ចូលចិត្តទំនើប

កាមេរ៉ា Leica V-Lux 5 Superzoom នឹងមានជាមួយ 16x Optical Zoom នឹងចាប់ផ្តើមជាមួយនឹងការថត វីដេអូ 4K

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Leica ទើបតែបានបញ្ចេញកាមេរ៉ាមួយ ដែលមានឈ្មោះថា V-Lux 5 ហើយវាជាប្រភេទកាមេរ៉ា Superzoom ដែលត្រូវបានរចនាឡើងសម្រាប់ «អ្នករុករក» ។ ថ្វីបើ កាមេរ៉ានេះ មិនមែនជា Brand ម៉ូដែលថ្មី ប៉ុន្តែវាជា Brand កាមេរ៉ា Panasonic Lumix FZ1000 II Superzoom ដែលវាត្រូវបានកែសម្រួលបន្តិចបន្តួចឡើងវិញ។ ហើយនៅពេលបច្ចុប្បន្ននេះ វាត្រូវលក់នៅក្នុងតម្លៃ $1,250 ។


កាមេរ៉ានេះ មានទំហំ 1-inch, 20.1-megapixel sensor ជាមួយនឹង 16x Optical Zoom ។ ម្យ៉ាងទៀត កាមេរ៉ា V-Lux 5 មាន ISO ចាប់ពី 80 – 12,500 ហើយក៏អាចថតក្នុងល្បឿន 12fps ព្រមទាំងមានភ្ជាប់ជាមួយនឹង Shutter អេឡិចត្រូនិច ដែលអនុញ្ញាតឱ្យអ្នកថតក្នុងល្បឿន 50fps ផងដែរ។ លើសពីនេះ កាមេរ៉ានេះក៏អាចថតវីដេអូបានរហូតដល់ 4K នៅក្នុងល្បឿន 30fps និងនៅតែមានការគាំទ្រ RAW ។

សម្រាប់កាមេរ៉ានេះ អ្នកក៏អាចទទួលជាច្រើននូវប្រភេទផ្សេងៗនៃវិធីសាស្រ្តទៅលើការតាមដាន Focus ដូចជាការតាមដាន មុខ និងវត្ថុ ព្រមទាំងទិសដៅនៃការសម្លឹងមើល។ ម្យ៉ាងទៀត លក្ខណៈពិសេសរបស់វា មានដូចជា អេក្រង់ 3-inch LCD TFT ជាមួយនឹងការគាំទ្រ Touch ។ បន្ថែមលើនេះ ក៏មាន 0.39-inch OLED Viewfinder អេឡិចត្រូនិច, ការថតសម្លេងStereo Audio និងការគាំទ្រសម្រាប់ Single SD Card (ល្បឿន UHS-3) ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន Leica ក៏បានអះអាងថា កាមេរ៉ានេះ នឹងមាន Autofocus ដែលមានល្បឿនដ៏រហ័ស រួមជាមួយនឹងប្រព័ន្ធផ្តោត DFD (Depth From Defocus) ដែលអនុញ្ញាតឱ្យវាអាច Lock Focus នៅក្នុងរយៈពេល 0.1វិនាទី។


បន្ថែមលើនេះទៅទៀត កាមេរ៉ានេះ ក៏មានភ្ជាប់ Wi-Fi ផងដែរ ដែលអាចធ្វើសមកាលកម្មជាមួយនឹងកម្មវិធី Leica FOTOS នៅលើប្រព័ន្ធ Android និង iOS ។ ដូច្នេះ អ្នកអាចចែករំលែករូបថត និងវីដេអូ ដោយផ្ទាល់ពីកាមេរ៉ាទៅទូរស័ព្ទ ឬថែមទាំងអាចគ្រប់គ្រង Settings របស់កាមេរ៉ា ដើម្បីកំណត់កម្មវិធីផ្សេងៗ ដោយបញ្ជាពីរ៉ីម៉ូតបញ្ជាពីចម្ងាយ។ សម្រាប់ល័ក្ខខណ្ឌអាយុថាមពលថ្ម នឹងផ្តល់ឱ្យកាមេរ៉ានេះ នូវរូបថត 360សន្លឹកនៅក្នុងការសាកថ្មម្តង៕

ប្រភព: gadgets ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

LG កំពុងត្រៀមចេញទូរសព្ទ LG G6 សម្រាប់ឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG នឹងចូលរួមក្នុងវេទិកា MWC ជាថ្មីម្តងទៀត ហើយនឹងចេញលក់ទូរសព្ទម៉ូដែលថ្មី LG G6។ ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរសព្ទ G6 ដ...

តោះ! មកស្គាល់វ៉ែនតាឆ្លាតវៃពី Huawei

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលទូរសព្ទម៉ូដែល P30 Pro កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងធ្វើការសហការជាមួយម៉ាកសញ្ញាផលិតផល F...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក តើវាពិតជាមានសុវត្ថិភាព?

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក ត្រូវបានគេប្រើជាញឹកញាប់ ដោយសារតែវាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ មានពណ៌ស្រស់ស្អាត ទម្ងន់ស្រាល និងមា...

Tomnerb.Com - YouTube Channel