ចូលចិត្តទំនើប

LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

ដោយ: ទំនើប 5 PM, Tuesday, 09 Jan, 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR។

ទូរទស្សន៏ OLED ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR ដែលនិងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្រូនិចពិភពលោក (CES 2018) នៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី 7 ឆ្នាំ 2018 ខាងមុខនេះ។

ជាមួយនឹងមុខងារ AI ដែលបានបង្កប់នៅក្នុងទូរទស្សន៍របស់ LG អាចអនុញ្ញាតអោយអ្នកប្រើប្រាស់និយាយបញ្ជាទៅលើតេឡេរបស់ទូរទស្សន៍ដោយផ្ទាល់ដើម្បីដំណើរការមុខងារផ្សេងៗរបស់ទូរទស្សន៍ វាកាន់តែធ្វើអោយអតិថិជនរីករាយជាមួយបច្ចេកវិទ្យាជំនួយការដោយប្រើសម្លេង។ ThinQ TVs របស់ក្រុមហ៊ុន LG ក៏ដើរតួជាទីជាមូលដ្ថានក្នុងផ្ទះដ៏ឆ្លាតវៃក្នុងការផ្តល់លទ្ធភាពដំណើរការឧបករណ៏ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតដូចជា៖ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធ និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែលអាចភ្ជាប់ទៅទូរទស្សន៍តាមរយះ Wi-Fi ឬ Bluetooth។

LG-W8-ThinQ_technology-news_cambodia_tomnerb-02

លើសពីនេះទៀត ជាមួយ α (Alpha) 9 processor ចុងក្រោយបំផុតរបស់ LG អាចផ្តល់អោយអ្នកទស្សនាទទួលបានបទពិសោធន៍នៃការទស្សនាជាមួយរូបភាពច្បាស់ល្អដ៏អស្ចារ្យ។ LG Nano CellTM SUPER UHD TVs បំពាក់ទៅដោយភ្លើងក្រោយ Full-Array Local Dimming (FALD) ដើម្បីផ្តល់នូវពណ៏ខ្មៅដិតល្អ និងបង្កើនកំរិតពណ៏ និងស្រមោលស្រអាប់អោយដូចរូបពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មានលក្ខណៈពិសេស 4K Cinema HDR ដែលជាបទពិសោធន៍យ៉ាងប្រពៃនៃការទស្សនាខ្សែភាពយន្តក្នុងគេហដ្ឋាន។

លោក Brian Kwon ប្រធានក្រុមហ៊ុន LG’s Home Entertainment បានមានប្រសាសន៏ថា “ LG នៅតែបន្តស្វែងរកនិងឆ្នៃប្រឌិតឧបករណ៏ប្រើប្រាស់ក្នុងផ្ទះអោយកាន់តែមានភាពមហិមា និងអស្ចារ្យ ដែលអាចផ្តល់ភាពងាយស្រួល និងការកំសាន្តយ៉ាងរីករាយដល់អតិថិជន”។ លោកក៏មានប្រសាសន៍ទៀតថា គោលបំណងរបស់ LG គឺផ្តល់ជូន និងបង្កើនការកំសាន្តក្នុងការរស់នៅរបស់អតិថិជនអោយកាន់តែប្រសើរ និងងាយស្រួល ជាមួយការវិវដ្តរបស់ TVs របស់ LG យើង។

អត្ថបទអ្នកចង់អាន

រថយន្ត James Bond នឹងត្រូវផលិតយ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

រថយន្ត DB5 ដ៏ល្បីល្បាញនៅក្នុងខ្សែភាពយន្ត James Bond វគ្គ Goldgfinger នឹងត្រូវផលិតឡើងវិញជាថ្មីដោយក្រុមហ៊ុន Aston Martin។ រថយន្តនេះនឹងត្រូវផលិតនៅតំបន...

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

ទូរសព្ទ Gionee M2017 មានថាមពលថ្ម 7000 mAh

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ទូរសព្ទ Smartphone លំដាប់ខ្ពស់ មិនមែនជាទូរសព្ទ ដែលមានសមត្ថភាពខ្ពស់ ឬ មានប្រសិទ្ធ ភាពខ្ពស់ ឬសមត្ថភាពកំពូលនានា ដែលយើងគិតថាអ្នកមានទ្រព្យស្តុកស្តម្ភ តែ...

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើ...

Tomnerb.Com - YouTube Channel