ចូលចិត្តទំនើប

Leica ច្នៃកាមេរ៉ា D-Lux 7 ចេញពី Panasonic

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Leica កំពុងបន្តទម្លាប់នៃការកែប្រែកាមេរ៉ា Panasonic និងការបញ្ចូលថាមពល លក្ខណៈ Premium ទោះបីវាមិនមែនជាករណីអាក្រក់ណាស់ណាក្តី។

ក្រុមហ៊ុនបានបង្ហាញកាមេរ៉ាម៉ូដែល D-Lux 7 ដែលជា Version កាន់តែស្អាតជាងមុននៃម៉ូដែលកាមេរ៉ា Panasonic LX100 II។ វាជាម៉ូដែលកាមេរ៉ាប្រចាំក្រុមហ៊ុន Leica មានការរចនាម៉ូដបែប Vintage ជាមួយនឹង Sensor ប្រភេទ Four-Third ទំហំ 17 megapixel និងមាន Lens ទំហំ 24-75mm សមមូលនឹងទំហំ f/1.7-2.8។

កាមេរ៉ានេះអាចថតរូមភាពក្នុងលក្ខណៈពន្លឺទាប ដោយមិនសូវមាន Fuss ច្រើន។ Hardware ថ្មីក៏ត្រូវបានបំពាក់ជាមួយ Electronic Viewfinder ទំហំ 2.8 megapixel អេក្រង់ LCD Touchscreen ទំហំ 3 inch និងមុខងារថតវីដេអូប្រភេទ 4K មានល្បឿនលឿនរហូតដល់ 30 Frames ក្នុងមួយវិនាទី។

នេះក៏អាចជាចំណុចពិសេសមួយផងដែរ បើសិនជាអ្នកចង់បានការថតរូបដោយធ្វើការបញ្ជារពីចម្ងាយ ឬការចែករំលែករូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram។ នេះគឺជាកាមេរ៉ា D-Lux ដំបូងដែលគាំទ្រការដំណើរការជាមួយកម្មវិធី Leica Fotos សម្រាប់ប្រព័ន្ធ Android និង iOS ដែលផ្តល់ឱ្យអ្នកទាំងការបញ្ជារពីចម្ងាយ ក៏ដូចជាភាពងាយស្រួលក្នុងការបញ្ជូនរូបថតទៅកាន់ទូរសព្ទដៃរបស់អ្នកសម្រាប់ការចែករំលែកលើប្រព័ន្ធ Online។

បើសិនជាអ្នកប៉ាន់ប្រមាណថាកាមេរ៉ា D-Lux 7 អាចនឹងមានតម្លៃដ៏ថ្លៃ អ្នកពិតជាទាយត្រឹមត្រូវហើយ។ ក្រុមហ៊ុន Leica ដាក់លក់កាមេរ៉ានេះក្នុងតម្លៃ $1,195 ជាតម្លៃដ៏ខ្ពស់លើសពីតម្លៃដ៏ថ្លៃរបស់កាមេរ៉ា LX100 II ដែលមានតម្លៃ $999។

អ្នកពិតជាត្រូវចំណាយប្រាក់ជាច្រើន ដើម្បីទទួលបានកាមេរ៉ាកម្រិត Premium មួយនេះ តែវាពិតជាមិនចោទជាបញ្ហាឡើយ បើសិនជាអ្នកជាមនុស្សចូលចិត្តលេង Style ប៉ុន្តែសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើមុខងាររបស់កាមេរ៉ា ជាងចំណាប់អារម្មណ៍លើចំណុចដទៃទៀត ពិតជាសម្លឹងមើលមកកាមេរ៉ានេះ នៅលើផ្នែកនៃគ្រឿងបន្លាស់របស់ Panasonic វិញ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ផលិតផលថ្មីក្នុងឆ្នាំ 2020 របស់ Apple មិនមែនជារថយន្តទេ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការងារយ៉ាងស្វិតស្វាញ លើផលិតផលដ៏រំជើបរំជួលថ្មីមួយ ហើយវានឹងមិនមែនជាផលិតផលយានយន្ត ដែលបើកប...

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផ...

ទូរស័ព្ទ LG K7 និង K10 ស៊ីម2 តម្លៃជាង100ដុល្លា មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 28 Apr, 2016

ភ្នំពេញ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទម៉ាក LG ប្រចាំប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុន Cellc...

រថយន្តលក់ទំនិញ Robomart

ដោយ: ដួងច័ន្ទ 7 AM, Friday, 18 May, 2018

តើអ្នកធ្លាប់ស្គាល់ Schwan Man ទេ? គាត់ជាអ្នកបើករថយន្តដើរប្រកូកប្រកាស នៅតាមបណ្តោយផ្លូវ ដែលនាំមកជូនអ្នកនូវគ្រឿងផ្សំ គ្រឿងទេសសម្រាប់ធ្វើម្ហូបអាហារ ដូ...

Tomnerb.Com - YouTube Channel