ចូលចិត្តទំនើប

កុំព្យូទ័រយួរដៃ Yoga ពី Lenovo ទទួលបាន Intel ជំនាន់ទី10 និងប្រព័ន្ធ AI ដ៏ឆ្លាតវៃ

ដោយ: ភារុន 9 AM, Monday, 09 Sep, 2019

ក្រុមហ៊ុន Lenovo កំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Dell និង Acer ក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតផលកុំព្យូទ័ររបស់ខ្លួន នោះគឺការបំពាក់ CPUs: Intel ជំនាន់ទី10 នៅក្នុងកុំព្យូទ័រយួរដៃជំនាន់ក្រោយៗ រួមមាន៖ Yoga C940 2-in-1 ទំហំ 14 អ៊ីញ និង15អ៊ីញ, Yoga C740 ពីរទំហំដូចគ្នា និង Yoga C740 ទំហំ 13អ៊ីញ។ សម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីបំផុត Yoga C940 ទំហំ 14អ៊ីញ មានអ្វីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ចាប់តាំងពីត្រូវបានក្រុមហ៊ុនបញ្ជាក់ថា កុំព្យូទ័រយួរដៃថ្មីនេះមានតំឡើងស្តង់ដារ Project Athena ពី Intel ដែលផ្តល់ឱ្យកុំព្យូទ័រយួរដៃនូវភាពស្តើង ពន្លឺ និងអាចប្រើប្រាស់បានរយៈយូរ។


ម្យ៉ាងទៀត កុំព្យូទ័រយួរដៃ Yoga C940 ក៏ទទួលបានការធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើប្រព័ន្ធ AI ជាមូនដ្នាន រួមជាមួយនឹងការបន្ថែមលក្ខណៈពិសេសៗមួយចំនួនទៀតដូចជា Super Resolution ដែលធ្វើឱ្យវីដេអូ អាចតំឡើងភាពច្បាស់បានរហូតដល់កម្រិត Full HD (1080p)។ លើសពីនេះ កុំព្យូទ័រយួរដៃថ្មីនេះក៏មានបច្ចេកវិទ្យា Q-Control ដែលជួយសម្រួលដល់ដំណើរការបង្កើនអាយុកាលថាមពលថ្ម តាមរយៈការបើកដំណើរការ «Internal Cooling Mode»។ «Internal Cooling Mode» នេះអាចត្រួតពិនិត្យសីតុណ្ហភាពរបស់កុំព្យូទ័រយួរដៃ ដោយធ្វើការគ្រប់គ្រងកង្ហាររបស់កុំព្យូទ័រកាន់តែប្រសើរជាងមុន។ ម្យ៉ាងទៀត ក្រុមហ៊ុន Lenovo ក៏រំពឹងថាវានឹងមានអាយុកាលថ្មប្រសើរឡើងរហូតដល់ 17ម៉ោងកន្លះ សម្រាប់ម៉ូដែល Full HD។ ដូចគ្នាជាមួយនឹងកុំព្យូទ័រយួរដៃ Windows ថ្មីៗផងដែរ Yoga C940 ក៏ផ្តល់ជូន Standby ដ៏ទំនើប ដើម្បីអនុវត្តការងារនៅពេល កុំព្យូទ័ររបស់អ្នកមិនត្រូវបានប្រើប្រាស់ និងចាប់ផ្តើមប្រើប្រាស់ឡើងវិញភ្លាម ខណៈពេលអ្នកបានកំណត់ Sleep Mode។


អាស្រ័យទៅតាមតំបន់ កុំព្យូទ័រយួរដៃ Yoga ស៊េរីថ្មីៗទាំងនេះ ក៏នឹងទទួលបានការធ្វើបច្ចុប្បន្នភាព Alexa មួយចំនួនផងដែរ។ ជាពិសេស កុំព្យូទ័រទាំងនេះនឹងទទួលបានការគាំទ្រពហុភាសា និងគាំទ្រការចាក់សោរអេក្រង់ ហើយអ្នកគ្រាន់តែបញ្ជាដោយសំឡេងទៅកាន់ជំនួយការ បើទោះបីជាកុំព្យូទ័រយួរដៃរបស់អ្នកកំពុងបិទក្តី។ ដូច្នេះ វាក៏មានការអាប់ឌែត Visual ផងដែរ ដើម្បីធ្វើការផ្គូរផ្គងកម្មវិធី Alexa សម្រាប់បទពិសោធន៍រួមគ្នា កាន់តែស្អិតរមួតជាងមុន។

កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ នឹងអាចរកទិញបាននៅខែ តុលា ខាងមុខនេះហើយ។ សម្រាប់ Yoga C940 ទំហំ 14អ៊ីញ នឹងចាប់ផ្តើមលក់ក្នុងតម្លៃ $1,250 ហើយទំហំ 15អ៊ីញ នឹងចាប់ផ្តើមក្នុងតម្លៃ $1,710។ ចំណែកឯ កុំព្យូទ័រយួរដៃ C740 និង C640 នឹងលក់ចាប់ផ្តើមក្នុងតម្លៃ $870 និង $850 រៀងៗគ្នា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

បើភ្លេចលេខសម្ងាត់ iCloud ធ្វើតាមវិធីនេះនឹងអាចដោះស្រាយបាន!!

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

រាល់ដំណើរការទូរស័ព្ទ Apple គឺត្រូវការប្រើកម្មវិធី iCloud ដែលអ្នកបានបង្កើតជាមួយនឹងក្រុមហ៊ុន Apple ដើម្បីអនុញ្ញាតឱ្យអ្នកអាចផ្ទុកទិន្នន័យសំខាន់ៗផ្សេងៗ...

ទូរសព្ទលំដាប់ខ្ពស់ Vertu កំពុងជួបបញ្ហា

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ក្រុមហ៊ុន Vertu ដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស ដែលផលិតទូរសព្ទ Smartphone មានតម្លៃរាប់ពាន់ផោន នឹងត្រូវបិទទ្វារ បន្ទាប់ពីគម្រោងជួយសង្គ្រោះ របស់...

AirPods និង AirPods 2 ខុសគ្នាយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 27 Mar, 2019

កាសស្តាប់ AirPods គឺជាផលិតផលល្អបំផុតរបស់ក្រុមហ៊ុន Apple។ ការផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យរបស់កាសស្តាប់នេះ បានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង...

បន្ទប់សុវត្ថិភាព លាក់ខ្លួនពេលមាន ស៊ូណាមី

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

វិស្វករអវកាសពីររូប មានមូលដ្ឋាននៅទីក្រុង Seattle បានច្នៃប្រឌិតបន្ទប់សុវត្ថិភាព អណ្តែតទឹកមួយ សម្រាប់លាក់ខ្លួន ពេលជួបគ្រោះទុរភិក្ស ឬគ្រោះធម្មជាតិនានា ...

Tomnerb.Com - YouTube Channel