ចូលចិត្តទំនើប

Gaming Laptop ពី Lenovo ថ្មីបំពាក់ CPU ថ្មី

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 07 May, 2019

ក្រុមហ៊ុន Lenovo បានប្រកាសអំពីផលិតផល Gaming Laptop ថ្មីចំនួន 2 ម៉ូដែល ខណៈដែលក្រុមហ៊ុនបាន Refresh ម៉ូដែលមួយចំនួននៅក្នុងស្រឡាយផលិតផល Legion។ ម៉ូដែលថ្មីៗទាំងអស់នេះនឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Intel Core i7 ជំនាន់ទី 9។
ផលិតផល Gaming Laptop ម៉ូដែល IdeaPad L340 គឺជាជម្រើសមានតម្លៃសមរម្យជាងគេក្នុងចំណោមផលិតផលម៉ាស៊ីនហ្គេមចល័តទាំងអស់របស់ Lenovo។ វាមានពន្លឺពណ៌ខៀវ និងមានជម្រើសសម្រាប់ការផ្លាស់ប្តូររវាងមុខងារ Gaming និង Quiet។ ម៉ូដែលថ្មីនេះមានបំពាក់ជាមួយ GPU ប្រភេទ GeForce GTX 1650 ថ្មីរបស់ក្រុមហ៊ុន NVIDIA និងមានបំពាក់មុខងារ Dolby Audio ខណៈដែលអង្គចងចាំ Optane របស់ Intel គឺមានក្នុងនាមជាជម្រើស។ កុំព្យូទ័រហ្គេមយួរដៃម៉ូដែល L340 នេះ នឹងមានចេញលក់នៅចុងខែឧសភានេះ មានតម្លៃចាប់ពី $870 សម្រាប់ម៉ូដែលទំហំ 15 inch និងតម្លៃ $920 សម្រាប់ម៉ូដែលទំហំ 17 inch។

នៅក្នុងនោះ ម៉ូដែល Y7000 ថ្មី ក៏កំពុងស្ថិតលើដំណើរផ្លូវផលិតកម្មផងដែរ។ វាជាប្រព័ន្ធដែលមានពន្លឺភ្លើងពណ៌ក្រហម និងមានអេក្រង់ Full HD ទំហំ 15 inch ជាប្រភេទអេក្រង់ IPS Antiglare ជាមួយនឹង Refresh Rate ឡើងរហូតដល់ 144Hz និងមានកម្រិតពន្លឺ 300 nits។ ម៉ូដែលនេះដំណើរការជាមួយ GPU ប្រភេទ RTX 2060 ឬ GTX 1660 Ti។ ក្រុមហ៊ុន Lenovo នឹងធ្វើការបង្ហាញពីអត្រាតម្លៃ និងកាលបរិច្ឆេទចេញលក់របស់ម៉ូដែល Y7000 ថ្មីនេះនៅពេលខាងមុខ។
ចំណែកម៉ូដែល Y7000p អាលុយមីញ៉ូមថ្មី (ដែលនឹងត្រូវហៅឈ្មោះថា Y545 នៅតាមតំបន់មួយចំនួន) ក៏កំពុងទទួលបានជម្រើស GPU ដូចគ្នាដែរ។ ម៉ាស៊ីនដែលមានទំហំ 15 inch នឹងចេញលក់នៅចុងខែឧសភានេះ ជាមួយតម្លៃចាប់ពី $1,200 ឡើងទៅ។
សម្រាប់ ម៉ូដែល Y540 មិនទាន់បងា្ហញវត្តមាននៅក្នុងទីផ្សារនៅឡើយនោះ ក៏នឹងបងា្ហញវត្តមានជាមួយ GPU ដូចគ្នានេះដែរ។ ចំពោះម៉ូដែលទំហំ 15 inch ដែលមាន GPU 1660 Ti នឹងមានតម្លៃចាប់ពី $1,210។ ចំណែកម៉ូដែលមានទំហំ 17 inch ជាមួយនឹងជម្រើស GPU ដូចគ្នា នឹងចេញលក់នៅចុងខែមិថុនា ក្នុងតម្លៃចាប់ពី $1,270 ឡើងទៅ។

ខណៈពេលជាមួយគ្នានេះ ម៉ូដែល Y740 ទំហំ 15 inch និង 17 inch ជំនាន់ចុងក្រោយបង្អស់ នឹងបំពាក់ជាមួយបច្ចេកវិទ្យាកាន់តែខ្លាំង។ ជម្រើសទាំងពីរម៉ូដែលនេះ នឹងមានបំពាក់ជាមួយ GPU ប្រភេទ RTX 2080 Max-Q ឬ GTX 1660 Ti។ ពួកវានឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅចុងខែក្រោយ ជាមួយនឹងម៉ូដែលទំហំ 15 inch មានតម្លៃចាប់ពី $1,610 ឡើងទៅ ហើយម៉ូដែលទំហំ 17 inch នឹងមានតម្លៃចាប់ពី $1,670 ឡើងទៅ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

LG OLED TV នៅតែបន្តជាទូរទស្សន៏ឆ្នើម នៅក្នុងកម្មវិធី EISA AWARDS

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

ទូរទស្សន៍ LG OLED ត្រូវបានសមាគមន៏រូបភាព និងសំឡេងអ៊ឺរ៉ុប (EISA) អោយឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ 5 ឆ្នាំជាប់គ្នាសម្រាប់បច្ចេកវិទ្...

Oppo Find X មានកាមេរ៉ាដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

បើសិនជាមាននិន្នាការតែមួយគត់ក្នុងការចង្អុលបង្ហាញពីទូរសព្ទស៊េរីថ្មីក្នុងឆ្នាំ 2018 វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផ្ទៃអេក្រង់ទូរសព្ទឱ្យកាន់តែធ...

Samsung Galaxy S10 មានបញ្ហាឡើងកម្តៅ តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

មានរឿងជាច្រើនដែលធ្វើឱ្យទូរស័ព្ទ Galaxy S10 របស់អ្នកឡើងកម្តៅ ដូចជា ការលេងហ្គេមក្នុងរយៈពេលយូរ ឬការមើល វីដេអូនៅលើ YouTube ឬក៏ធ្វើកិច្ចការជាច្រើនផ្សេងៗ...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

Tomnerb.Com - YouTube Channel