ចូលចិត្តទំនើប

តោះ! មកស្គាល់ កាមេរ៉ាថ្មីពី Leica

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

ថ្ងៃនេះ គេហទំព័រទំនើប មានដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Leica នោះគឺ Leica ទើបនឹងដាក់បង្ហាញកាមេរ៉ា M-Series។ ក្រុមហ៊ុនបានណែនាំម៉ូដែល M-E (Typ 240) ដែលទទួលបានការរចនាម៉ូដបែប Compact Rangefinder និងមានបំពាក់ Sensor ប្រភេទ Full-Frame CMOS ទំហំ 24 megapixel ដែលមានតម្លៃដ៏ខ្ពស់រហូតដល់ $3,995។


ខណៈដែលពេលនេះម៉ូដែល Typ 240 មានទំហំដ៏ធំរហូតដល់ 2GB ដែលអនុញ្ញាតឱ្យអ្នកថតរូប ក្នុងល្បឿន 3 fps ប៉ុន្តែ Sensor របស់វាអាចធ្វើការចាប់យករូបភាពធំបំផុតត្រឹមកម្រិត ISO 6,400 ប៉ុណ្ណោះ។ វាមិនមែនជាជម្រើសកាមេរ៉ាសម្រាប់ការថតក្នុងកម្រិតពន្លឺទាបទេ ទោះបីជា Full-Frame Sensor អាចជួយក្នុងការបំពេញមុខងារជារួមក្តី។ អ្នកក៏នឹងទទួលបានមុខងារថតវីដេអូត្រឹមកម្រិត 1080p ប៉ុណ្ណោះ ដែលវាដូចជាចំណុចអវិជ្ជមានដ៏ធំមួយនៅពេលដែលផលិតផលផ្សេងទៀតភាគច្រើនអាចថតវីដេអូ 4K បាន។


កាមេរ៉ាថ្មីនេះនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅចុងខែកក្កដាខាងមុខនេះ។ វាអាចនឹងក្លាយជាផលិតផលដែលជួបបញ្ហានៅក្នុងការលក់ ព្រោះអ្នកប្រើប្រាស់ភាគច្រើនកំពុងសម្លឹងរកគុណភាពរូបភាពខ្ពស់ជាងនេះ ដែលជាចំណុចសំខាន់ជាងគេក្នុងការសម្រេចចិត្តទិញកាមេរ៉ា។ ជាពិសេស វាកាន់តែពិបាក នៅពេលដែលក្រុមហ៊ុន Panasonic ដែលជាដៃគូ Hardware របស់ Leica បានបញ្ចេញលក់កាមេរ៉ាម៉ូដែល Lumix S1។


កាមេរ៉ាថ្មីពីក្រុមហ៊ុន Leica មួយនេះជាជម្រើសសម្រាប់អ្នកប្រើប្រាស់ ដែលចង់បានផលិតផលដែលមានការរួមបញ្ចូលគ្នាដ៏ពិសេសនៃការរចនាម៉ូដ និង ជម្រើស Lens របស់ Leica ហើយមិនខ្វល់ចំពោះការចំណាយប្រាក់ច្រើន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

គន្លឹះ ៥ ជួសជុលរថយន្ត ត្រូវនឹងថវិកា

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

ម្ចាស់រថយន្តទាំងឡាយ ព្រួយចិត្តខ្លាំងមិនមែនរឿងទិញ ឬចាក់សាំងទេ គឺព្រួយរឿងជួសជុល។ រថយន្តខូចជារឿងធម្មតា ប៉ុន្តែតម្លៃជួសជុលជារឿង ឈឺក្បាលណាស់។ តើធ្វើយ៉ាង...

របៀបជួសជុល ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលលេចចេញពាក្យ «Unfortunately, Camera Has Stopped»!

ដោយ: ភារុន 9 AM, Wednesday, 13 Mar, 2019

កាមេរ៉ាថត គឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ យើងម្នាក់ៗតែងតែស្រឡាញ់ការថតរូប Sefies ខ្លួនឯង និងរីករាយនឹងការថតរូ...

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួ...

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

Tomnerb.Com - YouTube Channel