ចូលចិត្តទំនើប

LG បង្ហាញអេក្រង់ 4K HDR តម្លៃទាបមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

តម្លៃរបស់អេក្រង់ Monitor ប្រភេទ HDR ប្រើប្រាស់សម្រាប់ការលេងហ្គេម បានបន្តការធ្លាក់ចុះ នេះបើតាមការវិនិច្ឆ័យលើម៉ូដែលថ្មីរបស់ក្រុមហ៊ុន LG។ ម៉ូដេល 32UK550-B មានជាប្រភេទអេក្រង់ 4K Resolution គាំទ្រជាមួយបច្ចេកវិទ្យា HDR10 គ្របដណ្តប់ដោយបច្ចេកវិទ្យាពណ៌ DCI-P3 រហូតដល់ 95% និងដំណើរការជាមួយបច្ចេកវិទ្យា AMD FreeSync ទំហំធំរហូតដល់ 60Hz
អេក្រង់ Monitor ថ្មីនេះក៏មានដំណើរការជាមួយនឹងពណ៌ជាច្រើនពាន់លានពណ៌ និងផលិតតាមស្តង់ដារបស់រោងចក្រ ដែលបច្ចេកវិទ្យាទាំងអស់នេះប្រមូលផ្តុំគ្នា មានតម្លៃមិនដល់ $500 ផង។ យ៉ាងណាមិញ Monitor នេះមានដាក់លក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាទំនងជានឹងបង្ហាញវត្តមាននៅតំបន់អាមេរិកខាងជើង និងអឺរ៉ុបដូចគ្នាដែរ។

នៅក្នុងតម្លៃនេះ មានកង្វះខាតមួយចំនួនកើតមានឡើងនៅក្នុងផលិតផលថ្មីនេះ។ នៅក្នុងករណីនេះ វាជាធាតុពិតដែលអេក្រង់ប្រភេទនេះប្រើប្រាស់ VA ជាជាងការប្រើប្រាស់ផ្ទាំង IPS ដូច្នេះសូមកុំរំពឹងថានឹងបានប្រើប្រាស់អេក្រង់ដែលមានមុំទស្សនាដ៏ល្អឥតខ្ចោះឱ្យសោះ។ Monitor ប្រភេទ IPS របស់ LG នឹងទាមទារឱ្យអ្នកចំណាយកាន់តែច្រើន ហើយសម្រាប់ម៉ូដែល 32UD99-W ទំហំ 32 inch ប្រភេទ 4K IPS នឹងមានតម្លៃទ្វេគុណរហូតដល់ 1,000$។

ចំណែកកម្រិតពន្លឺរបស់វាក៏មានត្រឹម 300 nit ប៉ុណ្ណោះ មិនខ្ពស់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការបច្ចេកវិទ្យា DisplayHDR ស្តង់ដាទាបបំផុតទេ ប៉ុន្តេវាអាចនឹងជាកម្រិតសមរម្យសម្រាប់ការប្រើប្រាស់ទូទៅ។
អេក្រង់ម៉ូដែលថ្មីនេះ ប្រៀបបានទៅនឹងការឆ្លើយតបទៅនឹងអេក្រង់ម៉ូដែល EW3270U ប្រភេទ 4K HDR របស់ Benq ដែលមានតម្លៃដូចគ្នា និងមានគុណសម្បត្តិប្រហាក់ប្រហែលគ្នា។ អេក្រង់ម៉ូដែល 32UK550-B នឹងបង្ហាញវត្តមាននៅក្នុងទីផ្សាប្រទេសជប៉ុននៅថ្ងៃទី 11 ខែតុលានេះ ក្នុងតម្លៃ $485 ដូច្នេះយើងសង្ឃឹមថាវត្តមានរបស់វានៅក្នុងទីផ្សាក្នុងតំបន់នានាដទៃទៀត ក៏នឹងមានតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។

អត្ថបទអ្នកចង់អាន

ពិតជាអស្ចារ្យណាស់ ឈុតក្រោះ Iron Man របស់កងទ័ពសហរដ្ឋអាមេរិក

ដោយ: ដាលីស 9 AM, Sunday, 10 May, 2015

លេងមែនទែនហើយ! នៅពេលដែលឧត្តមនាវីឯក នៃអង្គភាពប្រតិបត្តិការពិសេស របស់អាមេរិកបានបង្ហើបឱ្យដឹងថា កងទ័ពបានសាកល្បងឈុតក្រោះបែប Iron Man នៅក្នុង ខែមិថុនា នាឆ...

កាបូប ស្រ្តីដ៏ឆ្លាតវៃជាងគេ លើពិភពលោក

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

អ្នករៀនភាសាកូរ៉េ ហើយចង់បង្កើនចំណេះផ្នែកពាក្យ ការបញ្ចេញសំឡេង វេយ្យាករណ៍ជាដើម ពេលនេះអ្នកមានជំនួយហើយ ព្រោះ install app ទៅក្នុងទូរស័ព្ទរបស់អ្នក Android...

LG STYLUS 2 DUAL LTE បានមកដល់កម្ពុជាហើយ!

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតដែលទើបមកដល់ប្រទេសកម្ពុជាដែលមានទំហំអេក្រង់ធំរហូតទៅដល់ 5.7អ៊ីញដែលជាប្រភេទអេក្រង់ IPS HD ងាយស្...

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ...

Tomnerb.Com - YouTube Channel