ចូលចិត្តទំនើប

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រកាល សម្ពោធ និង ចេញលក់ជាផ្លូវការនូវ ទូរស័ព្ទស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល គឺ LG K10 និង LG K8 2017 ដែលបានប្រារព្ធឡើង នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Cellcard តាមមហាវិថីព្រះសីហុន រាជធានីភ្នំពេញ ។

ដោយសារតែតំរូវការ ស្មាតហ្វូននៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន G Gear សំរេចនាំមកបន្ថែមនូវទូរស័ព្ទស្មាតហ្វូន LG K10 និង K8 2017 នេះ សំរាប់អតិថិជនកម្ពុជា ពីព្រោះថា LG K10 និង LG K8 2017 ជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី 2017 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសេសសំរាប់ផ្តល់ជូននូវបទពិសោធន៍ជាមួយបច្ចេកវិទ្យាថ្មីៗ រួមទាំងអេក្រង់ធំ និងមានតម្លៃសមរម្យ ។

ស្មាតហ្វូន LG K10 2017 គឺជាស្មាតហ្វូនដែលមានរាងស្ដើង និង មានភាពទាក់ទាញ ត្រូវបានបំពាក់មក មកជាមួយអង្គគណនាប្រាំបីរគ្រាប់ប្រភេទ Octa-Core Processor ល្បឿន 1.5GHz រួមជាមួយទំហំ RAM 2 GB ជាមួយនឹងអង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ ដែលមានទំហំ 16 GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card) ប្រភេទ MicroSD មានទំហំថ្ម 2800mAh និង អាចប្រើជាមួយ ស៊ីម 4G ដែលមានល្បឿនលឿនគួរជាទីពេញចិត្ត ។ LG K10 មានអេក្រង់ថាច់ស្គ្រីន IPS ទំហំ 5.3អ៊ីង ផ្ទៃអេក្រង់មានលក្ខណះកោង 2.5D អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD កាមេរ៉ាមានទំហំ 13 មេហ្គាភិចសែ Autofocus, កាន់តែពិសេសជាមួយកាមេរ៉ា Selfie ទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានរហូតដ៏ 120 ដឺក្រេ ជាមួយបច្ចេកវិជ្ជា Wide Angle Selfie Camera ។

សំរាប់ LG K7  ក៏មានរាងមិនចាញ់និង K10 2017 ប៉ុន្មាននោះទេ LG K8 រចនាឡើយជាមួយទំហ 5.0 អ៊ីនភ្ជាប់មកជាមួយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Processor ល្បឿន 1.25 GHz រួមជាមួយទំហំ RAM 1.5 GB ,អង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16 GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card)ប្រភេទ MicroSD បានថែមទៀតផងថ្ម 2500mAh។ ចំនុចពិសេសមួយទៀតនោះគឺ LG K8  មានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល Autofocus, កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ។ 

ក្នុងឱកាសសម្ពោធស្មាតហ្វូនស៊េរីថ្មី LG K10 2017/ K8 នេះក្រុមហ៊ុន GGear និងក្រុមហ៊ុន Cellcard បានផ្ដល់ជូន ការលក់ក្នុងតម្លៃពិសេស ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជារាល់ការជាវទូរសព្ទ K10 2017 & K8 និង ទទួលបានរង្វាន់ដូចជា ឆ្នាំងអ៊ុត ស្រោមទូរសព្ទ ផ្លាសិ្ទកការពារអេក្រង់ ស៊ីមលេខពិសេស + អ៊ីនធើណិត 48GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល 6ខែ ថែមទាំងបង្វឹលកងឈ្នះរង្វាន់ជាច្រើនដូចជា ម៉ាស៊ីនបោកសំលៀកបំពាក់ LG និងរង្វាន់ជាច្រើនទៀត ។

កម្មវិធីពិសេសនេះ គឺចាប់ពីថ្ងៃ 4 ដល់ 7 ខែ ឧសភា ឆ្នាំ 2017 នៅនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Cellcard តាមមហាវិថីព្រះសីហុន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬទូរស័ព្ទទៅសេវាបម្រើអតិថិជនរបស់សែលកាត 012 812 812 ។

K10-LG-Tomnerb-06

K10-LG-Tomnerb-01

K10-LG-Tomnerb-03

K10-LG-Tomnerb-04

K10-LG-Tomnerb-02

អត្ថបទអ្នកចង់អាន

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើកា...

Pictar Pro ប្រែក្លាយទូរសព្ទឱ្យទៅជាកាមេរ៉ា DSLR

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

កាមេរ៉ានៅលើទូរសព្ទ Smartphone នាពេលបច្ចុប្បន្នស្ទើរតែអាចប្រកួតប្រជែងគ្នាជាមួយកាមេរ៉ា DSLR បាននៅក្នុងផ្នែកជាច្រើន ជាពិសេសជាមួយនឹងលទ្ធភាពអាចយកតាមខ្លួ...

Tomnerb.Com - YouTube Channel