ចូលចិត្តទំនើប

LG ចេញលក់ទូរសព្ទម៉ូដែល X Venture

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ X Venture ដែលជាទូរសព្ទថ្នាក់កណ្តាលចុងក្រោយបង្អស់នៃស៊េរី X សម្រាប់ការប្រើប្រាស់នៅខាងក្រៅ ដែលនឹងចាប់ផ្តើមលក់ដំបូងលើទីផ្សា ក្នុង សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងពង្រីកវត្តមានទូរសព្ទម៉ូដែលថ្មីនេះ ទៅកាន់តំបន់អាមេរិកកណ្តាល មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក។

ទូរសព្ទ LG X Venture មានភាពរឹងមាំ ធន់ ស្តង់ដាយោធា ដែលទទួលស្គាល់ដោយក្រសួងការពារ ជាតិអាមេរិក នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន។ អេក្រង់របស់ទូរសព្ទអាចទប់ទល់នឹងភាពប្រេះស្រាំ និងមានសមត្ថភាពការពារជម្រាបទឹក និងធូលី IP68។ ទូរសព្ទនេះមានកាមេរ៉ាទំហំ 5 Megapixel និងមានកាមេរ៉ាមុខទំហំ 120 ដឺក្រេ។

វានាំមកជាមួយនូវកម្មវិធី LG Outdoor Essentials ដែលវាស់វែងកាល់ឡូរី រយៈចម្ងាយ ជំហានដើរ ទិសដៅ និងសម្ពាធខ្យល់ សម្រាប់ប្រើប្រាស់ក្នុងបរិស្ថានខាងក្រៅ។ មុខងារ Glove Mode ត្រូវបានប្រើប្រាស់សម្រាប់ពេលលេងកូនហ្គោល ឬការដើរឡើងភ្នំ។

វាមានសមត្ថភាពថ្មកម្លាំង 4100mAh និងមានសមត្ថភាពសាកថ្មបានលឿន ដោយការសាកបាន 50% ក្នុងពេល 48 នាទី។

ក្រុមហ៊ុន LG បានធ្វើការ update ទូរសព្ទស៊េរី X ជារៀងរាល់ឆ្នាំ ដែលជាម៉ូដែលទូរសព្ទថ្នាក់កណ្តាល ផ្ទុយពីម៉ូដែល Premium G របស់ក្រុមហ៊ុន។

ដោយមិនគិតពីការខាតបង់នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបដិសេធនឹងការវិលត្រឡប់ទៅរកយុទ្ធសាស្រ្ត Dual-Track ដែលជាយុទ្ធសាស្រ្តដាក់ចេញលក់ នូវផលិតផលដើមនៃទូរសព្ទ ទាំងថ្នាក់ខ្ពស់ និងថ្នាក់កណ្តាល។

ម៉ូដែលទូរសព្ទចុងក្រោយបង្អស់ LG G6 បានចេញលក់នៅប្រទេសប្រេស៊ីល នៅក្នុងខែនេះ ហើយក្រុមហ៊ុនកំពុងពង្រីកវត្តមានផលិតផល នៃក្នុងទីផ្សាកំពុងរីកចម្រើនទាំងនេះ។

X-Venture-LG-Tomnerb-01

X-Venture-LG-Tomnerb-03

អត្ថបទអ្នកចង់អាន

ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា ទំនើប ដើម្បីផ្តល់ឱ្...

កម្មវិធី LG VPINPUT អាចតភា្ជប់ និងបញ្ជាពីទូរស័ព្ទដៃទៅកុំព្យូទ័រ

ដោយ: ម៉ូនី 10 PM, Wednesday, 29 Jun, 2016

កាលពីថ្មីៗនេះ ក្រុមហ៊ុន LG បានណែនាំអំពីកម្មវិធីថ្មី មួយដែលមានឈ្មោះថា VPInput សំរាប់អ្នកប្រើប្រាស់ ទូរស័ព្ទដៃស្មាតហ្វូនLG ដូចជា LG G4 LG G5 និង LG V...

កាមេរ៉ា RX100 ស៊េរីចុងក្រោយបំផុត របស់ Sony ទទួលបានរន្ធ Mic

ដោយ: ភារុន 10 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Sony ទំនងជាទើបតែបញ្ចេញ RX100 VI កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុននេះក៏បានត្រឡប់មក ជាមួយនឹងម៉ូដែលថ្មី នោះគឺ RX100 VII ប៉ុន្តែនេះគឺជាឈ...

គុណសម្បត្តិ និង គុណវិបត្តិនៃការធ្វើដំណើរ ដោយរថយន្ត

ដោយ: ដួងច័ន្ទ 10 PM, Friday, 13 Jan, 2017

ដំណើរកំសាន្ត គឺជាវិធីសាស្រ្តមួយ ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ពីការបំពេញការងារ ឬការប្រកប របរចិញ្ចឹមជីវិតនានា។ អ្នកតែងតែចង់ដឹងពីមធ្យោបាយល្អបំផុត សម...

Tomnerb.Com - YouTube Channel