ចូលចិត្តទំនើប

Leica បញ្ចេញកាមេរ៉ាថ្មី ម៉ូដែល Q2

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 12 Mar, 2019

ក្រុមហ៊ុន Leica បាននាំមកនូវការអូសទាញចំណាប់អារម្មណ៍មួយចំនួនជាមួយផលិផលកាមេរ៉ា ម៉ូដែល Q កាលពីឆ្នាំ 2015។ កាមេរ៉ាម៉ូដែល Q គឺជាប្រភេទកាមេរ៉ា Compact Full-Frame ដែលទាញយកគុណសម្បត្តិចេញពី Lens មានគុណភាពខ្ពស់របស់ក្រុមហ៊ុនផ្ទាល់។

អ្នកនឹងរីករាយ នៅពេលដែល Leica ត្រឡប់មកកាន់ទីផ្សារវិញជាមួយម៉ូដែលកាមេរ៉ាថ្មី។ ម៉ូដែល Q2 ដែលទើបនឹងបានប្រកាសថ្មីៗនេះ បានខ្ចីរូបមន្តជាមូលដ្ឋានពីម៉ូដែលចាស់ រួមមានការបំពាក់ Lens មិនអាចធ្វើចលនាបានប្រភេទ 28mm f/1.7 ប៉ុន្តែវាផ្តល់ឱ្យអ្នកនូវ Resolution កាន់តែខ្ពស់រហូតដល់ 47.3 megapixel និងសមត្ថភាពថតវីដេអូ 4K ផងដែរ។ លើសពីនេះទៀត កាមេរ៉ាថ្មីនេះ ក៏ត្រូវបានអះអាងថាជាកាមេរ៉ាតែមួយគត់ នៅក្នុងចំណោមស្រឡាយផលិតផលដូចគ្នា ដែលមានសមត្ថភាពធន់នឹងធូលី និងទឹក។

កាមេរ៉ា Q2 ថ្មីនេះ មានបំពាក់ Viewfinder ប្រភេទ OLED ទំហំ 3.68 megapixel ដែលផ្តល់នូវការបង្ហាញកាន់តែច្បាស់លើរូបថត។ ហើយបើសិនជាល្បឿននៃការចាប់យករូបភាពពិតជាសំខាន់សម្រាប់អ្នក នោះអ្នកប្រហែលជាពេញចិត្តទាំងលើមុខងារថតរូបជាប់ៗគ្នាក្នុងល្បឿន 10 Frames ក្នុងមួយវិនាទី ក៏ដូចជាមុខងារ Autofocus Time ក្រោមថេរវេលា 0.15 វិនាទី។ ថ្វីត្បិតនេះមិនមែនជាល្បឿនលឿនបំផុត ប៉ុន្តែវាជាជម្រើសដ៏ល្អមួយសម្រាប់កាមេរ៉ាប្រភេទនេះ។

ក្រុមហ៊ុន Leica ថែមទាំងបានទាញយកគុណប្រយោជន៍ចេញពី Sensor ថ្មី ដែលផ្តល់ឱ្យអ្នកនូវទម្រង់នៃការពង្រីកមួយ។ កាមេរ៉ា Q2 រួមបញ្ចូលនូវជម្រើស Crop រូបភាព ដើម្បីរួមបញ្ចូលគ្នាជារូបភាពបង្កើតចេញជាប្រវែងប្រសព្វគ្នា មានដូចជា 35mm, 50mm ឬ 75mm ដែលអនុញ្ញាតឱ្យអ្នកបង្ហាញនូវចំណុចលម្អិតមួយចំនួន សម្រាប់ការថតរូបដ៏តូចចង្អៀតមួយ។ រូបភាពដើម មានប្រវែង 28mm នៅតែមានសម្រាប់កាមេរ៉ាមួយនេះ។

កាមេរ៉ាម៉ូដែល Q2 មានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ $4,995។ នេះអាចជាអត្រាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែបើសិនជាអ្នកជាប្រិយមិត្តស្មោះស្ម័គ្ររបស់ Leica នោះវាមិនចោទជាបញ្ហាឡើយ។

ខណៈដែលកាមេរ៉ារបស់ Leica មួយចំនួនមានការរចនាម៉ូដយកលំនាំ និងគំរូចេញពីកាមេរ៉ា Panasonic ប៉ុន្តែសម្រាប់ម៉ូដែល Q2 គឺខុសប្លែកពីគេ។ វាមានទំហំកាន់តែតូច និងមានការរចនាម៉ូដកាន់តែទាក់ទាញ និងស្រស់ស្អាត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ សម្រាប់សិស្សសម័យថ្មី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

  សាលារៀនជាទីកន្លែង សម្រាប់ចងសម្ព័ន្ធភាពជាមួយមិត្តភក្តិ។ ប៉ុន្តែការចងមិត្តមិនងាយស្រួលទេ។ ក្នុងចំណោមតិចនិចនានា សម្រាប់ទាក់ទាញមនុស្សជុំវិញខ្លួន អ្នកអ...

គន្លឹះសន្សំសំចៃទឹក សន្សំសំចៃភ្លើង

ដោយ: ចរិយា 10 PM, Sunday, 11 Dec, 2016

អ្នករស់នៅទីក្រុង ត្រូវចំណាយលើអគ្គិសនីនិងទឹក។ ពេលចំណាយច្រើន បានត្រឹមតែរអ៊ូ ព្រោះនោះជារបស់ចាំបាច់ អត់មិនបាន។ ដោយឃើញទុក្ខលំបាករបស់លោកអ្នក ហើយ ទំនើប ចង...

Smart Mirror កញ្ចក់ឆ្លុះអច្ឆរិយ មានរូបភាពដូចកញ្ចក់ទូរទស្សន៍

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ទំនើប​ទាន់សម័យ​មែនទែន នៅពេល​លោក Max Braun វិស្វករ​របស់​ហ្គូ​ហ្គ​ល​បាន​នឹកឃើញ​ អៃ​ឌៀ​វិសេស​មួយ ផលិត​កញ្ចក់​អច្ឆរិយ ឬ Smart Mirror ដែល​វា​មិនមែន​គ្រា...

ជម្រើសកង់ល្អៗទាំង 6 ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

កំណើនបម្រើបម្រាស់កង់ នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ហេតុផល ព្រោះមនុស្សភាគច្រើន ចាប់ផ្តើមគិតគូរពីសុខភាព និងបរិស្ថាន។ នៅល...

Tomnerb.Com - YouTube Channel