ចូលចិត្តទំនើប

តោះ! មកស្គាល់ Laptop ទម្ងន់ស្រាលបំផុតរបស់ LG

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Gram របស់ក្រុមហ៊ុន LG គឺជា Laptop មួយគ្រឿង ស្ថិតនៅក្នុងចំណោម Window Laptop មានទម្ងន់ស្រាលបំផុត និងស្តើងបំផុត។ នាពេលនេះ វាកំពុងធ្វើការប្រកួតប្រជែងជាមួយ MacBook Air ថ្មី និងគូប្រជែងដទៃទៀតនៅលើទីផ្សា ក្នុងនាមជា Laptop មានទម្ងន់ស្រាលដូចស្លាបសត្វ ហើយកាន់តែពិសេសគឺវាមានទំហំរហូតដល់ 17 inch។
ថ្ងែនេះ LG បានបង្ហាញនូវម៉ូដែល Gram Laptop ចំនួន 3 ជម្រើស គឺ ទំហំ 13.3 inch, 14 inch និងទំហំ 15.6 inch ប៉ុន្តែឯកសារដែលយើងទទួលបានពី FCC អាចជាតំរុយមួយបង្ហាញប្រាប់យើងថាយុទ្ធសាស្រ្តផលិតផល Laptop របស់ LG គឺ Laptop ទំហំ 17 inch ដែលផ្តល់នូវអេក្រង់មានទំហំធំជាង MacBook របស់ Apple។

ឯកសារដែលយើងទទួលបាន បង្ហាញថាយើងនឹងបានឃើញ Laptop ទំហំ 17 inch ពីក្រុមហ៊ុន LG មិនទាន់ប្រាកដប្រជា ដោយវាគ្រាន់តែជាឯកសារវិញ្ញាបនបត្ររបស់សហរដ្ឋអាមេរិកា សម្រាប់កុំព្យូទ័រ ជាមួយនឹងលេខម៉ូដែល 17Z990, 17ZD990, 17ZB990, 17ZG990 និង LG17Z99។ ប៉ុន្តែដោយសារ LG តែងតែងភ្ជាប់លេខម៉ូដែលនៅលើផលិតផលរបស់ខ្លួន ដូចជានៅលើ Laptop ទំហំ 13 inch ក៏មានភ្ជាប់តួលេខ 13 ដែរ។ ដូច្នេះវាពិតជាអាចឱ្យយើងសន្មត់ថាផលិតផលបន្ទាប់របស់ LG គឺ Laptop ទំហំ 17 inch។
យើងប្រហែលជាមិនចាំបាច់ពន្យល់អំពីអត្ថប្រយោជន៍សំខាន់នៃការកាន់ Laptop ដែលមានទំហំអេក្រង់ដ៏ធំ ហើយមិនបាច់បារម្ភពីទម្ងន់របស់វានោះទេ។ ប៉ុន្តែយោងតាមឯកសាររបស់ FCC អ្វីដែលយើងនឹងមិនឃើញគឺរន្ធដោតច្រើន។

អ្នកនឹងទទួលបានរន្ធដោតមួយឈុត ដែលមានរន្ធដោត Full-Size USB ចំនួន 3 រន្ធដោត HMDI ចំនួន 1 រន្ធដោត microSD ចំនួន 1 រន្ធដោត USB-C ចំនួន 1 និងរន្ធដោតកាសត្រចៀកចំនួន 1 ដូចគ្នានឹងម៉ូដែលទំហំ 15 inch។

យើងពិតជាសង្ឃឹមថាក្រុមហ៊ុន LG នឹងផលិត Laptop ដូចដែលបានរៀបរាប់ខាងលើ ដោយប្រើប្រាស់ប្រវែងទទឹងកាន់តែធំ ដើម្បីសមស្របនឹងទំហំថ្មដ៏ធំដែរ ព្រោះថាមពលថ្ម គឺជាចំណុចខ្លាំងមួយទៀតរបស់ Gram៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាមេរ៉ាទំនើប តែមានរូបរាងចាស់គំរឹល

ដោយ: ដួងច័ន្ទ 8 PM, Saturday, 18 Nov, 2017

នេះជាយុគសម័យ Instant Camera។ Lomography មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយជា Toy Film Cameras បានផលិត Instant Camera ថ្មីមានឈ្មោះថា Lomo’Instant S...

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

AirPods នឹងធ្វើការ Upgrade ក្នុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

កាសស្តាប់របស់ Apple នឹងទទួលបានការ Upgrade ថ្មី នៅពាក់កណ្តាលឆ្នាំ 2018 នេះហើយ ដោយយោងតាមកំណត់ត្រាការស្រាវជ្រាវថ្មីពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ...

YouTube បន្ថែមមុខងារ HDR សម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

ក្រុមហ៊ុន Apple ប្រហែលជាមិនប្រើប្រាស់កូដ ដែលក្រុមហ៊ុន YouTube ចង់បានឡើយ ប៉ុន្តែនេះមិនមានន័យថាអ្នកនឹងត្រូវទទួលបទពិសោធន៍ទស្សនាវីដេអូលំដាប់ទីពីរនៅលើទូ...

Tomnerb.Com - YouTube Channel