ចូលចិត្តទំនើប

Lexus LC500 Coupe កាន់តែឡូយជាមួយរឿង Black Panther

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 20 Feb, 2018

ព្រឹត្តិការណ៍ Specialty Equipment Market Association (SEMA) នៅក្នុងឆ្នាំ 2018 នេះកាន់តែអសា្ចរ្យ ដោយមានការប្រមូលផ្តុំនូវម៉ូដែលរថយន្តល្បីៗ នៅជុំវិញពិភពលោក មកបង្អួតសម្រស់ទាក់ទាញចិត្ត អ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងឆ្នាំ 2018 នេះព្រឹត្តិការណ៍នេះកាន់តែ ពិសេសជាមួយនឹងការចាប់ដៃសហការ ក្នុងការបង្ហាញម៉ូដែលរថយន្តថ្មីៗ ជាមួយនឹងរសជាតិបែបផែនខុសៗគ្នា ខុសប្លែកពីឆ្នាំមុនៗ នោះគឺការផ្សព្វផ្សាយពីភាពយន្តហូលីវូដ។
ក្រុមហ៊ុន Lexus បានចាប់ដៃសហការជាមួយក្រុមហ៊ុន Marvel Studio ដើម្បីបង្កើតចេញនូវរថយន្តម៉ូដែលពិសេសថ្មី LC500 Coupe ដែលយកលំនាពីក្នុងភាពយន្តហូលីវូដថ្មី ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ គឺរឿង Black Panther។ កាន់តែពិសេសជាមួយនឹងរូបភាពថ្មី របស់សៀវភៅរឿងនេះ មានភ្ជាប់នៅលើរថយន្ត។

2018-Lexus-LC-500-and-LC-500h_car-news_cambodia_tomnerb-01
ជាក់ស្តែងក្រុមហ៊ុន Lexus បានផលិតរថយន្តថ្មីចំនួន 2 គ្រឿងសម្រាប់ដៃគូសហការ Black Panther។ ក្នុងចំណោមរថយន្តទាំងពីរគ្រឿងនោះ មានមួយគ្រឿងអាចធ្វើការរកទិញបាន ប៉ុន្តែមួយគ្រឿងទៀតមិនមែនសម្រាប់ការលក់នោះទេ។ រថយន្តដែលអ្នកបានឃើញនៅក្នុងរូប ជាមួយនឹងរូបភាពស្រោមមុខរបស់តួអង្គ Chadwick Boseman នៅលើក្បាលរថយន្តខាងមុខ គឺជាម៉ូដែលរថយន្តដែលមិនមានលក់។ វាមានទំហំតួរថយន្តធំទូលាយ មានគំនូរពណ៌ខៀវរត់ប្រដេញគ្នា ពេញតួរថយន្ត មានកង់ប្រភេទ 10-Spoke ទំហំយក្ស រចនាម៉ូដពណ៌ដ៏ទាក់ទាញ និងមានពន្លឺ ភ្លើង Neon ពណ៌ខៀវប្រដេញគ្នាពីក្រោមរថយន្តផងដែរ។

