ចូលចិត្តទំនើប

បែកធ្លាយរូបភាពកាមេរ៉ា Olympus ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Dec, 2018

ខណៈដែលក្រុមហ៊ុន Olympus មិនមានដាក់បង្ហាញផលិតផលថ្មីណាមួយនៅក្នុងព្រឹត្តិការណ៍ Photokina 2018 កាលពីខែកញ្ញាកន្លងទៅនេះក្តី ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញរបស់ ជប៉ុនមួយនេះបានបញ្ចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ក្នុងអំឡុងពេលកម្មវិធីដាក់បង្ហាញផលិតផលកាមេរ៉ាថ្មីនេះ បញ្ជាក់អំពីការបេ្តជ្ញារបស់ក្រុមហ៊ុនឆ្ពោះទៅរកការផលិត Sensor ប្រភេទ Micro Four Third ស្តង់ដា។

ក្រុមហ៊ុនក៏បានផ្តល់តំរុយ ដែលបង្ហាញថាក្រុមហ៊ុនបាននឹងកំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធកាមេរ៉ាអាជីព ដែលពង្រឹងគុណភាពរូបភាព ខណៈដែលវានៅតែរក្សាបាននូវចរិកលក្ខណៈជាកាមេរ៉ាចល័ត និងមានទម្ងន់ស្រាល។
បន្ទាប់ពីសេចក្តីប្រកាសព័ត៌មាននេះបានផ្សព្វផ្សាយ មានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថាក្រុមហ៊ុន Olympus នឹងបញ្ចេញលក់កាមេរ៉ា មានឈ្មោះថា OM-D E-MX1 យ៉ាងលឿនបំផុតនៅក្នុងខែមករា ឆ្នាំក្រោយនេះហើយ។
កាមេរ៉ាជំនាន់ថ្មីនេះ ត្រូវបានគេរៀបរាប់ថានឹងបំពាក់ដោយ Sensor ប្រភេទ Micro Four Third ទំហំ 20 Megapixel សម្រាប់ជាជម្រើសក្នុងការថតរូបសត្វព្រៃ និងសកម្មភាពកីឡា ដែលអាចក្លាយជាម៉ូដែលជំនួសឱ្យម៉ូដែល E-M1 Mark II។
ព័ត៌មានចចាមអារ៉ាមទាំងនោះទំនងដូចជាមានភាពត្រឹមត្រូវកាន់តែច្រើន ជាមួយនឹងរូបភាពបែកធ្លាយជាច្រើនអំពីកាមេរ៉ា Olympus OM-D E-M1X ថ្មីនេះ ដែលបាននឹងកំពុងរីកសុះសាយនៅលើប្រព័ន្ធ Online។

គេហទំព័រសារព័ត៌មានអំពីផលិតផលកាមេរ៉ា និងការថតរូប 43 Rumors បានចេញផ្សាយរូបភាពនៃកាមេរ៉ា Olympus OM-D E-M1X ដែលត្រូវបានផ្ញើមកកាន់គេហទំព័រនេះដោយអ្នកអានម្នាក់ ជាមួយនឹងប្រភពដ៏គួរឱ្យជឿជាក់ជាច្រើន បញ្ជាក់ថានេះពិតជារូបរាងពិតប្រាកដរបស់កាមេរ៉ាថ្មីនេះពិតមែន។ ខណៈដែលព័ត៌មានបែកធ្លាយ និងព័ត៌មានចចាមអារ៉ាមទាំងនោះត្រូវការបញ្ជាក់ភាពត្រឹមត្រូវឱ្យកាន់តែច្បាស់ ប៉ុន្តែសម្រាប់គេហទំព័រ 43 Rumors មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងនាមជាគេហទំព័រដែលផ្តល់នូវព័ត៌មានជឿទុកចិត្តបាន។ បើសិនជារូបភាពដែលត្រូវបានបង្ហាញនេះជាការពិត វាក៏បានបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមដែលលើកឡើងថាកាមេរ៉ា E-M1X នឹងត្រូវបានផលិតឡើងបំពាក់ជាមួយកន្លែងចាប់កាន់បញ្ឈរ សម្រាប់ការថតរូបភាពនៅក្នុងទម្រង់បញ្ឈរ ផ្តល់ឱ្យកាមេរ៉ានូវទម្រង់រូបរាងកាន់តែធំ។ រូបភាពទាំងនេះក៏បានបង្អួតអំពីអេក្រង់បង្វិលបាននៅផ្នែកខាងក្រោយនៃកាមេរ៉ា ព្រមជាមួយ Joystick មួយ ដែលជាសម្ភារៈបន្ថែមដំបូងសម្រាប់ផលិតផលរបស់ Olympus។

