ចូលចិត្តទំនើប

LG និង Qualcomm សហការគ្នាបន្ថែមថាមពលដល់ G7

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ ដែលទទួលបានភាពល្បីល្បាញខ្លាំង និងកំពុងទន្ទឹង រងចាំយ៉ាងអន្ទះសារពីសំណាក់អតិថិជន គឺទូរសព្ទ LG G7 ដែលនឹងមានវត្តមានលើទីផ្សារនៅឆ្នាំក្រោយ។ ទូរសព្ទ G7 ថ្មី ត្រូវបានរាយការណ៍ថា នឹងមានការសហការបច្ចេកវិទ្យាជាមួយក្រុមហ៊ុន Qualcomm ដែលនឹងមានបំពាក់បច្ចេកវិទ្យាបន្ទះឆីប សម្រាប់ទូរសព្ទចល័តចុងក្រោយ Snapdragon 845។

ក្រុមហ៊ុន LG និង Qualcomm បានចាប់ផ្តើមកិច្ចសហការជាមួយគ្នា លើការអភិវឌ្ឍន៍បច្ចេកវិទ្យាចុង ក្រោយរបស់ Qualcomm កាលពីដើមខែនេះ។ ក្រុមហ៊ុន LG កំពុងសម្លឹងរកមើលឱកាសតំឡើងបន្ទះឆីបនៅលើទូរសព្ទ G7 និងបោះជំហានឈានមុខគូប្រកួតប្រជែង។ ទូរសព្ទ LG G6 បានចេញលក់កាលពីខែមីនា ដើមឆ្នាំនេះ ជាមួយបច្ចេកវិទ្យាបន្ទះ Snapdragon 821 ស្របពេលដែលទូរសព្ទ Galaxy S8 របស់ Samsung ដែលចេញលក់នៅខែមេសា ទទួលបានបច្ចេកវិទ្យាពីក្រុមហ៊ុន Qualcomm ចុងក្រោយបង្អស់ និងជាប្រព័ន្ធប្រតិបត្តិការលឿនបំផុត គឺ Snapdragon 835។ កង្វះខាតការផ្គត់ផ្គង់នៃបច្ចេកវិទ្យា Snapdragon 835 ត្រូវបានគេសន្មត់ថា ជាហេតុផលដែលរារាំងការទទួលបានបច្ចេកវិទ្យាចុងក្រោយសម្រាប់ LG។ ក្រុមហ៊ុន LG បានព្យាយាមជម្រះមន្ទិលសង្ស័យ ដោយលើកឡើងថា Snapdragon 821 ផ្តលនូវប្រសិទ្ធភាព និងលំនឹងប្រសើរជាង 835 ប៉ុន្តែមិន អាចអនុវត្តទៅបាន ដោយគ្មានការបាត់បង់អតិថិជនសក្តានុពល នៃទូរសព្ទ G6 ឡើយ។ ប៉ុន្តែ Snapdragon 845 ទំនងជាមានល្បឿនលឿនជាង 835 ប្រមាណ 30% ហើយ LG នឹងក្លាយជាក្រុមហ៊ុនផលិតទូរសព្ទ Smartphone ដំបូងគេ ដែលទទួលបានបច្ចេកវិទ្យានេះ។ ប្រព័ន្ធប្រតិបត្តិការ នេះត្រូវបានគេនិយាយថា នឹងអាស្រ័យលើបន្ទះឆីប 7-nanometer។ ក្រុមហ៊ុន LG កំពុងព្យាយាម យកឈ្នះលើគូប្រកួត ដោយផ្តោតលើការច្នៃប្រឌិតផលិតផល ជាជាងភាពលំនឹង។

ក្រុមហ៊ុន LG បានបោះជំហានយ៉ាងធំរំលងលើដៃគូប្រកួតប្រជែង ដោយធ្វើការវិនិយោគនៅក្នុងការ បណ្តាក់ទុននេះ។ យើងសង្ឃឹមថា ទូរសព្ទជំនាន់ថ្មី LG G7 នឹងក្លាយជាផលិតផលវិជ្ជមានសម្រាប់ក្រុមហ៊ុន។

G7-LG-Phone-Tomnerb-03

អត្ថបទអ្នកចង់អាន

Gadget ប្លែកៗជំនួយ ដល់ការវាយអត្ថបទ

ដោយ: ដួងច័ន្ទ 11 PM, Monday, 04 Sep, 2017

ចូលចិត្តផ្ញើសារ តាមទូរសព្ទដៃមែនទេ? អញ្ចឹង នាំគ្នាមកស្គាល់ Gadget សម្រាប់ជាជំនួយដល់ការ វាយអត្ថបទសារ កាន់តែងាយស្រួល និងឆាប់រហ័ស។ Brolly Texting Umbre...

HTC U និង Ultra នឹងបង្ហាញខ្លួន ក្នុងខែមីនា ២០១៧ នេះ

ដោយ: ចរិយា 10 PM, Sunday, 15 Jan, 2017

ទូរស័ព្ទ HTC នឹងចេញជំនាន់ពីរ ក្នុងពេលតែមួយ គឺ HTC U Play និង HTC U Ultra ដែលទំនើប ទទួលបានព័ត៌មានថា នឹងបង្ហាញខ្លួនដល់សាធារណៈជន នៅក្នុងខែកុម្ភៈ និងមី...

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

មជ្ឈមណ្ឌលតភ្ជាប់ថាមពល USB-C ថ្មីរបស់ Satechi គាំទ្រម៉ូនីទ័រ 4K ក្នុងល្បឿន 60Hz រួមទាំងមានឌុយដោតរន្ធ USB-C ចំនួនពីរ

ដោយ: ភារុន 9 AM, Friday, 30 Aug, 2019

ក្រុមហ៊ុន Satechi កំពុងចេញផ្សាយមជ្ឈមណ្ឌលតភ្ជាប់ថាមពល USB-C ថ្មី។ ដំបូងព័ត៌មានបានលើកឡើងអំពីដំណឹងល្អ នោះគឺមជ្ឈមណ្ឌលតភ្ជាប់ថាមពលនេះមានរន្ធ HDMI ចំនួនព...

Tomnerb.Com - YouTube Channel