2018-Lexus-LC-500-and-LC-500h_car-news_cambodia_tomnerb-02
ចំណែករថយន្តមួយទៀត គឺជារថយន្តដំបូងដែលក្រុមហ៊ុន Lexus បានហៅវាថា Inspiration Series។ នេះជាម៉ូដែលរថយន្តរចនា ដ៏ពិសេសថ្មីមួយរបស់ក្រុមហ៊ុន។ វាមានបំពាក់រូបភាព Structural Blue ដែលក្រុមហ៊ុន Lexus បានរៀបរាប់ថាវាត្រូវចំណាយពេលអស់ 15 ឆ្នាំក្នុងការ ធ្វើគម្រោងផលិត និងប្រើប្រាស់ពេល 8 ខែក្នុងការផលិតសម្រេច។ ចំណុចពិសេសផ្សេងៗទៀត របស់រថយន្តថ្មីស្រឡាងមួយគ្រឿងនេះមានដូចជា កង់រថយន្តទំហំ 21 inch លាយជាមួយនឹងតួ អាលុយមីញ៉ូម មានបន្ទះឈ្នាន់ឡើងរថយន្តប្រភេទ Model-Specific Carbon-Fiber និងមានការរចនាខាងក្នុងពណ៌សសុទ្ធ។ រថយន្តនេះក៏មានបំពាក់ជាមួយនូវ Barneys Collection of Barware យ៉ាងពិសេស ផលិតឡើងដើម្បីឱ្យសក្តិសមនឹងរថយន្តម៉ូដែល LC។ ក្រុមហ៊ុន Lexus មានផ្តល់ជាគំរូនៃរថយន្ត LC Inspiration Series បានត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ ដែលក្នុងករណីនេះយើងមិនទាន់បានដឹង ពីតម្លៃរបស់រថយន្តនេះនៅឡើយទេ ប៉ុន្តែផលិតផលរថយន្តថ្មីស្រឡាងមួយនេះ នឹងមានវត្តមាននៅលើទីផ្សានៅឆ្នាំបន្ទាប់។

2018-Lexus-LC-500-and-LC-500h_car-news_cambodia_tomnerb-03
ចំណុចពិសេសចុងក្រោយ នៃការតាំងបង្ហាញ Lexus SEMA គឺជារូបភាពសៀវភៅប្រលោមលោកថ្មីគឺ Black Panther: Soul of Machine។ ដូចជានៅក្នុងខ្សែភាពយន្ត រថយន្តម៉ូដែល LC មានបង្ហាញខ្លួននៅក្នុងខ្សែរឿងក្នុងសៀវភៅ ដែលត្រូវបានគូដោយអ្នកនិពន្ធរបស់ Marvel Comics គឺលោក Fabian Nicieza។ សៀវភៅរឿងមានចេញលក់តែបួនវគ្គប៉ុណ្ណោះ ដោយមានវគ្គចុងក្រោយ កំណត់នឹងចេញលក់នៅក្នុងខែវិច្ឆិកា ចុងឆ្នាំនេះហើយ។

2018-Lexus-LC-500-and-LC-500h_car-news_cambodia_tomnerb-04

2018-Lexus-LC-500-and-LC-500h_car-news_cambodia_tomnerb-05

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីរបៀបភ្ជាប់ AirPods ថ្មី សម្រាប់អ្នកប្រើជាលើកដំបូង

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

AirPods របស់ក្រុមហ៊ុន Apple គឺមានភាពងាយស្រួលបំផុត ក្នុងការប្រើប្រាស់ដោយឥតខ្សែ ដើម្បីភ្ជាប់ជាមួយនឹង ឧបករណ៍អេឡិចត្រូនិចនានារបស់ក្រុមហ៊ុន Apple ។ ប៉ុន...

UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

ដោយ: Belle 9 PM, Saturday, 02 Jun, 2018

ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderb...

iPad ជំនាន់ថ្មី នឹងមានបំពាក់មុខងាររបស់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Apple តែងបញ្ចូលមុខងារខ្លាំងបំផុត របស់ផលិតផលណាមួយទៅក្នុងផលិតផលដទៃ ទៀតរបស់ក្រុមហ៊ុន នៅពេលដែលពួកគេ មានជំនឿជឿជាក់ខ្លាំងលើមុខងារនោះ។ ករណីនេះធ្...

ប្រអប់អាហារជំនាន់ថ្មី ផ្តល់ភាពងាយស្រួល និងស៊ីវិល័យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នាពេលបច្ចុប្បន្ន អ្នកបំពេញការងារភាគច្រើន ចូលចិត្តបរិភោគអាហារនៅខាងក្រៅផ្ទះ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះបញ្ហាចរាចរណ៍ធ្វើឱ្យពួកគេ សម្រេចចិត្តមិនត្រឡប់ទ...

Tomnerb.Com - YouTube Channel