គេហទំព័រ 43 Rumors បានលើកឡើងថា កាមេរ៉ានេះនឹងមានទំហំ 144 x 147 x 75mm និងមានបំពាក់នូវ Sensor ទំហំ 20MP ដែលមានសមត្ថភាពចាប់យករូបភាពក្នុងល្បឿន 18fps។ យើងក៏អាចឃើញអំពីមុខងារ 80MP High-Resolution មុខងារ 7.5 Stops of Stabilization ប្រព័ន្ធ Autofocus ដែលដំណើរការបច្ចេកវិទ្យា Artificial Intelligence មាន Electronic Viewfinder ធំជាងមុន និងមានល្បឿនប្រតិបត្តិការលឿនជាងកាមេរ៉ា E-M1 នាពេលបច្ចុប្បន្នទ្វេដង។

ពាក្យចចាមអារ៉ាមថាផលិតផលកាមេរ៉ា Olympus OM-D E-M1X នឹងចេញលក់នៅក្នុងខែមករា នៅតែខ្លាំងក្លា ជាមួយនឹងការរំពឹងថាផលិតផលនេះនឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងខែកុម្ភៈ ឆ្នាំ2019។ នេះអាចមានន័យថា កាមេរ៉ានេះនឹងចេញលក់ស្របពេលឱកាសនៃការអបអរសាទរខួបគម្រប់ 100 ឆ្នាំរបស់ក្រុមហ៊ុន Olympus ៕

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

LG ចេញលក់ទូរសព្ទម៉ូដែល X Venture

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ X Venture ដែលជាទូរសព្ទថ្នាក់កណ្តាលចុងក្រោយបង្អស់នៃស៊េរី X សម្រាប់ការប្រើប្រាស់នៅខាងក្រៅ ដែលនឹងចាប់ផ្តើមលក់...

UEFA eChampions League អាចលេងនៅលើ FIFA 19

ដោយ: ដួងច័ន្ទ 5 PM, Thursday, 29 Nov, 2018

កាលពីដើមឆ្នាំនេះ EA បានផ្តល់នូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានផ្តល់នូវអាជ្ញាប័ណ្ណ UEFA Champions League សម្រាប់ហ្គេម FIFA 19 បន្ទាប់ពីការ...

Harken ជួយដាស់ស្មារតី អ្នកបើកបរ

ដោយ: ដាលីស 10 PM, Monday, 13 Apr, 2015

រាល់ថ្ងៃនេះយើងតែងតែបានឃើញព័ត៌មានអំពីមនុស្សស្លាប់ ឬរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដោយសារតែអាការលង់លក់ក្នុងពេលបើកបរ តែបច្ចុប្បន្ននេះវិទ្យាស្ថ...

ស៊ីភ្លើងកាន់តែតិច ត្រជាក់កាន់តែលឿនដោយសារបច្ចេកវិទ្យាដ៏ឆ្លាតវៃ របស់ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

ដោយ: ទំនើប 10 PM, Thursday, 01 Feb, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយ ខណៈពេលដែលបចេ្ចកវិទ្យាថ្មីរបស់LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ា...

Tomnerb.Com - YouTube Channel