ចូលចិត្តទំនើប

LG ឈ្នះពានរង្វាន់ការរចនា BEST OF THE BEST ពី Red Dot Design Awards

ដោយ: ទំនើប 9 PM, Saturday, 22 Apr, 2017

Red Dot Design Awards ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតម្លៃការរចនារបស់ផលិតផលអេឡិចត្រូនិច។ ហើយថ្ងៃនេះដែរ ពានរង្វាន់ Best of the Best Awards ត្រូវបានផ្តល់ទៅឱ្យទូរទស្សន៍ LG’s SIGNATURE OLED TV W និង ទូរទឹកកក Smart InstaView លើការរចនានិងការច្នៃប្រឌិតដ៏ល្អឥតខ្ចោះ។

ទូរទស្សន៍ស៊េរីថ្មី LG SIGNATURE OLED TV W ត្រូវបានរចនាឡើងក្នុងលក្ខណៈពិសេស រូបរាងស្តើង ទំនើប។ ពេលចាប់ភ្ជាប់ទៅនឹងផ្ទៃជញ្ជាំងបង្កើតការភាន់ច្រលំ ហាក់បីដូចជាយើងកំពុងមើលតាមបង្អួចផ្ទះ ខណៈពេលយើងកំពុងទស្សនា។ វាជំរុញបទពិសោធន៍ នៃការទស្សនាឲ្យកាន់តែមានភាពជក់ចិត្ត។ ថ្មីៗនេះទូរទស្សន៍ស៊េរីថ្មី LG SIGNATURE OLED TV W ក៏ទទួលបានពានរង្វាន់រចនា iF Design Award ផងដែរ។

ដោយឡែក ទូរទឹកកកស៊េរីថ្មី LG’s InstaView Door-in-Door™ ក៏ត្រូវបានទទួលស្គាល់ដោយ Red Dot សម្រាប់ភាពជោគជយ័ ក្នុងការរួមបញ្ចូលគ្នានូវការរចនាដ៏ស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ។ Smart InstaView™ ជាប្រភេទទូរទឹកកកដែលបំពាក់ដោយអេក្រង់ Touch LCD Display មានទំហំ ២៩ អ៊ីញ។ យើងអាចមើលឃើញផ្នែកខាងក្នុងរបស់ Smart InstaView™ បានដោយគ្រាន់តែប៉ះលើអេក្រង់របស់វា ចំនួនពីរដងជាការស្រេច ដោយពុំចាំបាច់បើកទ្វាររបស់វានោះទេ។ ចំណែក Smart Tag Menu អាចអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់បន្ថែមស្លាកសញ្ញាចំណាំ នៅលើអេក្រង់ ដើម្បីបញ្ជាក់ថាមានចំណីអាហារណាខ្លះ ដែលរក្សាទុកនៅខាងក្នុងទូរ។ លើសពីនេះទៀត អ្នកប្រើប្រាស់ក៏អាចបញ្ចូលកាលបរិច្ឆេទ ផុតកំណត់របស់ចំណីអាហារ ដូច្នេះទូរទឹកកកនឹងអាចធ្វើការរំលឹកអ្នកប្រើប្រាស់ ចំពោះចំណីអាហារណា ដែលជិតផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

បន្ថែមពីការទទួលបានពានរង្វាន់ល្អទាំងពីរនេះហើយ LG ក៏បានទទួលពានរង្វាន់កិត្តិយសចំនួន ១៨បន្ថែមទៀតពី Red Dot មានដូចជាទូរទស្សន៍ LG SIGNATURE OLED កុំព្យូទ័រយួរដៃ ទូរសព្ទ Smartphone V20 នាឡិកា LG Smart Watch កាសត្រចៀកwireless និង ឧបករណ៍បញ្ចាំង Slide (monitor) ប្រភេទ Minibeam

បើយោងតាមប្រសាសន៍របស់លោក Noh Chang-ho ដែលជាប្រធានផ្នែករចនារបស់ក្រុមហ៊ុន LG Electronics បានឱ្យដឹងថាការទទួលស្គាល់របស់ Red Dot មកលើផលិតផលរបស់ LG គឺជាការបញ្ជាក់ឲ្យឃើញថា LG គឺជាអ្នកនាំមុខគេក្នុងការរចនាផលិតផលអេឡិចត្រូនិច។ ក្រុមហ៊ុននឹងបន្តផ្តល់ជូននូវផលិតផលដែលជំរុញឱ្យមានការរចនា និងបច្ចេកវិទ្យាលើសពីរការរំពឹងទុករបស់អតិថិជន ហើយក្រុមហ៊ុនប្តេជ្ញានឹងធ្វើឲ្យល្អបំផុតដើម្បីកំណត់ស្តង់ដារ សោភ័ណភាព របស់ផលិតផលរបស់ក្រុមហ៊ុនឲ្យកាន់តែខ្ពស់។

សូមបញ្ជាក់ដែរថា ផលិតផលថ្មីៗទាំងអស់នេះនឹងមានវត្តមាននៅក្នុង LG BrandShop គ្រប់សាខាទាំងអស់នៅក្នុងពេលឆាប់ៗនេះ។

LG BrandShop ទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ

ព័ត៌មានបន្ថែម 023 222 699/ 023 888 299

LG-Red-Dot-Design-Awards-01

អត្ថបទអ្នកចង់អាន

ព្រឹត្តិការណ៍ LG InnoFest Asia 2018 បង្ហាញនូវបច្ចេកវិទ្យា AI ដែលបញ្ជាដោយសំឡេង

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG Electronics បានប្រារព្ធពិធី LG InnoFest Asia ប្រចាំឆ្នាំ 2018 ដែលប្រព្រឹត្តិនៅ LG Electronics Arena នៅថ្ងៃទី 25 ខែមេសា​ និងមានការអញ្ជ...

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ...

តើលេខ N នៅក្នុងរថយន្តចង្កឹះលេខអូតូ ប្រើសម្រាប់ធ្វើអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 17 Jul, 2018

លេខ N ឬឈ្មោះពេញហៅថា Neutral គឺជាលេខ Gear នៅក្នុងរថយន្ត ដែលប្រើប្រាស់ចង្កឹះលេខអូតូ ឬស្វ័យប្រវត្តិ។ តើអ្នកមានធ្លាប់បានគិតពីតួនាទីរបស់លេខ N នេះដែរឬទេ...

Huawei MediaPad X2 ធេប្លេតថ្មី អាចទូរស័ព្ទបាន

ដោយ: ដាលីស 9 PM, Monday, 07 Sep, 2015

Huawei MediaPad X2 ធេប្លេតស៊េរីថ្មីចុងក្រោយគេបំផុត ដែលមានតួគ្រឿងស្តើងត្រឹមតែ 7.18មីល្លីម៉ែត្រ ទម្ងន់​ស្រាល​ត្រឹមតែ 249ក្រាម ប្រើជាទូរស័ព្ទដៃបាន និង...

Tomnerb.Com - YouTube Channel