ចូលចិត្តទំនើប

ThinkPads ថ្មីពី Lenovo ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 24 Dec, 2018

ក្រុមហ៊ុន Lenovo បានធ្វើការអភិវឌ្ឍន៍ផលិតផល ThinkPad ថ្មី ក្នុងស្រឡាយផលិតផល L-Series ជាមួយផលិតផល Laptop ថ្មីចំនួន 2 ម៉ូដែល ដែលមានតម្លៃសមរម្យ សក្តិសមសម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម។

ផលិតផលថ្មីទាំងពីរនេះ រួមមានបញ្ចូលម៉ូដែលបែបប្រពៃណីរបស់ Notebook គឺ L390 និងម៉ូដែលប្រកបដោយភាពបត់បែនរបស់ Yoga L390 ដែលជាទូទៅមានគន្លឹះត្រចៀក ដែលអនុញ្ញាតឱ្យអ្នកបង្វិលអេក្រង់បាន 360 ដឺក្រេពេញ ដើម្បីប្រើប្រាស់ឧបករណ៍នេះក្នុងនាមជា Touchscreen Tablet។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Lenovo បានបញ្ជាក់ថាLaptop ថ្មីទាំងពីរម៉ូដែលនេះ នឹងក្លាយជាផលិតផល ThinkPads ដំបូងបង្អស់ ចេញលក់ជាមួយប្រព័ន្ធប្រតិបត្តិការ 8th Gen Intel Core ចុងក្រោយបង្អស់។

ពួកវានឹងត្រូវបានបំពាក់ជាមួយ RAM ប្រភេទ DDR4 ទំហំ 32GB។ ប៉ុន្តែល្បឿនរបស់វាមិនមែនជាចំណុចទាក់ទាញមួយមុខទេ។ សម្រាប់ម៉ូដែល L390 មានកម្រាស់ 18.8mm និងមានទម្ងន់ 3.2lbs ធ្វើឱ្យវាជាផលិតផលមានទម្ងន់កាន់តែស្រាលជាម៉ូដែលជំនាន់មុន។ ចំពោះម៉ូដែល Yoga វិញ វាមានទម្ងន់ធ្ងន់ជាងបន្តិច គឺ 3.44lbs។ ម៉ូដែលទាំងពីរនេះមានបំពាក់ជាមួយ Fingerprint Reader ជាមួយទិន្ន័យ Encrypting Data របស់ Lenovo នៅលើបន្ទះឈីបប្រភេទ dTPM 2.0 ផ្ទាល់របស់ក្រុមហ៊ុន និងមានអេក្រង់ប្រភេទ Full HD ទំហំ 13.3 inch។

ចាប់ផ្តើមជាមួយតម្លៃ $889 សម្រាប់ម៉ូដែលដើម ម៉ូដែល Yoga មានតម្លៃថ្លៃជាងបន្តិច ប៉ុន្តែអ្នកក៏នឹងទទួលបានលក្ខណៈពិសេសសក្តិសមនឹងតម្លៃដែរ។ អ្នកអាចរំពឹងថានឹងបានទទួលអេក្រង់ Touchscreen Hybrid ដែលក្រុមហ៊ុន Lenovo ធ្វើការរួមបញ្ចូលជាមួយ Active Pen Stylus សម្រាប់ពេលដែលអ្នកចង់ផ្លាស់ប្តូរវាទៅជាទម្រង់ Tablet។ បន្ថែមពីលើកាមេរ៉ា 720p របស់ម៉ូដែល L390 ម៉ូដែល Yoga ក៏មានបំពាក់នូវកាមេរ៉ា World-Facing ជាប្រភេទកាមេរ៉ា Read User-Facing និងកាមេរ៉ា Infrared ផងដែរ ជាមួយការបំពាក់បច្ចេកវិទ្យា Windows Hello សម្រាប់បំពេញមុខងារ Quick Log-In ថែមទៀតផង។

ប៉ុន្តែបើសិនជាអ្នកមិនចង់ចំណាយថវិកាច្រើនទៅលើមុខងារបន្ថែមទាំងនេះ អ្នកអាចធ្វើការពិចារណាលើម៉ូដែល L390 ដែលមានតម្លៃត្រឹមតែ $659។ នេះក៏ជាតម្លៃទាបជាងការចំណាយទៅលើផលិតផល ThinkPad X1 Carbon ឬ X1 Extreme និងផលិតផល P-Series ដែរ។

ជាទូទៅ នៅលើផលិតផល Laptop ទាំងនេះនឹងមានរួមបញ្ចូលនូវរន្ធ USB-C សម្រាប់ការបញ្ចូលថាមពល ហើយក្រុមហ៊ុន Lenovo សន្យាផ្តល់ឱ្យនូវថាមពលថ្មរយៈពេល 14 ម៉ោងសម្រាប់ម៉ូដែល L390 និងថាមពលថ្មរយៈពេល 12 ម៉ោងសម្រាប់ម៉ូដែល Yoga។ ជាមួយគ្នានេះក៏មានរន្ធដោត HDMI ចំនួនមួយ និង Micro SD Card Slot ចំនួនមួយផងដែរ។

ផលិតផល Laptop ទាំងពីរនេះនឹងមានចេញលក់នៅក្នុងខែនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

ប្រព័ន្ធ 5G នៅក្នុងយន្តហោះនឹងមានក្នុងឆ្នាំ 2021?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Jun, 2019

Gogo គឺជាក្រុមហ៊ុនផ្គង់ផ្គង់សេវាកម្ម Wi-Fi នៅក្នុងដំណើរតាមយន្តហោះ។ ក្រុមហ៊ុននេះមានគម្រោងដាក់ដំណើរការប្រព័ន្ធ 5G Network សម្រាប់ការហោះហើរក្នុងជើងហោះ...

មកស្គាល់ទូរសព្ទ!​ សម្រាប់លេងហ្គេមថ្មី មានទំហំ RAM រហូតដល់ 10GB

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ហ្គេមសម្រាប់លេងនៅលើទូរសព្ទដៃ បានធ្វើដំណើរលើវិថីដ៏វែងឆ្ងាយមួយ រាប់ចាប់ពីហ្គេម Candy Crush ជាមួយនឹងរូបភាពក្រាហ្វិកនៃការប្រកួតដ៏ស្វិតស្វាញ និងហ្គេម Es...

Tomnerb.Com - YouTube Channel