ចូលចិត្តទំនើប

LG កំពុងត្រៀមចេញទូរសព្ទ LG G6 សម្រាប់ឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG នឹងចូលរួមក្នុងវេទិកា MWC ជាថ្មីម្តងទៀត ហើយនឹងចេញលក់ទូរសព្ទម៉ូដែលថ្មី LG G6។

ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរសព្ទ G6 ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

កាលបរិច្ឆេទដាក់លក់

របាយការណ៍ពី Venturebeat បានរៀបរាប់ថា LG G6 នឹងមានលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងលឿនបំផុតនៅថ្ងៃទី០៩ ខែមីនា។ កាលបរិច្ឆេទនេះបង្ហាញថា LG G6 នឹងមានក្នុងទីផ្សាមុន Samsung Galaxy S8 ដែលគ្រោងនឹងចេញនៅថ្ងៃទី២៩ ខែមីនា ឬរហូតដល់ ថ្ងៃទី២១ ខែមេសា។ ប៉ុន្តែចំពោះទីផ្សាក្រៅពីប្រទេសកូរ៉េខាងត្បូង វាជាករណីដាច់ដោយឡែក។ នៅសហរដ្ឋអាមេរិក វានឹង មានវត្តមាននៅថ្ងៃទី០៧ ខែមេសា និងប្រហែល ៤សប្តាហ៍បន្ទាប់សម្រាប់ទីផ្សានៅតំបន់អាស៊ី។

យោងតាមព័ត៌មានលម្អិត ដែលចេញដោយរបាយការណ៍ Wall Street កាលពីថ្ងៃទី០៤ ខែមករា លោក Skott Ahn ប្រធានផ្នែកបច្ចេកវិទ្យារបស់ LG បាននិយាយពី LG G6 និងបញ្ជាក់ថាវានឹងមក ដល់ក្នុងពេលដ៏ខ្លីខាងមុខ។ ពេលវេលាដែលយើងរំពឹងថា នឹងបានឃើញវា គឺស្ថិតក្នុងវេទិកា MWC 2017។

LG-G6-2017-01

របាយការណ៍កាលពីថ្ងៃទី១៤ ខែមករា បង្ហាញថាក្រុមហ៊ុន LG កំពុងធ្វើការពិសោធន៍ ដើម្បីធានាថា LG G6 មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដោយសារតែក្រុមហ៊ុនមិនចង់ដើរ តាមគន្លងកំហុសឆ្គង របស់ Samsung Galaxy Note 7។ ទោះបីជាកំហុសឆ្គងរបស់ក្រុមហ៊ុន Samsung មិនមានជាប់ ពាក់ព័ន្ធជាមួយផ្នែកណាមួយរបស់ក្រុមហ៊ុន LG ក៏ពួកគេចង់ពង្រឹងសុវត្ថិភាព និង គុណភាពទូរសព្ទ ដោយសារអ្នកប្រើប្រាស់កាន់តែច្រើន ទាមទារនូវសុវត្ថិភាពនៃទូរសព្ទ Smartphone កាន់តែខ្ពស់។ ក្នុងចំណោមការពិសោធន៍ទាំងអស់ ការធ្វើតេស្តលើកម្តៅរបស់ថ្ម ដោយធ្វើតេស្តជាមួយសីតុណ្ហភាព ១៥% ខ្ពស់ជាងស្តង់ដាតម្រូវដោយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ទូរសព្ទ LG G6 ក៏ត្រូវបានធ្វើតេស្តលើការរងសំពាធ ការធ្លាក់ពីទីខ្ពស់ និងការប៉ះទង្គិចខ្លាំងផងដែរ។ បន្ថែមលើនេះ LG ក៏បានបង្ហាញថាទូរសព្ទម៉ូដែលថ្មីនេះ នឹងប្រើប្រាស់ខ្សែចំលងកម្តៅជាមួយ CPU ដើម្បីចម្លងកម្តៅនៅពេល ទូរសព្ទដំណើរការ ហើយបច្ចេកវិទ្យានេះយើង ក៏ធ្លាប់បានឃើញនៅក្នុងទូរសព្ទស្រឡាយ Samsung Galaxy S។

