ចូលចិត្តទំនើប

បែកធ្លាយរូបភាព ទូរសព្ទ Oppo ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Apr, 2019

នៅក្នុងដំណើរស្វែងរកដំណោះស្រាយបញ្ហាលុបបំបាត់ Notch សម្រាប់ដាក់កាមេរ៉ាចេញពីលើទូរសព្ទ Smartphone យើងបានឃើញគំនិតថ្មីៗ ប្លែកៗជាច្រើន ប៉ុន្តែការប៉ុនប៉ងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Oppo នៅក្នុងរូបភាពបែកធ្លាយរបស់ទូរសព្ទម៉ូដែល Reno ប្រហែលជាគំនិតច្នៃប្រឌិតថ្មីប្លែកខ្លាំងជាងគេ។

កាមេរ៉ាខាងមុខដែលផុសឡើងក្នុងទម្រង់ Wedge-Shape ដែលផ្តល់នូវការទាក់ទាញអារម្មណ៍មួយបែបប្លែកខុសពីគេ ដែលទូរសព្ទដៃនេះហាក់ដូចជាកំពុងបង្ហាញទឹកមុខងឿងឆ្ងល់ ដោយលើកចិញ្ចើមដាក់អ្នក។ នេះជារូបភាពបែបធ្លាយដែលយើងទទួលបានពីគេហទំព័រ Slashleaks។

ទូរសព្ទម៉ូដែល Reno ពិតជាមានលក្ខណៈចម្លែកខុសពីគេ ប៉ុន្តែវាក៏ជាគំនិតច្នៃប្រឌិតថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍ដែរ។ វាដូចជាវិធីសាស្រ្តថ្មីនៃការសម្របសម្រួលរវាងការច្នៃប្រឌិតកាមេរ៉ា Slide ដ៏ធំនៅលើម៉ូដែល Oppo Find X និងកាមេរ៉ាតូចថ្មី ប៉ុន្តែទំនងដូចជាមានភាពផុយស្រួយជាងកាមេរ៉ា Slide រាងចតុកោណនៅលើទូរសព្ទ Vivo V15 Pro។

គេហទំព័រ Slashleaks ក៏បានបង្ហោះវីដេអូមួយ បង្ហាញអំពីការប្រើប្រាស់កាមេរ៉ាទម្រង់ថ្មីនេះ នៅក្នុងសកម្មភាពពិតៗ ដែលទំនងដូចជាជំរុញគំនិតមួយថា ព័ត៌មានបែកធ្លាយពីម៉ូដែល Reno គឺជាការពិត។ បន្ថែមលើនេះ វាមើលទៅដូចជាកាមេរ៉ាផុសអណ្តែតឡើងក្នុងទម្រង់ចិញ្ចើមនេះ មានបន្ថែមអត្ថប្រយោជន៍មួយចំនួនទៀត ដោយសារតែវាមានទំហំធំជាងមុន ដែលអនុញ្ញាតឱ្យវាអាចរួមបញ្ចូលនូវឧបករណ៍បំពងសម្លេងមួយគ្រឿង និង Flash សម្រាប់កាមេរ៉ាខាងមុខ ដោយពុំចាំបាច់សម្របសម្រួលជាមួយទំហំ Bezel ទេ។

យ៉ាងណាមិញ ក្រៅពីវីដេអូ និងរូបភាពទាំងនេះ យើងមិនមានព័ត៌មានលម្អិតណាផ្សេងទៀតទាក់ទងនឹងម៉ូដែល Oppo Reno ថ្មីនេះឡើយ រួមទាំងលក្ខណៈពិសេសនានា តម្លៃ និងកាលបរិច្ឆេទចេញលក់ សុទ្ធសឹងមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ។
មិនថាអ្នកពេញចិត្ត ឬមិនពេញចិត្ត វាពិតជារឿងល្អមួយក្នុងការបានឃើញថាក្រុមហ៊ុន Oppo មានឆន្ទៈក្នុងការព្យាយាមស្ទើរគ្រប់បែបយ៉ាង ដើម្បីលុបបំបាត់ Notch ចេញពីលើតួទូរសព្ទ ហើយនេះអាចជាការបោះជំហានមួយថ្មីទៀត នៅក្នុងវិស័យបច្ចេកវិទ្យាទូរសព្ទ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។ មិនរំលងរ...

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

3 ចំណុចត្រូវដឹង មុនពេលប្តូរ Galaxy S8 ជាកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

Samsung DeX គឺជាឧបករណ៍តូចមួយ ដែលប្រែក្លាយទូរសព្ទ Smartphone ទៅជាម៉ាស៊ីនកុំព្យូទ័រ។ ជាមួយនឹងទូរសព្ទ Galaxy S8 ក្រុមហ៊ុន Samsung បានប្រកាសពីឧបករណ៍ថ្ម...

កំហុស ៦ ប្រើប្រាស់ចង្ក្រានអគ្គីសនី

ដោយ: ស. លីង 9 PM, Sunday, 12 Feb, 2017

ទំនើប សូមបង្ហាញកំហុស ៦ ដែលមេផ្ទះភាគច្រើនមិនដឹង និងធ្វេសប្រហែស ពេលប្រើប្រាស់ចង្ក្រានអគ្គីសនី។ តើកំហុសទាំងនោះ មានអ្វីខ្លះ? ១. កុំដើរចេញ ធម្មតា មេផ្ទះ...

Tomnerb.Com - YouTube Channel