៅក្នុងតម្លៃលក់ $1,800 ដុល្លារ
ទូរសព្ទម៉ូដែលថ្មីនេះនឹងផលិតតែត្រឹមចំនួន 300 គ្រឿងប៉ុណ្ណោះ ហើយវានឹងចាប់ផ្តើមមានវត្តមាននៅខែពាក់កណ្តាល ខែសីហា។
សម្រាប់ម៉ូដែលថ្មីនេះ អ្នកមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ស។ អ្នកក៏នឹងទទួលបានកាសត្រចៀកប្រភេទ Over-the-Ear
របស់ B&O ម៉ូដែល H9i មួយគូផងដែរ ដែលកាសនេះមានតម្លៃលក់រាយក្នុងមួយគូ $500។

លក្ខណៈពិសេសរបស់ទូរសព្ទ Signature Edition នេះមានដូចជា ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Snapdragon 845 មាន RAM ទំហំ 6GB
មានអេក្រង់ប្រភេទ Quad HD+ ទំហំ 6 inch និងមានទំហំឃ្លាំស្តុកទិន្នន័យ 256GB។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

អស្ចារ្យ! ប្រទេសកេនយ៉ា តំឡើងរោងចក្រថាមពល Solar ដំបូងគេបង្អស់ ដែលអាចបំប្លែងទឹកសមុទ្រ ទៅជាទឹកផឹកបាន!!!

ដោយ: ភារុន 8 AM, Thursday, 29 Aug, 2019

មនុស្សប្រហែល 2.2 ពាន់លាននាក់នៅលើពិភពលោក មិនមានលទ្ធភាពប្រើប្រាស់សេវាកម្មទឹកស្អាត ដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពនោះទេ ហើយនេះអាចជាបញ្ហាដ៏ធ្ងន់ធ្ងរ ...

៣ ចំណុច យល់ដឹងពីការធ្វើដំណើរ តាមរថយន្តដោយសុវត្ថិភាព

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

រាល់ថ្ងៃសម្រាកចុងសប្តាហ៍ឬបុណ្យ ក្រុមគ្រួសារនីមួយៗ តែងតែធ្វើដំណើរទៅកាន់ទីរមណីយដ្ឋាននានា។ ដូច្នេះលោកប៉ាអ្នកម៉ាក់ពូមីង ដែលជាអ្នកបើកបរគួរយល់ដឹងពីចំណុចខ...

ជំនាន់ក្រោយនៃកាស VR នឹងអភិវឌ្ឍន៍កាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Monday, 23 Jul, 2018

ក្រុមហ៊ុន VirtualLink ជាក្រុមហ៊ុនសម្ព័ន្ធនៃក្រុមហ៊ុនជាច្រើនរួមមាន AMD, NVIDIA, Oculus, Valve និង Microsoft។ ក្រុមហ៊ុនសម្ព័ន្ធធំមួយនេះ ទើបនឹងធ្វើក...

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួ...

Tomnerb.Com - YouTube Channel