ថ្ងៃទី១៩ ខែមករា ក្រុមហ៊ុនLG បានចេញសេចក្តីប្រកាសបញ្ជាក់ថា ការបង្ហាញវត្តមានជាផ្លូវការនឹងធ្វើ ឡើងនៅក្នុងវេទិកា MWC 2017 ចំថ្ងៃទី២៦ ខែកុម្ភៈ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ កាលបរិច្ឆេទនេះប្រព្រឹត្តឡើងមុនមួយថ្ងៃ នៃការចាប់ផ្តើមវេទិកា WMC ដែលជាពេលវេលាដូចគ្នានឹងឆ្នាំមុនក្នុងការដាក់បង្ហាញផលិតផលរបស់ LG។ សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងក្នុងរូបរាងជាទូរសព្ទ Smartphone ដែលមានអេក្រង់ធំ ភ្ជាប់ជាមួយពាក្យស្លោក «See More, Play More»។

LG G6 អាចមានតម្លៃថ្លៃជាង ទូរសព្ទ LG ម៉ូដែលមុន ៥០ដុល្លារ។

ការរចនា និងរូបរាង

ក្រុមហ៊ុន LG ធ្លាប់បានប្រើប្រាស់ពាក្យស្លោក « Save the Date» សម្រាប់ផ្សព្វផ្សាយពីផលិតផលទូរសព្ទ Smartphone បន្ទាប់របស់ LG។ យ៉ាងណាមិញ ពាក្យស្លោកខាងលើ តែសំដៅដល់ទូរសព្ទ ដែលមានអេក្រង់ធំ នឹងមិនទាន់លេចជារូបរាងឡើយ។ មានរូបភាពក្រាហ្វិចមួយបានបង្ហាញពីទូរសព្ទដៃ LG ថ្មីដែលមានទំហំសមល្មមនឹងបាតដៃ។ ស្របពេលជាមួយគ្នានេះ របាយការណ៍ពី ZDNET បានលើកឡើងថា LG បានបញ្ជាក់ថា LG G6 នឹងប្រើប្រាស់បច្ចេកវិទ្យា Full Vision ក្នុង ការបង្ហាញរូបភាពលើអេក្រង់។

យោងតាមព័ត៌មានលេចលឺមិនច្បាស់ការ បានសរសេរថា LG G6 ផលិតឡើងក្នុងសំបក Ringke។ ក្នុងនោះក៏មានបង្ហាញថា វាមានកាមេរ៉ាខាងក្រោយជា Dual-Camera ភ្ជាប់ជាមួយឧបករណ៍ស្កេន ក្រយ៉ៅដៃ និងមានរាងកាន់តែស្តើង។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ គឺរន្ធដោត USB មានទំហំ ៣.៥ មីលីម៉ែត្រ និងជារន្ធដោតប្រភេទ C។ វាមានប៊ូតុងសម្លេង២ នៅជំហៀងនៃតួទុរសព្ទ មានន័យថាប៊ូតុងរួមបញ្ចូលគ្នានៃ Home key និង Volume Rocker ត្រូវបានដកចេញ និងអាចសន្មត់ថាមុខងារស្កេនក្រយ៉ៅដៃ នៅតែជាប៊ូតុង Power។ រូបភាពនៅក្នុងព័ត៌មានទាំងនោះបង្ហាញពីខ្សែភ្ជាប់ជាមួយឧបករណ៍សាកថ្មនៅខាងក្រៅ ដែលអាចឱ្យយើងសន្មត់ថា វាអាចនឹងប្រើប្រាស់ប្រភពថាមពលខាងក្រៅ។

