ចូលចិត្តទំនើប

LG បង្កើតរោងចក្រ នៅអាមេរិក

ដោយ: ស. លីង 4 PM, Saturday, 18 Mar, 2017

នៅខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រ ផលិតម៉ាស៊ីនបោកគក់ នៅក្នុងរដ្ឋ Tennessee ក្រុង Clarksville សហរដ្ឋអាមេរិក។

លោក Dan Song ប្រធានក្រុមហ៊ុន LG Home Appliance & Air Solutions បានមានប្រសាសន៍ថា LG មានមោទនភាពខ្លាំងណាស់ ក្នុងការបណ្តាក់ទុនជាមួយនឹងសហរដ្ឋអាមេរិក។ ការបណ្តាក់ទុនលើកនេះ បាននាំយកការងារ និងសម្ភារបច្ចកវិទ្យា សម្រាប់ប្រើប្រាស់ក្នុងផ្ទះដល់រដ្ឋ Tennessee។ ក្រុមហ៊ុន LG បានសិក្សាទៅលើរដ្ឋជាច្រើន ក្នុងសហរដ្ឋអាមេរិក អស់រយៈពេល ៦ឆ្នាំ ទើបសម្រេចជ្រើសរើសរដ្ឋ Tennessee ដើមី្បបណ្តាក់ទុនបង្កើតរោងចក្រផលិតម៉ាស៊ីនបោកគក់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ នេះជាការបណ្តាក់ទុនរយៈពេលវែង។ ការជ្រើសរើសសាងសាង់នៅក្នុងរដ្ឋ Tennessee ដោយសារតែទីនេះ មានបរិយាកាសជំនួញមានលក្ខណៈល្អប្រសើរ កម្លាំងពលករមានគុណភាព និងជាទីតាំងកណ្តាលដ៏ល្អ សម្រាប់ការចែកចាយទៅទូទាំងប្រទេស។

លោកអភិបាលរដ្ឋ Tennessee និងចៅហ្វាយក្រុង Clarksville សុទ្ធតែបង្ហាញនូវក្តីត្រេកអរ និងគាំទ្រចំពោះការបណ្តាក់ទុនមួយនេះ ព្រោះក្រៅពីបង្ហាញពីមិត្តភាពក្នុងពាណិជ្ជកម្ម គឺនៅបានបង្កើតការងារ ៦០០ ដល់ប្រជាជន Clarksville ទៀតផង។

ក្នុងការសាងសង់រោងចក្រនេះ ក្រុមហ៊ុន LG បានធ្វើកិច្ចព្រមព្រៀងជាមួយនិងអាជ្ញាធររដ្ឋ Tennessee ដោយ LG ទទួលបានការឧបត្ថម្ភលើសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ការបង្វឹកពលករ និងការជ្រើសរើសអ្នកជំនាញ។

រោងចក្រ LG នឹងចាប់ផ្តើមផលិតម៉ាស៊ីនបោកគក់នៅក្នុងឆ្នាំ ២០១៩ ដែលគម្រោងនេះគ្រោងថវិកាប្រមាណ ៣០០ លានដុល្លារសហរដ្ឋ។ LG សង្ឃឹមថា គម្រោងនេះនឹងទទួលបានជោគជ័យ បន្ទាប់ពីគម្រោងចាស់នៃការសាងសង់ទីស្នាក់ការកណ្តាល LG អាមេរិកខាងជើងនៅ Englewood Cliffs រដ្ឋ New Jersey បានបរាជ័យកាលពីខែមុន៕

LG-Factory-in-USA-02

អត្ថបទអ្នកចង់អាន

វិធីសាស្រ្ត 5 យ៉ាងដែលមនុស្សឆ្លាតវៃប្រើប្រាស់ Smartphone

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

ទូរសព្ទ Smartphone ជាឧបករណ៍អេឡិចត្រូនិចមួយប្រភេទ ដែលនៅជាប់ខ្លួនរបស់យើងស្ទើរគ្រប់ពេល ដែលតែងតែធ្វើឱ្យម្រាមដៃរបស់យើងជាប់រវល់ជានិច្ចកាល។ ការប្រើប្រាស់ទ...

LG G5 អាចត្រាំទឹកបាន?

ដោយ: ម៉ូនី 1 AM, Wednesday, 20 Apr, 2016

LG G5 ត្រូវ​បាន​ប្រកាសជាផ្លូវ​ជាងរយៈពេល 2ខែមកហេីយ ចំពោះអតិថិជនរបស់ LG ក៏កំពុងទន្ទឹងរង់ចាំមើល​ពី​វត្តមានរបស់ ម៉ូដែលជំនាន់ក្រោយរបស់ LG នេះមកដល់កម្ពុជ...

Galaxy Buds បន្ថែមមុខងារបញ្ជារ ដោយសម្លេង Bixby

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Apr, 2019

អរគុណចំពោះការ Update នៅលើ Firmware កាលពីពេលថ្មីៗនេះ កាសស្តាប់ម៉ូដែល Galaxy Buds របស់ក្រុមហ៊ុន Samsung នាពេលនេះអាចដំណើរការជាមួយមុខងារបញ្ជារដោយសម្លេង...

Apple មានគម្រោងកែលម្អ Apple Watch

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 24 Jul, 2018

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងធ្វើការផ្លាស់ប្តូរមួយនៅលើផលិតផល Apple Watch នេះបើយោងតាមគេហទំព័រ Fast Company។ Version នាពេលអនាគត អាចនឹ...

Tomnerb.Com - YouTube Channel