ចូលចិត្តទំនើប

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញឹកក្នុងការជំរុញបច្ចេកវិទ្យា OLED របស់ ក្រុមហ៊ុនឱ្យឈានទៅកាន់បច្ចេកវិទ្យា 8K។

នៅក្នុងព្រឹត្តិការណ៍ CES ខាងមុខងនេះ ក្រុមហ៊ុនអេឡិចត្រូនិចរបស់ប្រទេសកូរ៉េ មួយនេះនឹងអនុញ្ញាតអ្នកចូលរួមទស្សនាបានទទួលបទពិសោធន៍ថ្មី និងមានឱកាសពិនិត្យកាន់តែច្បាស់ជាមួយនឹងផលិតផលអេក្រង់ទំហំ 88 inch បំពាក់បច្ចេកវិទ្យា 8K OLED ថ្មីរបស់ក្រុមហ៊ុន ដែលជាប្រភេទអេក្រង់ដែលមានទាំងទំហំដ៏ធំ និងកម្រិត Resolution ខ្ពស់ជាប្រភេទអេក្រង់ OLED មានបច្ចេកវិទ្យាឈានមុខគេ។

កន្លងទៅនេះ ក្រុមហ៊ុន LG បានផលិតអេក្រង់ប្រភេទ OLED ធំ ទំហំ 77 inch ហើយវាមានបំពាក់ ត្រឹមបច្ចេកវិទ្យា 4K ប៉ុណ្ណោះ។ ខណៈដែលការរួមបញ្ចូល នៃបច្ចេកវិទ្យាទំនើបធំៗទាំងពីរនេះ ត្រូវបាន ផ្តល់ដល់អតិថិជន ពីក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Sony និង Panasonic ក៏បានប្រមូល ធនធានបច្ចេកវិទ្យា ដែលពួកគេមានមកផលិតអេក្រង់ OLED ដែលទទួលបានបច្ចេកវិទ្យាពីអេក្រង់ LG ផងដែរ។

ស្របពេលដែលក្រុមហ៊ុនជាដៃគូប្រជែងដ៏ធំ គឺ Samsung បានផ្លាស់ប្តូរការផ្តោតបច្ចេកវិទ្យាពីទូរទស្សន៍ OLED ទៅជាទូរទស្សន៍ QLED វិញ បានធ្វើឱ្យក្រុមហ៊ុន LG ពេលនេះក្លាយជាក្រុមហ៊ុន ផលិតទូរទស្សន៍ OLED ទំហំធំតែមួយគត់នៅក្នុងពិភពលោក។ ករណីនេះធ្វើឱ្យអ្នកវិភាគអាចទាញការសន្និដ្ឋានថា ជាមួយនឹងការប្រកួតប្រជែងដ៏ធំពីប្រទេសធំៗដទៃទៀត នៅក្នុងពិភពលោក មានដូចជា ប្រទេសជប៉ុនជាដើម បង្ហាញថាផលិតផលអេក្រង់ទូរទស្សន៍របស់ក្រុមហ៊ុន LG បានធ្វើការវិនិយោគដ៏ធំមួយ ដើម្បីធានាថាក្រុមហ៊ុនអាចបន្តលំដាប់ឈានមុខគេ ដោយធ្វើការពង្រឹងបន្ថែមលើ សមត្ថភាពផលិតបច្ចេកវិទ្យាអេក្រង់ OLED ក៏ដូចជាការជំរុញដ៏ធំមួយទៅក្នុងបច្ចេកវិទ្យាអេក្រង់ OLED នៅលើផលិតផលទូរសព្ទដៃ ដែលនេះជាទីផ្សាដែលក្រុមហ៊ុន Samsung បានគ្របដណ្តប់ ស្ទើរទាំងស្រុង។
ផ្នែកមួយនៅក្នុងការអភិវឌ្ឍន៍បន្ថែម រួមបញ្ចូលទាំងសំណង់ក្រុមហ៊ុនផលិតអេក្រង់ OLED នៅក្រៅ ប្រទេសកូរ៉េជាលើកដំបូងបង្អស់ ដែលមាននៅក្នុងទីក្រុង Guangzhou ប្រទេសចិន ដែលនៅពេល ថ្មីៗនេះទើបនឹងទទួលបានកា រអនុម័តដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។

តើមិត្តអ្នកអានរំពឹងអ្វីខ្លះ ពីផលិតផលអេក្រង់ទូរទស្សន៍ថ្មីរបស់ LG ខាងលើនេះ បន្ថែមជាមួយបច្ចេកវិទ្យា 8K OLED? តើវាអស្ចារ្យយ៉ាងណាទៅ? នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងទាំងអស់គ្នា នឹងបានស្វែងយល់កាន់តែលម្អិត ដូច្នេះសូមរងចាំតាមដានបន្តជាមួយ ទំនើប

LG-Display-88-inch-8K-OLED-Display_technology_news-cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

Amazon Phone ស្មាតហ្វូត កាមេរ៉ា 6 ជុំវិញខ្លួន

ដោយ: ដាលីស 8 PM, Thursday, 21 May, 2015

បន្ទាប់ពីយើងបានឃើញទូរស័ព្ទ ដែលផលិតឡើង ព្រមជាមួយកាមេរ៉ាខាងក្រោយ 2 នៅលើ HTC One M8 ដែលជួយ​បង្កើនលក្ខ័ណ ក្នុងការថតរូបរួចមក ថ្ងៃនេះមានរូបភាពរបស់ Amazon...

តើពិតជាមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចប្រើជាមួយហ្គាសធម្មជាតិ?

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

ការប្រើប្រាស់ថាមពលជាមួយហ្គាសធម្មជាតិគឺជាជម្រើសដ៏ល្អ និង មានប្រជាប្រិយភាពសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍នៅខាងក្នុង និង ខាងក្រៅផ្ទះ។ វាក៏ជាហេតុផលល្...

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

Apple មិនរងគ្រោះនៅ ចិនតែឯងទេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Feb, 2019

ក្រុមហ៊ុន Apple មិនបានលេងសើចទេ នៅពេលក្រុមហ៊ុនបានព្រមានថាទីផ្សារទូរសព្ទ Smartphone នៅក្នុងប្រទេសចិន បានផ្តល់ឱ្យនូវបញ្ហាប្រឈមដ៏ធំមួយកាលពីដំណាច់ឆ្នាំម...

Tomnerb.Com - YouTube Channel