ព័ត៌មានលេចលឺដំបូងពី LG G6 កាលពីឆ្នាំ ២០១៦ បានមកពីគេហទំព័រ Chosun.com បាននិយាយថា LG G6 នឹងមានអេក្រង់កោង OLED។ ប៉ុន្តែព័ត៌មាននេះមិនអាចក្លាយជាការពិតទេ។ ព្រោះការច្នៃប្រឌិតនេះ វាស្រដៀងនឹងទូរសព្ទ Galaxy S7 Edge ឬម៉ូដែលចាស់របស់LG គឺ LG G Flex ដែលមានអេក្រង់កោងពីលើដល់ក្រោម។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន ទូរសព្ទ Smartphone ម៉ូដែលថ្មីនឹងរចនាក្នុងអេក្រង់ 1440×2880 QHD+ Resolution ហើយដោយសារ LG G6 ជាម៉ូដែលនឹងចេញមុនគេបន្ទាប់ពី សេចក្តីប្រកាសនេះ ដូច្នេះវាអាចជាភិនភាគរបស់ LG G6។ វានឹងមានទំហំ 5.7in 564ppi ដែលមានផ្ទៃធំក្នុងកម្រិត Ratio 18:9 ដូចដែល LG បានពិពណ៌នាថាវាជាទូរសព្ទ «Immersive Viewing Experience» ហើយវាអាចនឹងដំណើរការដោយ Android 7.0 ជាបច្ចេកវិទ្យាពហុមុខងារ ដែលអាចប្រើប្រាស់កម្មវិធីច្រើននៅលើអេក្រង់ក្នុងពេលតែមួយ។ អេក្រង់របស់វាក៏នឹងប្រើប្រាស់បច្ចេកវិទ្យា LG’s inTOUCH បង្កើតឡើងដើម្បីឱ្យរំញោច នៃការប៉ះផ្ទៃអេក្រង់មានកាន់តែខ្លាំង កាន់តែច្បាស់ និងកាន់តែលឿន។ LG G6 ក៏នឹងមានសមត្ថភាពធន់នឹងទឹក និងការរងសំពាធ ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនដទៃ ដែលបានប្រើប្រាស់បច្ចេកវិទ្យានេះ រួចជាស្រេចហើយ។

Hardware និងបច្ចេកវិទ្យាផ្សេងៗទៀត

ព័ត៌មានមិនច្បាស់ការជាច្រើនបានបង្ហាញថា LG G6 អាចនឹងមានបច្ចេកវិទ្យា និងប្រព័ន្ធ Hardware មួយចំនួនដូចជា៖

  • Qualcomm Snapdragon 820
  • 4GB RAM
  • Google Assistance
  • សំបកក្រោយផលិតពី Metallic Material
  • 5mm headphone jack
  • មិនមែន Removable Battery

LG-G6-2017-03

អត្ថបទអ្នកចង់អាន

Microsoft វិនិយោគគម្រោង AI សម្រាប់ជួយជនពិការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 May, 2019

ថ្ងៃនេះ ជាគម្រប់ខួប 8 ឆ្នាំនៃទិវា Global Accessibility Awareness ហើយក៏ជាឆ្នាំទី 2 ដែលក្រុមហ៊ុន Microsoft កំពុងផ្តល់ជំនួយដល់គម្រោង AI មានន័យថា នឹងធ្...

ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា ទំនើប ដើម្បីផ្តល់ឱ្...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

បែកធ្លាយរូបរាងអេក្រង់របស់ Galaxy S10

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទ Samsung Galaxy S10 ទំនងដូចជាបែកធ្លាយរូបរាងជាថ្មីម្តងទៀតហើយ ហើយពេលនេះ វាមិនត្រូវបានលាក់បាំងពីក្រោយរូបភាពក្លែងបន្លំទៀតឡើយ។ លោក Evan Blass ដែ...

Tomnerb.Com - YouTube Channel